ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយករដ្ឋមន្ត្រីថៃ ផ្តើមធ្វើដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដូច​ជា​ការ​គ្រោងទុក នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៣ មេ​សា​ឆ្នាំ​២០២៥ លោក​ជំទាវ ផែ​ថង​ថា​ន ស៊ី​ណា​វ៉ា​ត្រ នាយក​រដ្ឋមន្ត្រី​ថៃ…

រាជធានី​ភ្នំពេញ ៖ ដូច​ជា​ការ​គ្រោងទុក នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៣ មេ​សា​ឆ្នាំ​២០២៥ លោក​ជំទាវ ផែ​ថង​ថា​ន ស៊ី​ណា​វ៉ា​ត្រ នាយក​រដ្ឋមន្ត្រី​ថៃ និង​ស្វាមី បាន​ផ្តើម​ធ្វើ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា ។

សម្រាប់​ដំណើរ​ទស្សនកិច្ច​របស់​លោក​ជំទាវ នាយក​រដ្ឋមន្ត្រី​ថៃ និង​ស្វាមី ត្រូវ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ភរិយា​ព្រមទាំង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ របស់​រាជរដ្ឋាភិបាល​ជា​ច្រើន​រូប​បាន​ទទួល​បដិសណ្ឋារកិច្ច​នៅ​វិមាន​សន្តិភាព​យ៉ាង​រីករាយ​រាក់ទាក់ ។

សូម​បញ្ជាក់​ថា លោក​ជំទាវ នាយក​រដ្ឋមន្ត្រី​ថៃ និង​ស្វាមី បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ចំនួន​២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០២៥ តប​តាម​ការ​អញ្ជើញ​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ។ ទស្សនកិច្ច​របស់ លោកស្រី នាយក​រដ្ឋមន្ត្រី​ថៃ​កើត​មាន​ឡើង​ស្រប​ពេល​ដែល​ព្រះរាជាណាចក្រ​ទាំង​ពីរ​ប្រារព្ធ​ខួប​ទី​៧៥ នៃ​ទំនាក់ទំនង​ការទូត​ដែល​នឹង​ពង្រឹង​បន្ថែម​ទៀត​នូវ​ចំណង មិត្តភាព​ជា​ប្រពៃណី រវាង​ប្រជាជន​ទាំង​ពីរ ។

លោក​ជំទាវ ផែ​ថង​ថា​ន ស៊ី​ណា​វ៉ា​ត្រ និង​ស្វាមី នឹង​មាន​ព្រះរាជ​សវនាការ​ជាមួយ​ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រះ​បរមរាជវាំង ។ លោក​ជំទាវ នាយក​រដ្ឋមន្ត្រី នឹង​មាន​ជំនួប​សម្តែង​ការ​គួរសម​ដាច់​ដោយឡែក​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​សម្តេច​មហារដ្ឋ​សភា ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា ។

លើស​ពី​នេះ លោក​ជំទាវ នាយក​រដ្ឋមន្ត្រី​ថៃ និង​សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​មាន​ជំនួប​ទ្វេភាគី ដើម្បី​ពិភាក្សា​ពី​ការ​កំណត់​ទិស​ដៅ​សកម្មភាព ក្នុង​ការ​ធ្វើ​ឱ្យ​កាន់តែ​ស៊ីជម្រៅ និង​ពង្រីក​បន្ថែម​ទៀត​នូវ​កិច្ច​សហប្រតិបត្តិការ​ដែល​មាន​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក ។

នៅ​ចុងបញ្ចប់ នៃ​ជំនួប​ថ្នាក់ដឹកនាំ​ទាំង​ពីរ​ក៏​នឹង​ធ្វើ​ជា​សាក្សី​នៅ​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ​ផ្សេង​ៗ​មួយ​ចំនួន​ផង​ដែរ ។

សូម​បញ្ជាក់​ថា ទស្សនកិច្ច​របស់​លោកស្រី នាយក​រដ្ឋមន្ត្រី​ថៃ កើត​មាន​ឡើង​ស្រប​ពេល​ដែល​ព្រះរាជាណាចក្រ​ទាំង​ពីរ​ប្រារព្ធ​ខួប​ទី​៧៥ នៃ​ទំនាក់ទំនង​ការទូត​ដែល​នឹង​ពង្រឹង​បន្ថែម ទៀត​នូវ​ចំណងមិត្តភាព​ជា ប្រពៃណី​រវាង​ប្រជាជន​ទាំង​ពីរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ