កម្ពុជា- ថៃ ឯកភាពចុះអនុស្សារណៈលើឯកសារសំខាន់ៗចំនួន៧
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវផែថងថាន ស៊ីណាវ៉ាត្រ (Paetongtarn Shina…
រាជធានីភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវផែថងថាន ស៊ីណាវ៉ាត្រ (Paetongtarn Shina…
រាជធានីភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ
កម្ពុជា និងលោកជំទាវផែថងថាន ស៊ីណាវ៉ាត្រ (Paetongtarn Shina watra) នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ អញ្ជើញជាអធិបតី ពិធីចុះហត្ថលេខាលើឯកសារចំនួន៧រវាងកម្ពុជា-ថៃ ។
ពិធីចុះហត្ថលេខា នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នៅវិមានសន្តិភាពនៅវិមានសន្តិភាព រាជធានីភ្នំពេញលើឯកសារទាំង៧ រួមមាន៖
១-កិច្ចព្រមព្រៀងស្តីពីការប្រើប្រាស់កម្លាំងពលកម្ម រវាងរាជរដ្ឋាភិបាលកម្ពុជា និងថៃ ។
២-អនុស្សរណៈនៃការយោគយល់គ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា និងថៃ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ។
៣-អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងបរិស្ថានកម្ពុជា និងក្រសួងធនធានធម្មជាតិ និងបរិស្ថានថៃ ស្តីពីកិច្ចសហប្រតិបត្តិការកិច្ចគាំពារបរិ ស្ថានឆ្លងដែន។
៤-កិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបា លកម្ពុជា និងថៃ ស្តីពីការគ្រប់គ្រង ថែទាំ និងប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន)។
៥-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងថៃ ស្តីពីការសាងសង់ស្ពានព្រំដែនផ្សារព្រំ-បានផាកាត។
៦-កំណត់ហេតុស្តីពីការផ្តល់ជំនួយប ច្ចេកទេស លើការសិក្សាស្តីពីសមិទ្ធលទ្ធភាព លើគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៥៧ (បាត់ដំបង-ច្រកទ្វារអន្តរជាតិព្រំ) រវាងក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការដើម្បីអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសជិតខាងថៃ ។
និង៧-ការចុះលិខិតប្តូរសារ ស្តីពីគម្រោងពង្រឹងសមត្ថភាពវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-
ថៃ ៕
ចែករំលែកព័តមាននេះ