ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថាបនិក​ក្រុមហ៊ុន​ឆបោ.ក​ប្រាក់​ប្រមាណ​ជិត​១៦​លាន​ដុល្លារ ត្រូវបញ្ជូន​ទៅ​តុលាការ​នៅ​រសៀល​នេះ

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​ស្ថាបនិក​ក្រុមហ៊ុន​ឌី​បេស​ហ្គ្រី​ន​ឡង​ឡាយ​ហ៍​(​ខេ​ម​បូ​ឌា​)​ឯ​.​ក​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​ឆបោក​ប្រជាពលរដ្ឋ​យក​ប្រាក់​ជិត​១៦​លាន​ដុល្លារ​ក្រោម​រូបភាព​ដាក់​លុយ​វិនិយោគ​លើ​អចលនទ្រព្យ​បានការ​ប្រាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​កសាង​សំនុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់​នៅ​រសៀល​ថ្ងៃ​ទី ២៤​ខែមេសា​ឆ្នាំ​២០២៥​នេះ​។ ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​តុលាការ​រូប​នោះ​ឈ្មោះ ទូច សុភាព ភេទ​ប្រុស អាយុ​៤២​ឆ្នាំ​, កាន់​អត្តសញ្ញាណប័ណ្ណ​លេខ…

រាជធានី​ភ្នំពេញ ៖ ​ស្ថាបនិក​ក្រុមហ៊ុន​ឌី​បេស​ហ្គ្រី​ន​ឡង​ឡាយ​ហ៍​(​ខេ​ម​បូ​ឌា​)​ឯ​.​ក​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​ឆបោក​ប្រជាពលរដ្ឋ​យក​ប្រាក់​ជិត​១៦​លាន​ដុល្លារ​ក្រោម​រូបភាព​ដាក់​លុយ​វិនិយោគ​លើ​អចលនទ្រព្យ​បានការ​ប្រាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​កសាង​សំនុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់​នៅ​រសៀល​ថ្ងៃ​ទី ២៤​ខែមេសា​ឆ្នាំ​២០២៥​នេះ​។

ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​តុលាការ​រូប​នោះ​ឈ្មោះ ទូច សុភាព ភេទ​ប្រុស អាយុ​៤២​ឆ្នាំ​, កាន់​អត្តសញ្ញាណប័ណ្ណ​លេខ ១០១ ៣៧១ ៧៧៦ មាន​ទីលំនៅ បច្ចុប្បន្ន​ភូមិ​យាយ​ឡ ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់ ខេត្ត តាកែវ ដែល​គេ​អះអាង​ថា ជា​ស្ថាបនិក​ក្រុមហ៊ុន​ឌី​បេស​ហ្គ្រី​ន​ឡង​ឡាយ​ហ៍​(​ខេ​ម​បូ​ឌា​)​ឯ​.​ក​។

គួរ​បញ្ជាក់​ថា បុគ្គល​ជា​ស្ថា​ស្ថាបនិក​ក្រុមហ៊ុន​ឌី​បេស​ហ្គ្រី​ន​ឡង​ឡាយ​ហ៍​(​ខេ​ម​បូ​ឌា​)​ឯ​.​ក​រូប​នោះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រមាណ ៤០​នាក់​បាន​តាម​រក​ឃើញ​និង​ធ្វើការ​ឡោម​ព័ទ្ធ​ឃាត់ខ្លួន​កាលពី​វេលា​ល្ងាច​ថ្ងៃ​ទី ២០​ខែមេសា​ឆ្មាំ​២០២៥​នៅ​មុខ​ទីស្នាក់ការ​ក្រុមហ៊ុន​ដែល​ស្ថិត​នៅ​បុរី​ភ្នំពេញ​ថ្មី ក្នុងភូមិ​ព្រៃ​មូល សង្កាត់​ក្រាំងធ្នង់ ក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​បន្ទាប់​ពី​ស្ថាបនិក​ក្រុមហ៊ុន​ម្នាក់​នោះ​បាន​ឃុបឃិត​គ្នា​ឆរ​បោក​ប្រាក់​របស់​ពួក​គាត់​អស់​រយៈពេល​ប្រមាណ​ជាង ២​ឆ្នាំ​មក​ហើយ​។​

បន្ទាប់​ពី​ឃាត់ខ្លួន​ក៍បាន​ប្តឹង​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​នាំ​ជនសង្ស័យ​ទៅ​ចាត់ការ​តាម​ច្បាប់​តែ​សមត្ថកិច្ច​មិន​អើពើ​ព្រោះ​គ្មាន​បទបញ្ជា​។​

ជន​នោះ​ត្រូវ​បាន​ឃាត់​ទុក​នៅ​មុខ​ស្នាក់​ការ​១​យប់​ដោយ​មាន​កម្លាំង​សណ្តាប់ធ្នាប់​និង​នគរបាល​យាម​ដោយ​ក្លា​ចរត់​បាត់​ឬ​មានការ​ប្រើ​ហឹ​ង្សា​ទៅ​លើ​ជន​នោះ​ពី​សំណាក់​ពលរដ្ឋ​រង​គ្រោះ​ដែល​ពោរពេញ​ដោយ​កំហឹង​។​លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​២១​ខែមេសា​នៅ​តែ​ពុំ​ត្រូវ​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​ចាត់ការ​តាម​ច្បាប់​ឡើយ​រង់ចាំ​បញ្ជា​ពី​តុលាការ​។​

ដោយសារ​តែ​ពុំ​មាន​ដំណោះស្រាយ​នៅ​វេលា​ម៉ោង ១​រសៀល​ប្រជាពលរដ្ឋ​រង​គ្រោះ​ក៏​បាន​នាំ​គ្នា​កាន់​រូបថត​សម្ដេច​តេ​ជោ​,​សម្តេច​បវរ​ធិ​បតី និង​រូបថត​ជន​ដែល​ឆបោក​ព្រមទាំង​ឯកសារ​នាំ​គ្នា​បិតផ្លូវ​ដើម្បី​ទាមទារ​ឲ្យ​សមត្ថកិច្ច​និង​តុលាការ​ជួយ​អន្តរាគមន៍​ដើម្បី​នាំ​ខ្លួន​ជន​នោះ​ទៅ​ចាត់ការ​តាម​ច្បាប់​។

​បន្ទាប់​ពី​មានការ​តវ៉ា​ទ​ទូច​ស្នើរ​សុំ​ឲ្យ​មាន​អន្តរាគមន៍​នៅ​វេលា​ម៉ោង​៣ រសៀល​ថ្ងៃ​ទី ២១​ខែមេសា​ឆ្នាំ ២០២៥​ជន​នោះ​ត្រូវ​បាន​លោក​វី​រៈ​សេនីយ៍​ឯក ហួរ ម៉េ​ង​វ៉ាង​អធិការ​នគរបាល​ខណ្ឌ​សែន​សុខ​ទទួលបញ្ជា ដឹកនាំ​កម្លាំង​ចុះ​ទៅ​នាំ​ខ្លួន​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាម​ច្បាប់​។

តាម​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា កាលពី​កំឡុង​ឆ្នាំ ២០២២​ក្រុមហ៊ុន​ឌី​បេស​ហ្គ្រី​ន​ឡង​ឡាយ​ហ៍​(​ខេ​ម​បូ​ឌា​)​ឯ​.​ក​មាន​ស្នាក់​ការ​មុន​ដំបូង​នៅ​សង្កាត់​ស្នោ ខណ្ឌ កំ​បូល រាជធានី​ភ្នំពេញ ដែល​មាន​លោក​ដេ​ង ប៊ុ​ន​លី​ន​ជា​អគ្គនាយក​ក្រុមហ៊ុន​,​លោក​ទូច សុភាព​ជា​ស្ថាបនិក​ក្រុមហ៊ុន​និង​លោក​ម៉ៅ ជាតិ​តា ជា​ប្រធាន​ទីផ្សារ​និង​បាន​អូស​ទាញ​ឆរ​បោក​ដោយ​ឲ្យ​ពួក​គាត់​ទិញ​ដី​និង​ដាក់​លុយ​ដើម្បី​វិនិយោគ​អចលនទ្រព្យ​ដោយ​បានការ​ប្រាក់ ៥%​។​ដោយ​មានការ​ជឿ​ទុកចិត្ត ពលរដ្ឋ​ក៏​បាន​នាំ​គ្នា​ប្រមូល​លុយ​ខ្លះ​ខ្ចី​លុយ​ធនាគារ យក​លុយ​ខ្លះ​៥​ពាន់​ដុល្លា ខ្លះ​១​ម៉ឺន ២​ម៉ឺន រហូត​ទៅ​ដល់​ខ្លះ​ជាង ១០​ម៉ឺន​ដុល្លា​រក៍​មានបាន​យក​លុយ​មក​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​ដើម្បី​យកការប្រាក់​។​នៅ​ក្នុង​ការ​វិនិយោគ​នោះ​ដោយ​មាន​កិច្ចសន្យា​ត្រឹមត្រូវ​។

ប្រជាពលរដ្ឋ​រង​គ្រោះ​បាន​ឱ្យ​ដឹង​ទៀត​ថា នៅ​ពេល​ដាក់​លុយ​បានការ​ប្រាក់ ខ្លះ​បាន​ពីរ បី​ខែ ខ្លះ​រហូត​ដល់ ១០​ខែ​ស្រាប់តែ​ក្រុមហ៊ុន​បាន​រើ​ទីស្នាក់ការ​វិច​បង្វិច​រត់​បាត់​។​ក្រោយមក​ទើប​ដឹង​ថា ក្រុមហ៊ុន​គេច​មក​នៅ​ខណ្ឌ​សែន​សុខ​ក៏​បាន​នាំ​គ្នា​មក​ព័ទ្ធ​ចាប់​ស្ថាបនិក​ក្រុមហ៊ុន​ឆបោក​រូប​នោះ​តែ​ម្តង​។

តាម​ប្រជាពលរដ្ឋ​រង​គ្រោះ​បានឱ្យ​ដឹង​ទៀត​ថា ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ប្រមាណ ២០០០​នាក់​ដែល​មាន​ទឹកប្រាក់​ចំនួន​១៥ ៨៧០ ០០០​ដុល្លារ​ដែល​បាន​ចាញ់បោក​ក្រុមហ៊ុន​ឌី​បេស​ហ្គ្រី​ន​ឡង​ឡាយ​ហ៍​(​ខេ​ម​បូ​ឌា​)​ឯ​.​ក​នេះ​។

​ទោះបីជា​យ៉ាងណា​បន្ទាប់​ពី​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​មាន​ប្រជាពលរដ្ឋ​រង​គ្រោះ​ចំនួន​៥៣​នាក់​ក្នុង​នោះ​មាន​ចំនួន​៧៦​ឯកសារ​មាន​ទឹកប្រាក់​ប្រមាណ​ជាង​៧០​ម៉ឺន​ដុល្លារ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​ជា​ថ្មី​ដោយ​មាន​តំណាង​ចំនួន​៥​នាក់​។

តាម​តំណាង​ប្រជា​ពល​ដ្ឋ​រង​គ្រោះ​ក៍បាន​អោយ​ដឹង​ទៀត​ថា នៅ​មាន​ជន​រង​គ្រោះជា​ច្រើន​ទៀត​បាន​មក​ដាក់​ពាក្យបណ្តឹង​ជា​បន្តបន្ទាប់​ទៀត​៕​

ខាងក្រោមនេះជាអត្ថបទពាក់ព័ន្ធ ៖

ក្រុមហ៊ុន​ប្រមូល​បាន​ប្រាក់​ជិត​១៦​លាន​ដុល្លារ ពលរដ្ឋ​នាំ​គ្នា​ចា​.​ប់​ខ្លួន​ស្ថាបនិក​ក្រុមហ៊ុន​បោ​.​ក

បុគ្គល​ម្នាក់​ជា​ស្ថាបនិក​ក្រុមហ៊ុន​ឆ​បោ​.​ក​ប្រាក់​ជិត​១៦​លាន​ដុល្លារ ត្រូវ​ចា​.​ប់​ខ្លួន​ហើយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ