កម្ពុជា និងថៃ ទំនងជានឹងពិភាក្សាគ្នា ដើម្បីជំរុញការធ្វើពាណិជ្ជកម្មជាមួយគ្នា នៅក្នុងពេលដែលនាយករដ្ឋមន្ត្រីថៃកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ពីថ្ងៃទី២៣ ដល់២៤ មេសា ។

ប្រទេសទាំងពីរ សុទ្ធតែរងសម្ពាធពន្ធពីអាមេរិកដូចគ្នា ចំពោះការនាំទំនិញទៅកាន់ប្រទេសអាមេរិក ។ ដូច្នេះទស្សនកិច្ច របស់នាយករដ្ឋមន្ត្រីថៃ លោក ស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) នឹងក្លាយជាឱកាសដ៏សំខាន់សម្រាប់ប្រទេសទាំងពីរជំរុញពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និង វិស័យសំខាន់ៗជាច្រើនទៀតសម្រាប់ប្រទេសទាំងពីរ ។

របាយការណ៍ក្រសួងពាណិជ្ជកម្ម បង្ហាញថា ពាណិជ្ជកម្មកម្ពុជា និងថៃ ក្នុងរយ:ពេល១១ខែ ឆ្នាំ២០២៤ មានតម្លៃជាទឹកប្រាក់៣៩១២លានដុល្លារ ដោយក្នុងនោះ កម្ពុជានាំចេញទៅថៃមានតម្លៃ៧៨០លានដុល្លារ ហើយនាំចូលទំនិញពីថៃតម្លៃ៣១៣២ លានដុល្លារ ៕



ចែករំលែកព័តមាននេះ