ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​យន្តហោះដឹកអ្នកដំណើរអាមេរិកមួយគ្រឿងឆេះ មុនហោះឡើង

42 វិនាទី មុន

សហរដ្ឋអាមេរិក ៖ យន្តហោះ​ដឹក​អ្នកដំណើរ​មួយ​គ្រឿង​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អា​មេ​រិ​ក​DELTA AIRLINES ជួប​ឧប្បត្តិហេតុ​ភ្លើង​ឆេះ​កាលពី​ថ្ងៃ​ទី​២១​មេ​សា នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ORLANDO មុន​ពេល​ហោះ​ឡើង តែ​អ្នកដំណើរ​ទាំង​២៨២​នាក់​និង​សមាជិក​ក្រុម​យានិក​ទាំង​១២​នាក់​ត្រូវ​បាន​ជម្លៀស​ចេញ​ដោយ​សុខ​សប្បាយ​។ បណ្ដា​រូបភាព​ផ្សាយ​តាម​បណ្ដាញ​សង្គម​ពិតជា​គួរ​ឲ្យ​ព្រឺ​ព្រូ​ច​។ ម៉ាស៊ីន​មួយ​ក្នុង​ចំណោម​ម៉ាស៊ីន​របស់​យន្តហោះ​ធុន​AIRBUS…

សហរដ្ឋអាមេរិក ៖ យន្តហោះ​ដឹក​អ្នកដំណើរ​មួយ​គ្រឿង​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អា​មេ​រិ​ក​DELTA AIRLINES ជួប​ឧប្បត្តិហេតុ​ភ្លើង​ឆេះ​កាលពី​ថ្ងៃ​ទី​២១​មេ​សា នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ORLANDO មុន​ពេល​ហោះ​ឡើង តែ​អ្នកដំណើរ​ទាំង​២៨២​នាក់​និង​សមាជិក​ក្រុម​យានិក​ទាំង​១២​នាក់​ត្រូវ​បាន​ជម្លៀស​ចេញ​ដោយ​សុខ​សប្បាយ​។

បណ្ដា​រូបភាព​ផ្សាយ​តាម​បណ្ដាញ​សង្គម​ពិតជា​គួរ​ឲ្យ​ព្រឺ​ព្រូ​ច​។ ម៉ាស៊ីន​មួយ​ក្នុង​ចំណោម​ម៉ាស៊ីន​របស់​យន្តហោះ​ធុន​AIRBUS A330​នោះ មាន​ភ្លើង​ឆេះ​ពេល​យន្តហោះ​កំពុង​តែ​រត់​ប្រុង​ហោះ​ទៅ​កាន់​ក្រុង​អា​ត្ល​ង់​តា​។ អ្នកដំណើរ​ទាំង​២៨២​នាក់​ព្រមទាំង​សមាជិក​ក្រុម​យានិក​ត្រូវ​បាន​ជម្លៀស​ចេញ​តាម​ចង្អូរ​រំអិល ហើយ​អ្នក​បើក​២​នាក់​និង​បុ​គ្ក​លិ​ក​បម្រើ​ការ​ក្នុង​យន្តហោះ​១០​នាក់​ត្រូវ​បាន​នាំ​ចេញ​ដោយ​ពួក​អ្នក​ពន្លត់ភ្លើង​។ នេះ​បើ​តាម​ការ​អះអាង​របស់​អ្នកនាំពាក្យ​ព្រ​លាន​យន្តហោះ​ប្រាប់​ដល់​ទូរទស្សន៍​CBS​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​ក្រុមហ៊ុន​អាកាសចរណ៍​អា​មេ​រិ​ក​នោះ​ថ្លែង​ថា យើង​សូម​អរគុណ​ចំពោះ​ភ្ញៀវ​យើង​ទាំងអស់​ដែល​បាន​រួម​សហការ ហើយ​យើង​សូមទោស​ចំពោះ​បទ​ពិសោធន៍​នេះ​។ គ្មាន​អ្វី​សំខាន់​ជាង​សន្តិសុខ ហើយ​បណ្ដា​មនុស្ស​របស់​DELTA AIRLINES នឹង​ធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​ឲ្យ​ភ្ញៀវ​យើង​ទាំងអស់​បាន​ទៅ​ដល់​គោលដៅ​ក្នុង​ពេល​ឆាប់​។ តាម​បណ្ដា​សារព័ត៌មាន​អា​មេ​រិ​កថា ការ​សើ​ុ​ប​អង្កេត​មួយ​កំពុង​បើក​ធ្វើ ដើម្បី​កំណត់​មូលហេតុ​នៃ​ភ្លើង​ឆេះ​ម៉ា​សី​ុ​ន​យន្តហោះ​នោះ ខណៈ​នេះ​មិនមែន​ជា​លើក​ដំបូង​ទេ​ដែល​ក្រុមហ៊ុន​នោះ​ជួប​បញ្ហា​យន្តហោះ​។

កាលពី​ខែកុម្ភៈ​កន្លង​ទៅ​យន្តហោះ​មួយ​របស់​ក្រុមហ៊ុន​នេះ បាន​ក្រឡាប់​ពេល​ចុះ​នៅ​ព្រ​លាន​យន្ត​ហោះ​អន្តរជាតិ​PEARSON ក្រុង​តូ​រ៉ុ​ង​តូប​ណ្ដា​ល​ឲ្យ​មនុស្ស​២១​នាក់​រង​របួស​សំណាងល្អ​ពុំ​មាន​អ្នក​ស្លាប់​។ ប៉ុន្មាន​ស​ប្ដា​ហ៍​មុន​នេះ​អ្នកដំណើរ​២០០​នាក់ ត្រូវ​បាន​ជម្លៀស​ចេញ​តាម​ឧបករណ៍​រំអិល មុន​ពេល​យន្តហោះ​មួយ​ហោះ​ឡើង​នៅ​ក្រុង​អា​ត្ល​ង់​តា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ