ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុនបន្ទះសូឡានៅកម្ពុជា ៤ក្រុមហ៊ុនទទួលរងពន្ធជាង ៣៤០០ភាគរយពីអាមេរិក

6 ម៉ោង មុន

ក្រុមហ៊ុននាំចេញ​បន្ទះ​សូ​ឡា​ពី​កម្ពុជា​ទៅ​អា​មេ​រិ​ក​យ៉ាងតិច​៤​ក្រុមហ៊ុន​នឹង​ទទួល​រង​ផលវិបាក​ពី​ការ​ដាក់​ពន្ធ​យ៉ាង​ខ្ពស់​ដល់​ជាង​៣៤០០​ភាគរយ​ពី​អា​មេ​រិ​ក ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងពាណិជ្ជកម្ម កាលពី​ថ្ងៃ​ទី​២២ ខែមេសា ។ តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង បញ្ហា​កំណត់​ពន្ធ​ថ្មី​លើ​ផលិតផល​បន្ទះ​សូ​ឡា​កម្ពុជា​អាច​ប៉ះពាល់ លើ​ក្រុមហ៊ុន​មួយ​ចំនួន​ដែល​រួម​មាន​ដូច​ជា​ក្រុមហ៊ុន Solarspace,…

ក្រុមហ៊ុននាំចេញ​បន្ទះ​សូ​ឡា​ពី​កម្ពុជា​ទៅ​អា​មេ​រិ​ក​យ៉ាងតិច​៤​ក្រុមហ៊ុន​នឹង​ទទួល​រង​ផលវិបាក​ពី​ការ​ដាក់​ពន្ធ​យ៉ាង​ខ្ពស់​ដល់​ជាង​៣៤០០​ភាគរយ​ពី​អា​មេ​រិ​ក ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងពាណិជ្ជកម្ម កាលពី​ថ្ងៃ​ទី​២២ ខែមេសា ។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង បញ្ហា​កំណត់​ពន្ធ​ថ្មី​លើ​ផលិតផល​បន្ទះ​សូ​ឡា​កម្ពុជា​អាច​ប៉ះពាល់ លើ​ក្រុមហ៊ុន​មួយ​ចំនួន​ដែល​រួម​មាន​ដូច​ជា​ក្រុមហ៊ុន Solarspace, Jintek, Hounen Solar, Solar Long PV-Tech, ISC Cambodia ជាដើម ។ ប៉ុន្តែ​ក្រុមហ៊ុន​ដែល​រង​ពន្ធ​នេះ​ខ្ពស់​ជាង​៣៤០០​ភាគរយ មាន​បួន​ក្រុមហ៊ុន គឺ Jintek, Housen Sola, Solar Long PV-Tech និង ISC Cambodia​។ កាលពី​ឆ្នាំ​២០២៤​កន្លង​ទៅ​នេះ កម្ពុជា​បាន​នាំ​ចេញ​ផលិតផល​ប្រភេទ​នេះ​ទៅ​កាន់​ទីផ្សារ​នៅ​សហរដ្ឋអាមេរិក និង​ប្រទេស​ផ្សេង​ៗ​ប្រមាណ​ជា​ជាង ៨០០ លាន​ដុល្លារ ។

ក្រសួងពាណិជ្ជកម្ម​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២៥ បាន​ចេញ​សេចក្តីសម្រេច​ចុង​ក្រោយ ដោយ​កំណត់​ពន្ធ​មក​លើ​បន្ទះ​សូ​ឡា​នាំ​ចូល​ពី​កម្ពុជា រហូត​ដល់​ទៅ​ជាង​៣.៤០០​ភាគរយ ដែល​ជា ការ​កំណត់​ពន្ធ​ខ្ពស់​បំផុត ។

ប្រភព​ដដែល​បាន​អះអាង​ថា នេះ គឺជា​ចំណាត់ការ​របស់​សហរដ្ឋអាមេរិក នៅ​ក្នុង​ករណី​ផ្សេង គឺ​នៅ​ក្រោម ករណី​សើ​ប​អង្កេត​ឧបាស្រ័យ​ពាណិជ្ជកម្ម លើ​ការ​លក់​បង្ខូច​ថ្លៃ និង​ការ​ឧបត្ថម្ភ​ធន​លើ​ផលិតផល​បន្ទះ​សូ​ឡា ។
ប្រភព​ដដែល​បាន​អះអាង​ថា ការ​សម្រេច​បែប​នេះ គឺ​ផ្អែក​នៅ​លើ​បណ្តឹង​របស់​ក្រុមហ៊ុន​ផលិត​បន្ទះ​សូ​ឡា​នៅ​ក្នុងស្រុក​របស់​អា​មេ​រិ​ក ដែល​បាន​ព្រួយបារម្ភ​ចំពោះ​ការ​ប្រកួតប្រជែង​តម្លៃ​នៃ​បន្ទះ​សូ​ឡា​នាំ​ចូល​ទៅ​លក់ នៅ​ក្នុង​ទីផ្សារ​សហរដ្ឋអាមេរិក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ