ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ឪពុក​ប្រាប់​ថា​ហូប​បាយ​ទុក​ឱ្យ​​ចៅផង ស្រាប់តែ​កូនប្រុសស្ទុះ​មក​វា.យ រួច​គំរា.ម​កា.ប់សម្លា.ប់​ចោល

4 ម៉ោង មុន
  • កណ្តាល

ខេត្តកណ្តាល ៖ នគរបាល​ស្រុក​កណ្តាលស្ទឹង ចាប់​ឃាត់ខ្លួន​កូនប្រុស​​ម្នាក់ គ្រាន់តែ​ឪពុក​ប្រាប់​ថា​ហូប​បាយ​ទុក​ឱ្យ​កូន​ខ្លួន​ផង ស្រាប់តែ​ស្ទុះ​ទៅ​វាយ​លោកឪពុក​ឱ្យ​រង​របួស រួច​ហើយ​ទាញ​កាំបិត​ផ្គាក់ គំរាម​កាប់សម្លាប់​ចោល​ទៀត ។ ហេតុការណ៍​ខាងលើនេះ​បង្ក​ការ​ភ្ញាក់ផ្អើល​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៦…

ខេត្តកណ្តាល ៖ នគរបាល​ស្រុក​កណ្តាលស្ទឹង ចាប់​ឃាត់ខ្លួន​កូនប្រុស​​ម្នាក់ គ្រាន់តែ​ឪពុក​ប្រាប់​ថា​ហូប​បាយ​ទុក​ឱ្យ​កូន​ខ្លួន​ផង ស្រាប់តែ​ស្ទុះ​ទៅ​វាយ​លោកឪពុក​ឱ្យ​រង​របួស រួច​ហើយ​ទាញ​កាំបិត​ផ្គាក់ គំរាម​កាប់សម្លាប់​ចោល​ទៀត ។

ហេតុការណ៍​ខាងលើនេះ​បង្ក​ការ​ភ្ញាក់ផ្អើល​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៦ និង ០០​នាទី​ព្រឹក ថ្ងៃ​ទី ២២ ខែមេសា ឆ្នាំ ២០២៥ ស្ថិត​នៅ​ក្នុងភូមិ ចំបក់​ត្រប់ ឃុំ ព្រែក​រកា ស្រុក កណ្ដាល ស្ទឹង ខេត្ត កណ្ដាល ។

សមត្ថកិច្ច​បាន​​ឱ្យ​ដឹង​ថា ​ជន​រង​គ្រោះ​មានឈ្មោះ ឃ្លី ផល្លា ភេទ ប្រុស អាយុ ៦០​ឆ្នាំ​(​ត្រូវ ជា​ឪពុក បង្កើត​) មុខរបរ​កសិករ ​រស់នៅ​ភូមិ​ចំបក់​ត្រប់ ឃុំ ព្រែក​រកា ស្រុក កណ្តាលស្ទឹង ខេត្ត កណ្តាល ។ ចំណែក​ជនសង្ស័យ​មានឈ្មោះ ឃ្លី ចាន់​រ៉ា ភេទ ប្រុស អាយុ​២៦​ឆ្នាំ​(​ត្រូវជា​កូនបង្កើត​) មុខរបរ កសិករ រស់នៅ​ភូមិ ចំបក់​ត្រប់ ឃុំ ព្រែក​រកា ស្រុក កណ្ដាលស្ទឹង ខេត្ត កណ្ដាល និង​ប្រើប្រាស់​គ្រឿងញៀន​ជា​ប្រចាំ ។ ក្នុង​នោះ​សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​រួម​មាន ៖ កាំបិត​ផ្គាក់​ដង​ឬ​ស្សី​ចំនួន​០១ និង កាំបិត​បុ័ងតោ​ចំនួន​០១ ។

បើ​យោង​តាម​ប្រភព​ព័ត៌មាន​ពីជន​រង​គ្រោះ​ដែល​ត្រូវជា​(​ឪពុក​បង្កើត​)​បាន​បញ្ជាក់​ប្រាប់​ការងារ​កោះសន្តិភាព​ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២២ ខែ មេ​សា ឆ្នាំ ២០២៥ វេលា​ម៉ោង ០៥ និង ៣០ នាទី​ព្រឹក ជន​រង​គ្រោះ​បាន​ភ្ញាក់​ពី​សម្រាក់​នៅ​ក្នុងផ្ទះ​របស់​ខ្លួន រួច​ក៏​បាន​ដឹកគោ​ដើម្បី​យក​ទៅ​ចង​នៅ​កន្លែង​ដី​វា​មួយ​កន្លែង រួច​ហេ​ី​យ​ត្រឡប់​មក​ផ្ទះ​វិញ ។

ជនរងគ្រោះជាឪពុកបានបន្តថា បន្ទាប់​មក​នៅ​វេលា​ម៉ោង៦​ព្រឹក​ថ្ងៃ​ដដែល ពេល​នោះ​ជន​រង​គ្រោះ​ក៏​ដើរមក​ដល់​ផ្ទះ ស្រាប់តែ​បានឃើញ ជនសង្ស័យ​ត្រូវជា​(​កូនបង្កើត​) កំពុង​តែ​ដួស​បាយ​ហូប ហើយ​ពេល​នោះ​ជន​រង​គ្រោះ​បាន​និយាយ​ទៅ​កាន់​ជនសង្ស័យ​ថា « ហ្អែ​ង​ស៊ី​បាយ​មាន​ទុក​សម្ល​ឱ្យ​កូន​ហ្អែ​ង​អត់ » ។ ពេល​នោះ​ជនសង្ស័យ​ក៏​ធ្វើ​ដូច​ជា​មិនដឹងមិនឮ រួច​ក៏​ដួសសម្ល​បាយ​ហូប​បន្ត ហើយ​ជន​រង​គ្រោះ​បាន​និយាយ​ថែម​ទៀត​ថា « បើ​ហ្អែ​ង​ដួស​អស់​កូន​ហ្អែ​ង​បាន​អី​ហូប » ។ ភ្លាម​នោះ​ក៏​ជនសង្ស័យ​បាន​ខឹង និង ជន​រង​គ្រោះ​ស្រាប់តែ​បោក​ចាន​ចោល រួច​ក៏​ស្ទុះ​ទៅ​ទាញ​យក​កាំបិត​បុ័ងតោ មក​រក​ជន​រង​គ្រោះ​ឃើញ​ដូច​នោះ ជន​រង​គ្រោះ​មានការ​ភិតភ័យ​យ៉ាង​ខ្លាំង​ក៏​រត់គេច​ខ្លួន តែ​ជំពប់​ជើង​បណ្តាល​ឱ្យ​ដួល ស្រាប់តែ​ជនសង្ស័យ​បាន​ស្ទុះ​ទៅ​ច្របាច់កជន​រង​គ្រោះ ក៏​មានការ​ប្រតាយប្រតប់​គ្នា​ទៅ​វិញ​ទៅ​មក ។

ជនរងគ្រោះជាឪពុកបានបន្តទៀត​ថា ពេល​ឃើញហេតុការណ៍​បែប​នោះ ប្រពន្ធ និង កូនប្រុស​ម្នាក់​ទៀត​របស់​ជន​រង​គ្រោះ ទៅ​ជួយ​ជន​រង​គ្រោះ និង​បាន​នាំគ្នា​ទៅ​ទាញ​កាំបិត​ចេញពី​ដៃ​ជនសង្ស័យ ។ ក្រោយមក​ក៏​ជនសង្ស័យ​បាន​ដើរទៅ​កាន់​កាំបិត​ផ្គាក់ រួច​ស្រែក​គំរាម​ទៅ​កាន់​ជន​រង​គ្រោះ​ទៀត​ថា​«​អញ​និង​កាប់​ហ្អែ​ង​ចោល​» ។

ដោយ​ទ្រាំ​និង​ទ​ង្វើ​កូន​​ប្រុស​មិន​បាន​ ជន​រង​គ្រោះ​ក៏​សម្រេចចិត្ត​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែក​រកា ក្រោយ​ពី​បាន​ពាក្យបណ្តឹង​ភ្លាម​ៗ​កម្លាំង​នគរបាល​ស្រុក កណ្តាលស្ទឹង សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​រកា ចុះ​ទៅ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ ដើម្បី​មក​សួរនាំ ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​នគរបាល​ស្រុក​កណ្តាលស្ទឹង កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ