ភ្លើងឆេះព្រៃជាង១០០កន្លែងនៅកម្ពុជា ក្នុងរយៈពេលមួយសប្តាហ៍
ក្រសួងបរិស្ថាន បានអោយដឹង កាលពីថ្ងៃទី២៤ ខែមេសាថា មានភ្លើងឆេះព្រៃជាង១០០កន្លែង នៅក្នុងប្រទេសកម្ពុជា ក្នុងរយ:ពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់២៣ ខែមេសា…
ក្រសួងបរិស្ថាន បានអោយដឹង កាលពីថ្ងៃទី២៤ ខែមេសាថា មានភ្លើងឆេះព្រៃជាង១០០កន្លែង នៅក្នុងប្រទេសកម្ពុជា ក្នុងរយ:ពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់២៣ ខែមេសា…
ក្រសួងបរិស្ថាន បានអោយដឹង កាលពីថ្ងៃទី២៤ ខែមេសាថា មានភ្លើងឆេះព្រៃជាង១០០កន្លែង នៅក្នុងប្រទេសកម្ពុជា ក្នុងរយ:ពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់២៣ ខែមេសា ។
ក្រសួងបានអោយដឹងដែរថា ខេត្តដែលមានភ្លើងឆេះព្រៃច្រើនជាងគេ គឺខេត្តរតនគីរី ដែលមានភ្លើងឆេះព្រៃរហូតដល់៤៨កន្លែង ក្នុងរយៈពេល៧ថ្ងៃកន្លងមក ។
បន្ទាប់មកទៀតនោះ គឺខេត្តកំពង់ធំ មាន១២កន្លែង ខេត្តព្រះវិហារមាន១២កន្លែង ខេត្តស្ទឹងត្រែង មាន១១កន្លែង និងខេត្តក្រចេះមាន៩កន្លែង ។ ចំណែកខេត្តផ្សេងទទៀតនោះ មានតែពី១ទៅ៤កន្លែងប៉ុណ្ណោះសម្រាប់ខេត្តនីមួយៗ ៕
ចែករំលែកព័តមាននេះ