ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​បើក​លឿន ទាំង​ដឹង​ថា​កំពុង​បែ.ក​កង់ តែ​មិន​ព្រម​ឈប់ ធ្វើ​ឱ្យឡានបា.ក់​កង់ រេ​ចង្កូត​ទៅ​បុ.ក​ខឿន ផ្អើល​ឈុ​ល

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មានករណីបុរសជនជាតិចិនម្នាក់​បើករថយន្ត​ចុះ​ពីលើ​ស្ពាន​សុខ​ៗ ផ្ទុះ​សំបក បណ្តាល​អោយ​បែក​កង់ តែ​មិន​ព្រម​ឈប់ បន្ត​បើក​មក​មុខ​ទៀត​ធ្វើ​អោយ​បាក់​កង់​រេ​ចង្កូត​ទៅ​បុក ខឿន​សួនច្បារ រង​ការ​ខូចខាត ។…

រាជធានី​ភ្នំពេញ ៖ មានករណីបុរសជនជាតិចិនម្នាក់​បើករថយន្ត​ចុះ​ពីលើ​ស្ពាន​សុខ​ៗ ផ្ទុះ​សំបក បណ្តាល​អោយ​បែក​កង់ តែ​មិន​ព្រម​ឈប់ បន្ត​បើក​មក​មុខ​ទៀត​ធ្វើ​អោយ​បាក់​កង់​រេ​ចង្កូត​ទៅ​បុក ខឿន​សួនច្បារ រង​ការ​ខូចខាត ។

ហេតុការណ៍​នេះ​បាន​កេ​ី​ត​ឡេ​ី​ង​នៅ​វេលា​ម៉ោង ០១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០២៥ ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៧០ ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

បើ​តាម​ប្រភព​ព័​ត៍​មាន​ពី​ប្រជាពលរដ្ឋ បានអោយ​ដឹង​ថា មុនពេលកើតហេតុ គេ​ឃើញ​ជនជាតិ​ចិន​ម្នាក់ បាន​បេ​ី​ក​រថយន្ត​មួយ​គ្រឿងម៉ាក ឡង់​គ្រឹ​ស្ស័រ​ ព​ណ៍​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BV- 7677 បាន​បេ​ី​កបរ​ក្នុង​ទិស​ដៅ​ពី​កេ​ី​តម​ក​លិច ល្បឿន​លឿន ខណៈ​បេ​ី​កមក​ដល់​ចំណុច​រង្វង់​គួ​ច​កាណុង រថយន្ត​ក៏​បាន​ផ្ទុះ​កង់​ផ្នែក​ខាង​មុខ ។ ស្រប​ពេល​នោះ ជនជាតិ​ចិន​ខាងលើ​នេះ មិន​ឈប់​នោះ​ឡើយ នៅ​តែ​បន្ត​បើក​រហូត មក​ដល់​ទល់មុខ ធានា​គារ​មួយ​កន្លែង រថយន្ត​ក៏​រេ​ចង្កូត ទៅ​បុក​នឹង​ខឿន​សួនច្បារ បណ្តាល​អោយ​រង​ការ​ខូចខាត ។ ចំណែកឯ​រថយន្ត​ខាង​លេ​ី​បាន​ដាច់​កង់​រថយន្ត​ផ្នែក​មុខ​ខាងឆ្វេង តែ​មិន​មាន​អ្នក​ណា​ម្នាក់​រង​របួស​ឡេ​ី​យ ។ ភ្លាម​ៗ បុរស​ជនជាតិ ដើរ​ពី​កន្លែង​កើតហេតុ ទៅ​អង្គុយ​ក្នុង​ម៉ាត ធ្វើ​រំភើយ ។

ក្រោយ​កេ​ី​ត​ហេតុ កម្លាំង​សមត្ថកិច្ច​ជំនាញ​មូលដ្ឋាន​បាន​ចុះ​មក​ដល់ទី​តាំង​ខាង​លេ​ី និង​បាន​រាយការណ៍​ទៅ​កាន់​កម្លាំង​សមត្ថកិច្ច​ជំនាញ​ផ្នែក​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដេ​ី​ម្បី​ធ្វេ​ី​ការ​វាស់វែង​យក​រថយន្ត​ខាង​លេ​ី​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ធ្វេ​ី​ការ​ដោះស្រាយ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ