អគ្គិភ័យបានឆាបឆេះសណ្ឋាគារថៃទាំងកណ្តាលរាត្រី ក្នុងខេត្តឈៀងម៉ៃ ដែលមានឈ្មោះថា «តារាទេវី» កើតឡើងកាលពីវេលាម៉ោងប្រមាណ១ និង៥០នាទីទៀបភ្លឺថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ។

ក្រុមអ្នកជួយសង្គ្រោះ និងពន្លត់អគ្គិភ័យបានប្រញាប់ប្រញាល់បើកប្រតិបត្តិការ ក្រោយទទួលបានសេចក្តីរាយការណ៍ពីការឆេះសណ្ឋាគារតារាទេវីនេះ ស្ថិតក្នុងឃុំថាសាឡា ស្រុកមឿង ខេត្តឈៀងម៉ៃ ។

សេចក្តីរាយការណ៍ចុងក្រោយថា អគ្គិភ័យបានឆាបឆេះផ្នែកមួយនៃអគារសណ្ឋាគារ ។ ចំពោះមូលហេតុនៃការឆេះ និងទំហំនៃការខូចខាតនៅមិនទាន់អាចបញ្ជាក់បាននៅឡើយទេ ។

ក្រោយចំណាយពេលអស់៤ម៉ោង ទើបសមត្ថកិច្ចអាចគ្រប់គ្រងស្ថានការណ៍ ដោយភ្លើងត្រូវបានពន្លត់ទាំងស្រុងហើយ ។ ចំពោះមូលហេតុកំពុងត្រូវបានស៊ើបអង្កេត និងវាយតម្លៃការខូចខាត ការបាត់បង់ដ៏ធំ ។ ប្រភព៖ Chiang Mai NEWS


ចែករំលែកព័តមាននេះ