ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយករដ្ឋមន្ត្រីថៃមកដល់កម្ពុជា

7 ម៉ោង មុន
  • ភ្នំពេញ

នាយក​រដ្ឋមន្ត្រី​ថៃ លោកស្រី ផៃ​ថង​ថា​ន ស៊ី​ណា​វ៉ា​ត្រា បាន​មក​ដល់​កម្ពុជា ដើម្បី​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៣ ដល់​២៤ ខែមេសា…

នាយក​រដ្ឋមន្ត្រី​ថៃ លោកស្រី ផៃ​ថង​ថា​ន ស៊ី​ណា​វ៉ា​ត្រា បាន​មក​ដល់​កម្ពុជា ដើម្បី​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៣ ដល់​២៤ ខែមេសា ។

ទាំង​កម្ពុជា និង​ថៃ បាន​ប្រកាស​ថា លោកស្រី ផៃ​ថង​ថា​ន នឹង​មក​បំពេញ​ទស្សនកិច្ច​ជា​ថ្មី​នៅ​កម្ពុជា នៅ​ថ្ងៃ​ពុធ និង​ថ្ងៃ​ព្រហស្បតិ៍ តាម​ការ​អញ្ជើញ​របស់​នាយក​រដ្ឋមន្ត្រី​កម្ពុជា សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ។

អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ លោក ជី​រ៉ា​យុ ហោង​សាប់ (Jirayu Houngsub) បាន​ឲ្យ​ដឹង​ថា លោកស្រី​នឹង​ចូល​ជួប​សម្តេច​ធិ​បតី នៅ​វិមាន​សន្តិភាព​ការិយាល័យ​នាយក​រដ្ឋមន្ត្រី​កម្ពុជា ហើយនឹង​រៀបចំ​កិច្ចប្រជុំ​ពេញអង្គ​ជាមួយ​សម​ភាគី​កម្ពុជា​របស់​លោកស្រី ។

លោក​បាន​បន្ត​ថា ក្នុង​អំឡុង​កិច្ចប្រជុំ​នៅ​ទីស្តីការ​នាយក​រដ្ឋមន្ត្រី នាយក​រដ្ឋមន្ត្រី​ទាំង​ពីរ​នឹង​រួម​គ្នា​ធ្វើ​ជា​អធិបតី ក្នុង​ពិធី​សម្ពោធ​និមិត្តសញ្ញា​ផ្លូវការ រំលឹក​ខួប​លើក​ទី​៧៥ នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ថៃ ។

លោក​បាន​បន្ត​ថា នាយក​រដ្ឋមន្ត្រី​ទាំង​ពីរ​ក៏​នឹង​ធ្វើ​ជា​សាក្សី​ក្នុង​ការ​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់​ៗ​មួយ​ចំនួន​រវាង​រដ្ឋាភិបាល​ទាំង​ពីរ ក្រៅពី​នោះ​លោកស្រី​ក៏​នឹង​ចូល​ជួប​សម្តែង​ការ​គួរសម​ជាមួយ​ប្រធាន​ព្រឹទ្ធសភា សម្តេច​តេ​ជោ ហ៊ុន សែន ប្រធានរដ្ឋសភា​សម្តេច ឃួ​ន សុ​ដា​រី និង​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ