ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាក​វិធី​ទាំងនេះ​នឹង​ជួយ​ឱ្យ​អ្នក​សប្បាយចិត្ត

5 ម៉ោង មុន

ក្នុងឆ្នាំនេះ មនុស្ស​ភាគច្រើន​កំពុង​តែ​ធ្វើ​យ៉ាងណា​អោយ​មានការ​ផ្លាស់​ប្តូរ​យ៉ាង​សកម្ម​ចំពោះ​ជីវិត​របស់​ពួក​គេ​។ ខណៈ​ពេល​ដែល​អ្នក​ចង់​ចាប់ផ្តើម​បង្កើត​នូវ​ការ​ផ្លាស់​ប្តូរ​នា​ពេល​ឥឡូវនេះ ឬ​នៅ​តែ​កំពុង​គិត​អំពី​ដំណោះស្រាយ​សម្រាប់​ឆ្នាំ ២០២៥​នេះ មាន​មធ្យោបាយ​ច្រើន​ណាស់​សម្រាប់​ជួយ​អោយ​អ្នក​ក្លាយទៅជា​មនុស្ស​សប្បាយចិត្ត​, សុខភាព​ល្អ និង​រកស៊ី​មានបាន​ក្នុង​ឆ្នាំ​ថ្មី​នេះ​។ សិក្សា​អំពី​ខ្លួនឯង​អោយ​បាន​ច្រើនតើ​អ្នក​បាន​អង្គុយ​ចុះ​ហើយ​គិត​ថា​តើ​អ្នកជា​នរណា​អោយ​ប្រាកដ​ទេ0x017d7 មនុស្ស​ភាគច្រើន​ត្រូវការ​សិក្សា​កាន់តែ​ច្រើន​អំពី​ខ្លួនឯង​ដោយសារ​តែ​មនុស្ស​យើង​ច្រើន​តែ​សួរ​អំពី​ចរិតលក្ខណៈ​ដែល​ត្រូវធ្វើ​នា​ពេល​បច្ចុប្បន្ន​។…

ក្នុងឆ្នាំនេះ មនុស្ស​ភាគច្រើន​កំពុង​តែ​ធ្វើ​យ៉ាងណា​អោយ​មានការ​ផ្លាស់​ប្តូរ​យ៉ាង​សកម្ម​ចំពោះ​ជីវិត​របស់​ពួក​គេ​។ ខណៈ​ពេល​ដែល​អ្នក​ចង់​ចាប់ផ្តើម​បង្កើត​នូវ​ការ​ផ្លាស់​ប្តូរ​នា​ពេល​ឥឡូវនេះ ឬ​នៅ​តែ​កំពុង​គិត​អំពី​ដំណោះស្រាយ​សម្រាប់​ឆ្នាំ ២០២៥​នេះ មាន​មធ្យោបាយ​ច្រើន​ណាស់​សម្រាប់​ជួយ​អោយ​អ្នក​ក្លាយទៅជា​មនុស្ស​សប្បាយចិត្ត​, សុខភាព​ល្អ និង​រកស៊ី​មានបាន​ក្នុង​ឆ្នាំ​ថ្មី​នេះ​។

សិក្សា​អំពី​ខ្លួនឯង​អោយ​បាន​ច្រើន
តើ​អ្នក​បាន​អង្គុយ​ចុះ​ហើយ​គិត​ថា​តើ​អ្នកជា​នរណា​អោយ​ប្រាកដ​ទេ0x017d7 មនុស្ស​ភាគច្រើន​ត្រូវការ​សិក្សា​កាន់តែ​ច្រើន​អំពី​ខ្លួនឯង​ដោយសារ​តែ​មនុស្ស​យើង​ច្រើន​តែ​សួរ​អំពី​ចរិតលក្ខណៈ​ដែល​ត្រូវធ្វើ​នា​ពេល​បច្ចុប្បន្ន​។ ចូរ​សិក្សា​អោយ​កាន់តែ​ច្រើន​ថា​តើ​អ្នកជា​នរណា​អោយ​ពិតប្រាកដ​។ ចូរ​សិក្សា​អោយ​កាន់តែ​ច្រើន​អំពី​ខ្លួន​អ្នកតា​មរយៈ​ការ​ព្យាយាម​ធ្វើ​អ្វី​ដែល​ថ្មី​ៗ​ដូច​ជា ការ​ធ្វើ​ដំណើរ​ទៅ​កន្លែង​ណាមួយ​ម្នាក់ឯង ឬ​ចំណាយ​ពេលវេលា​មួយ​ចំនួន​ជាមួយនឹង​ខ្លួនឯង​។

ផ្តោត​សំខាន់​ទៅ​លើ​គោលដៅ​វិជ្ជមាន​ក្នុង​ជីវិត
ការ​ផ្តោត​សំខាន់​ទៅ​លើ​គោលដៅ​អវិជ្ជមាន​គឺជា​វិធីសាស្ត្រ​ដ៏​ល្អ​មួយ​ដើម្បី​ធ្វើ​អោយ​ខ្លួនឯង​សប្បាយចិត្ត​។ ចូរ​ជំនួស​នូវ​ការ​គិត​អំពី​រឿង​អវិជ្ជមាន​ចោល​អោយ​អស់ ហើយ​ប្តូរ​មក​គិត​រឿង​វិជ្ជមាន​វិញ​។ អ្នក​នឹង​យល់​ថា​រឿង​រាវ​ជា​ច្រើន​ក្នុង​ជីវិត​អ្នក​ត្រូវការ​ភាព​រីក​ចម្រើន​។ ចូរ​ផ្លាស់​ប្តូរ​ខ្លួនឯង ហើយ​តែ​ម្នាក់ឯង​បាន​ហើយ​។

សិក្សា​ពីរ​របៀប​គ្រប់គ្រង​បរិស្ថាន​របស់​អ្នក
ការ​គ្រប់គ្រង​បរិស្ថាន​ន​របស់​អ្នក​គឺជា​រឿង​សំខាន់​បើសិនជា​អ្នក​ចង់​សប្បាយចិត្ត​,​សុខភាព​ល្អ និង​រកស៊ី​មានបាន​។ អ្នក​គួរតែ​សិក្សា​នូវ​ការ​ផ្លាស់​ប្តូរ​រឿងរ៉ាវ​ជា​ច្រើន​នៅ​ជុំវិញ​ខ្លួន​អោយ​មាន​ប្រសិទ្ធភាព និង​ក្នុង​បរិស្ថាន​រស់នៅ​របស់​អ្នក​។ អ្នក​អាច​គ្រប់គ្រង​វា​បាន​។ បើសិនជា​អ្នក​យល់​ថា អ្នក​មិន​អាច​គ្រប់គ្រង​បាន​ទេ នោះ​អ្នក​ប្រហែល​គួរ​ផ្លាស់​ប្តូរ​វា​ហើយ​។ ចូរ​គិត​អំពី​ការ​ផ្លាស់​ប្តូរ​ផង ពេល​នោះ​អ្នក​ពិតជា​អាច​សាកល្បង​ពង្រឹង​ដល់​បរិស្ថាន​នៅ​ជុំវិញ​ខ្លួន​បាន​។

ភ្ជាប់​ទំនាក់ទំនង​ជាមួយ​មនុស្ស​សប្បាយចិត្ត​ផ្សេង​ទៀត
បើសិនជា​អ្នក​ចង់​សប្បាយចិត្ត នោះ​អ្នក​ទំនងជា​ត្រូវការ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​មនុស្ស​ដែល​សប្បាយចិត្ត​ផ្សេង​ៗ​ទៀត​។ នៅ​ជុំវិញ​ខ្លួន​ដែល​មាន​មនុស្ស​សប្បាយចិត្ត​, សុខភាព​ល្អ និង​រកស៊ី​មានបាន​គឺជា​រឿង​សំខាន់​។ ពេល​នៅ​ជាមួយ​គ្នា អ្នក​អាច​លើកទឹកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​មានការ​ផ្លាស់​ប្តូរជីវិត​របស់​អ្នក​ក្នុង​ន័យ​វិជ្ជមាន​បាន​។ នៅ​ពេល​ក្រោយ អ្នក​នឹង​មានរឿង​សប្បាយ​ៗ​កើត​មាន និង​អាច​ទំនាក់ទំនង​គ្នា​បាន​យ៉ាង​ល្អ​ផង​។

ត្រូវ​សកម្ម
បើសិនជា​អ្នក​ចង់​បង្កើត​នូវ​ការ​ផ្លាស់​ប្តូរ​ដ៏​សកម្ម​ក្នុង​ជីវិត​បាន អ្នក​ត្រូវ​តែ​ស្វែង​យល់​នូវ​អ្វី​ដែល​ត្រូវធ្វើ​ដើម្បី​អោយ​មានការ​ផ្លាស់​ប្តូរ​បែប​នោះ​បាន​។ បើសិនជា​អ្នក​ចង់​មាន​សុខភាព​ល្អ ចូរ​ស្វែងរក​វា​អោយ​សកម្ម​។ ចូរ​ញ៉ាំ​អាហារ​ដែល​មាន​សុខភាព​ល្អ និង​ហាត់ប្រាណ​។ បើសិនជា​អ្នក​ចង់​រកស៊ី​មានបាន នោះ អ្នក​ត្រូវ​តែ​ធ្វើការ​ផ្លាស់​ប្តូរ​ស្ថានភាព​ដ៏​សោះកក្រោះ​របស់​អ្នក​ចេញ​ទៅ​។

ចិត្តល្អ​ចំពោះ​ខ្លួនឯង និង​ជឿ​លើ​ខ្លួនឯង
ការ​ជឿជាក់​លើ​ខ្លួនឯង​គឺជា​រឿង​សំខាន់ បើសិនជា​អ្នក​ចង់​សប្បាយចិត្ត​។ នៅ​ពេល​ក្រោយ ពេល​អ្នក​សង្ស័យ​ខ្លួនឯង ចូរ​គិត​អំពី​របៀប​ដែល​អ្នក​បាន​ធ្វើ​ដូច្នេះ​វា​នឹង​មិ​ា​ន​ការ​ផ្លាស់​ប្តូរ​បែប​ន័យ​វិជ្ជមាន​ផ្សេង​ៗ​ទៀត​ជា​ច្រើន​ហើយ​។

ទៅ​ជួប​មនុស្ស​ដែល​អ្នក​ស្រឡាញ់
បើសិនជា​អ្នក​ពេញចិត្ត​នឹង​ការ​រស់នៅ​ជុំវិញ​មនុស្ស​ផ្សេង​ៗ​ទៀត អ្នក​គួរតែ​ទៅ​មើល ឬ​ជួប​គេ​ជា​ញឹកញាប់​។ ខ្ញុំ​ចូល​ចិត្ត​នៅ​ជាមួយ​មិត្តភក្តិ និង​គ្រួសារ​ខ្ញុំ​ព្រោះ​ពួក​គេ​ធ្វើ​អោយ​ពេលវេលា​របស់ខ្ញុំ​កាន់តែ​ល្អ​ជាង​មុន​រហូត​មិន​ខ្វល់​ថា​មានរឿង​អ្វី​កើតឡើង​នោះ​ទេ​។ ចូរ​ប្រាកដ​ថា អ្នក​បាន​ចូលរួម​ក្នុង​កម្មវិធី​ជប់លៀង​ថ្ងៃ​សម្រាក​, បុណ្យខួបកំណើត និង​រីករាយ​ជាមួយ​គ្នា​។

រៀន​និយាយ​ថា​ទេ​ចំពោះ​រឿង​ជា​ច្រើន​ដែល​អ្នក​មិន​ចង់​ធ្វើ
បើសិនជា​អ្នក​មិន​ពេញចិត្ត​នឹង​ធ្វើ​អ្វីមួយ​ហើយ អ្នក​ត្រូវ​តែ​រៀន​ពីរ​របៀប​និយាយ​ថា​ទេ​ទៅ​។ ចូរ​ធ្វើ​រឿង​ទាំងឡាយ​ណា​ដែល​ចម្រើន​ដល់​ខ្លួនឯង មិនមែន​រឿង​ដែល​ធ្វើ​អោយ​ខ្លួន​អ្នក​កាន់តែ​គួរ​អោយ​អាណិត​នោះ​ទេ​។ ចូរ​សិក្សា​ពេលវេលា​ដែល​ត្រូវ​និយាយ​ថា​ទេ និង​ពេលវេលា​ដែល​ត្រូវ​និយាយ​ថា​បាន​។ បើសិនជា​មនុស្ស​ម្នាក់​តែងតែ​ព្យាយាម​ដាក់​គំនាប​ការងារ​ច្រើន​ទាំងអស់​របស់​ពួក​គេ​មក​អោយ​អ្នក​ធ្វើ ចូរ​និយាយ​ថា​ទេ​ដោយ​ក្តី​គោរព​វិញ​ទៅ​។

រៀន​ធ្វើខ្លួន​អោយ​សប្បាយ
មាន​វិធីសាស្ត្រ​ច្រើន​ណាស់​ដើម្បី​អោយ​សប្បាយចិត្ត ហើយ​មធ្យោបាយ​ដ៏​សំខាន់​មួយ​នោះ​គឺ​រៀន​ធ្វើខ្លួន​អោយ​សប្បាយ​តែ​ម្តង​។ បើសិនជា​អ្នក​មិន​មាន​ភាព​សប្បាយ​ក្នុង​ជីវិត​ទេ មាន​ន័យ​ថា​អ្នក​មិន​កំពុង​រស់នៅ​ក្នុង​ជីវិត​ដែល​ត្រឹមត្រូវ​នោះ​ទេ​។ ចូរ​យល់​ដឹង​នូវ​អ្វី​ដែល​ធ្វើ​អោយ​អ្នក​សប្បាយចិត្ត និង​តម្រង់​ទិស​ទៅ​រក​អ្វី​ដែល​ធ្វើ​អោយ​សប្បាយ​ច្រើន​ជាង​កើតទុក្ខ​។ ចូរ​សិក្សា​ពី​របៀប​ធ្វើ​អោយ​រឿង​ដែល​គួរ​អោយ​ធុញ​ក្នុង​ជីវិត​មាន​ភាព​សប្បាយ​រីករាយ​ផង​។ មាន​វិធីសាស្ត្រ​ច្រើន​ណាស់​ដើម្បី​សប្បាយ​ដូច​ជា​៖ ចូលរួម​ពី​ធី​ជប់លៀង​, មើល​កីឡា​ថ្មី​ៗ, ចូល​ក្នុង​កម្មវិធី​ក្នុង​សាលា​, រៀន​ថតរូប​ជាដើម​។

មាន​មោទនៈភាព​លើ​រឿង​គ្រប់យ៉ាង​ក្នុង​ជីវិត
ការ​ដែល​ធ្វើខ្លួន​អោយ​រីករាយ​ចំពោះ​អ្វី​ៗ​ដែល​អ្នកមាន​ក្នុង​ជីវិត​គឺជា​រឿង​សំខាន់​។ ភាព​រីករាយ​បាន​ធ្វើ​អៅ​យ​អ្វី​ៗ​ក្លាយទៅជា​ភាព​ច្នៃប្រឌិត​បាន​។ មិន​ខ្វល់​ថា​អ្នកមាន​ផ្ទះ​ផ្ទាល់ខ្លួន​, គ្រួសារ​ដ៏​អស្ចារ្យ​, ការងារ​ល្អ​ៗ, សត្វ​ចិញ្ចឹម​, ទម្លាប់​ដ៏​សប្បាយ​, មិត្តភក្តិ​ល្អ​ៗ ឬអ្វី​ទេ វា​តែងតែ​មានរឿង​ខ្លះ​ក្នុង​ជីវិត​របស់​អ្នក​ដែល​ត្រូវធ្វើ​អោយ​មាន​ភាព​រីករាយ​ជា​ដរាប​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ