ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​យោធា​ម្នាក់ចុះហែល​ទឹកស្ទឹង​ព្រែក​ត្នោត លុះដល់កណ្ដាល​ស្ទឹង ​លើកដៃ​បាយ​ៗលាមិត្ត​ភ​ក្តិ រួច​លិ.ច​បា.ត់

1 នាទី មុន
  • កណ្តាល

ខេត្តកំពង់ស្ពឺ​ ៖ សង្ស័យ​ស្រវឹងស្រា​បៀរ​ធ្វើ​ឱ្យ​បុរស​ម្នាក់​ជា​មន្ត្រី​យោធា លង់ទឹក​ក្នុង​ស្ទឹង​ព្រែក​ត្នោត​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​មិត្តភក្តិ​ជួយ​ស្រង់​ដែរ​ប៉ុន្តែ​ហួសពេល​ទៅ​ហើយ​។ ហេតុការណ៍​បុរស​ជា​មន្ត្រី​យោធា​លង់ទឹក​ក្នុង​ស្ទឹង​ព្រែក​ត្នោត​ស្លាប់​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០២​និង​១០​រសៀល​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២៥ នៅ​ត្រង់​ចំណុច​ស្ទឹង​ព្រែក​ត្នោត ស្ថិត​ក្នុងភូមិ​ពាណិជ្ជកម្ម សង្កាត់​រការ​ធំ…

ខេត្តកំពង់ស្ពឺ​ ៖ សង្ស័យ​ស្រវឹងស្រា​បៀរ​ធ្វើ​ឱ្យ​បុរស​ម្នាក់​ជា​មន្ត្រី​យោធា លង់ទឹក​ក្នុង​ស្ទឹង​ព្រែក​ត្នោត​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​មិត្តភក្តិ​ជួយ​ស្រង់​ដែរ​ប៉ុន្តែ​ហួសពេល​ទៅ​ហើយ​។

ហេតុការណ៍​បុរស​ជា​មន្ត្រី​យោធា​លង់ទឹក​ក្នុង​ស្ទឹង​ព្រែក​ត្នោត​ស្លាប់​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០២​និង​១០​រសៀល​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២៥ នៅ​ត្រង់​ចំណុច​ស្ទឹង​ព្រែក​ត្នោត ស្ថិត​ក្នុងភូមិ​ពាណិជ្ជកម្ម សង្កាត់​រការ​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។

មន្ត្រី​នគរបាល​ក្រុង​ច្បារមន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​បាន​លង់ទឹក​ស្លាប់​មានឈ្មោះ សៀង វុ​ទ្ធី ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជា​មន្ត្រី​យោធា នៅលីវ មិនទាន់មានប្រពន្ធកូននោះទេ រស់នៅ​ក្នុងភូមិ​ពាណិជ្ជកម្ម សង្កាត់​រការ​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​ ។

មន្ត្រី​នគរបាល​ក្រុង​ច្បារមន​បាន​បន្ត​ថា បើ​យោង​តាម​ការ​បំភ្លឺ​របស់​ឈ្មោះ សឿង សៅ​នី ភេទ​ប្រុស អាយុ​៤១​ឆ្នាំ​មុខរបរ​លក់ដូរ រស់នៅ​ភូមិ​ពាណិជ្ជកម្ម សង្កាត់​រការ​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ត្រូវជា​មិត្តភក្តិ​របស់​ជន​រង​គ្រោះ បាន​រៀបរាប់​បំភ្លឺ​ជូន​សមត្ថកិច្ច​ថា នៅ​មុន​ពេល​កើតហេតុ វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២៥ រូប ខ្លួន​កំពុង​នៅ​ហាង​លក់​បាយ​ម្ហូប របស់​ខ្លួន​ស្ថិត​ក្នុង​ផ្សារ​រាត្រី​កំពង់ស្ពឺ ក្នុងភូមិ​ទួល​គោក សង្កាត់​ស្វាយ​ក្រ​វ៉ា​ន់ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ក្រោយមក​​ជនរងគ្រោះ​បាន​ជិះ​កង់​មក​ដល់​ហាង​របស់​ខ្លួន ហើយ​បាន​សួរ​រក​ក្រវិល​កំពុង​ស្រា​បៀរ បន្ទាប់​មក​ឈ្មោះ សឿង សៅ​នី បានឱ្យ​ក្រវិល​កំប៉ុង​ទៅ​​ជនរងគ្រោះ​ចំនួន​៥​ក្រវិល​កំប៉ុង និង​ឱ្យ​លុយ​មួយ​ម៉ឺន​រៀល ក្រោយមក​ជនរងគ្រោះ​បាន​ទៅ​ដូរ​យក​ស្រា​បៀរ​បាន​ចំនួន​ប្រហែល​១០​កំប៉ុង បន្ទាប់​មក​បាន​អង្គុយ​ហូប​ស្រា​បៀរ​នោះ​នៅ​ហាង​របស់​ខ្លួន អស់​ចំនួន​៨​កំប៉ុង​ម្នាក់ឯង​។ ហើយ ចំណែកឯ​មិត្តភក្តិ ផ្សេង​ទៀត​ដែល​នៅ​ទីនោះ​សរុប​ទាំងអស់​មាន​គ្នា​ចំនួន​៤​នាក់ ក៏​អង្គុយ​ហូប​បាយ​នៅ​ក្នុង​ហាង​នោះ​ដែរ​។
  
មន្ត្រី​នគរបាល​ក្រុង​ច្បារមន បាន​បន្ថែម​ថា​ ​លុះ​រហូត​មក​ដល់​វេលា​ម៉ោង ០១ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៣ ខែមេសា ដដែល ​ជនរងគ្រោះ​បាន​ប្រាប់​ខ្លួន​និង​មិត្តភក្តិ​ផ្សេង​ទៀត​ថា ខ្លួន​ទៅ​នោម​បន្តិច ក្រោយមក​​ជនរងគ្រោះ​ក៏​បាន​ដើរ​ចុះ​ទៅ​ខាងក្រោម​ច្រាំង​មាត់​ស្ទឹង​ព្រែក​ត្នោត មួយសន្ទុះ​ក្រោយមក ឈ្មោះ​សឿង សៅ​នី និង​មិត្ត​ភ​ក្កិ​ផ្សេង​ទៀត បានឃើញ​​ជនរងគ្រោះ​កំពុង​ហែល​ក្នុង​ទឹកស្ទឹង​ព្រែក​ត្នោត ពី​ទិស​ខាងត្បូង​ទៅ​ទិស​ខាងជើង ដល់​ចំណុច​ពាក់កណ្ដាល​ស្ទឹង ហើយ​បាន​លើកដៃ​លា​បាយ​ៗ មិត្ត​ភ​ក្កិ​ថែម​ទៀត​ផង​ក្រោយមក​ក៏​លិច​ចូល​ក្នុង​ទឹកស្ទឹង​ព្រែក​ត្នោត​បាត់​ទៅ​។ បន្ទាប់​មក​ឈ្មោះ សឿង សៅ​នី និង​មិត្ត​ភ​ក្កិ​ផ្សេង​ទៀត បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ទៅ​ប្រាប់​ឪពុក​ម្ដាយ​និង​ក្រុម​គ្រួសារ​របស់​​ជនរងគ្រោះ ហើយ​ឈ្មោះ​សឿង សៅ​នី មិត្តភក្តិ​បាន​នាំ​គ្នា​ចុះ​រាវរក​ជនរងគ្រោះ​ក្នុង​ស្ទឹង​ព្រែក​ត្នោត ប្រហែលជា​២០​នាទី​ក្រោយមក ក៏​បាន​រក​ឃើញ​ជនរងគ្រោះ​ក្នុង​សភាព​សន្លប់​ស្ដូកស្ដឹង​បាត់​ទៅ​ហើយ​។ ភ្លាម​ៗ​នោះ​ក្រុម​គ្រួសារ​ក៏​បាន​ទូរស័ព្ទ​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់ ដើម្បី​ដឹក​យក​ជនរងគ្រោះ​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ ប៉ុន្តែ​នៅ​ពេល​ទៅ​ដល់​មន្ទីរពេទ្យ​គ្រូពេទ្យ​បាន​ប្រាប់​ក្រុម​គ្រួសារ​ថា​ ជនរងគ្រោះបាន​ដាច់ខ្យល់​ស្លាប់​បាត់បង់​ជីវិត​បាត់​ទៅ​ហើយ​។

​ក្រោយកើតហេតុ ​ក្រុម​គ្រួសារ​ក៏​បាន​នាំ​យក​សព​ជនរងគ្រោះ​មក​លំនៅ​ដ្ឋា​ន​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ