ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ថា​អាមេរិក​ត្រូវ​ចេះ​គោរព​គ្នា​បើ​ចង់​បាន​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​

6 ម៉ោង មុន

ទី​ក្រុង​ប៉េកាំង៖ ថ្ងៃ​នេះ ប្រទេស​ចិន​មាន​សារ​នយោបាយ​សំខាន់​មួយ​សម្រាប់​រដ្ឋាភិបាល​របស់​លោក​ត្រាំ​នៅ​ពេល​សង្គ្រាម​ពាណិជ្ជ​កម្ម​បន្ត​កើត​ឡើង​។ ឆ្លើយ​តប​ទៅ​នឹង​ការ​ទន្ទឹង​រង់​ចាំ​យ៉ាង​អន្ទះ​សា​​​ឱ្យ​រដ្ឋាភិបាល​ប្រទេស​ចិន​បោះដៃ​ទៅ​វ៉ា​ស៊ីន​តោន​​ដើម្បី​ចរ​ចា​គ្នា​ ប្រទេស​ចិន​យល់​ថា​អាមេរិក​​គួរ​ណាស់​បញ្ឈប់​ការ​ប្រើ​ប្រាស់​យុទ្ធ​វិធី​គំរាម​កំហែង​ និង​បង្ខិត​បង្ខំ​ឱ្យ​ប្រទេស​ដទៃ​ធ្វើ​អ្វីទៅតាម​ការ​ចង់​បាន​របស់​ខ្លួន​ ប្រសិនបើ​អាមេរិក​ពិត​ជា​ចង់​បាន​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្មមែន​​។ ការ​ថ្លែង​ដូច​ខាង​លើ​នេះ​ធ្វើ​ឡើង​តាម​រយៈ​ក្រសួង​ការ​បរទេស​ចិន​​ខណៈ​ដែល​លោក​ត្រាំ​នៅ​តែ​មាន​សុទិដ្ឋិ​និយម​ថា​អាមេរិក និង​ចិន​គង់​តែ​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​នៅ​ថ្ងៃ​ណា​មួយ​ជា​មិន​ខាន​ឡើយ​។ កាល​ពីយប់​មិញ…

ទី​ក្រុង​ប៉េកាំង៖ ថ្ងៃ​នេះ ប្រទេស​ចិន​មាន​សារ​នយោបាយ​សំខាន់​មួយ​សម្រាប់​រដ្ឋាភិបាល​របស់​លោក​ត្រាំ​នៅ​ពេល​សង្គ្រាម​ពាណិជ្ជ​កម្ម​បន្ត​កើត​ឡើង​។ ឆ្លើយ​តប​ទៅ​នឹង​ការ​ទន្ទឹង​រង់​ចាំ​យ៉ាង​អន្ទះ​សា​​​ឱ្យ​រដ្ឋាភិបាល​ប្រទេស​ចិន​បោះដៃ​ទៅ​វ៉ា​ស៊ីន​តោន​​ដើម្បី​ចរ​ចា​គ្នា​ ប្រទេស​ចិន​យល់​ថា​អាមេរិក​​គួរ​ណាស់​បញ្ឈប់​ការ​ប្រើ​ប្រាស់​យុទ្ធ​វិធី​គំរាម​កំហែង​ និង​បង្ខិត​បង្ខំ​ឱ្យ​ប្រទេស​ដទៃ​ធ្វើ​អ្វីទៅតាម​ការ​ចង់​បាន​របស់​ខ្លួន​ ប្រសិនបើ​អាមេរិក​ពិត​ជា​ចង់​បាន​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្មមែន​​។

ការ​ថ្លែង​ដូច​ខាង​លើ​នេះ​ធ្វើ​ឡើង​តាម​រយៈ​ក្រសួង​ការ​បរទេស​ចិន​​ខណៈ​ដែល​លោក​ត្រាំ​នៅ​តែ​មាន​សុទិដ្ឋិ​និយម​ថា​អាមេរិក និង​ចិន​គង់​តែ​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​នៅ​ថ្ងៃ​ណា​មួយ​ជា​មិន​ខាន​ឡើយ​។ កាល​ពីយប់​មិញ ត្រាំ​ក៏​បាន​បង្ហើប​ឱ្យ​ដឹង​ផង​ដែរ​ថា​ពន្ធ​គយ​ដែល​ដាក់​ទៅ​លើ​ទំនិញ​របស់​ចិន​១៤៥%​នោះ​មិន​ប្រាកដ​ជា​មាន​កម្រិត​ខ្ពស់​បែប​នេះ​ជា​រៀង​រហូត​នោះ​ទេ​។ សំខាន់​ឱ្យ​តែ​មាន​កិច្ច​ព្រម​ព្រៀង​ជា​មួយ​គ្នា​ លោក​នឹង​បញ្ចុះ​អត្រា​ពន្ធ​មក​កម្រិត​ទាប​ជាង​នេះ​ឆ្ងាយ​ណាស់​។​

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន លោក​គួ​ជា​ឃុន (Guo Jiakun) ​ចោទ​ប្រកាន់​ថា​អាមេរិក​​និយាយ​តែ​មាត់​ថា​ខ្លួន​ចង់​បាន​កិច្ច​ព្រម​ព្រៀង​ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ ខ្លួន​នៅ​តែ​បន្ត​ដាក់​សម្ពាធ​ដល់​កម្រិត​ខ្ពស់​បំផុត​​។ អ្នក​នាំ​ពាក្យ​ចិន​រូប​នេះ​ថ្លែង​ថា​នេះ​មិន​មែន​ជា​វិធាន​ការ​ត្រឹម​ត្រូវ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជា​មួយ​ប្រទេស​ចិន​ទេ​។ ​ធ្វើ​របៀបហ្នឹង​មិន​ងាយ​នឹង​​មាន​កិច្ច​ព្រម​ព្រៀង​​ជា​មួយ​គ្នា​ឡើយ​​។​

អ្នក​នាំ​ពាក្យ​ចិន​បាន​រំលេច​ឱ្យ​ឃើញ​ថា​បើ​ចង់​កែ​លម្អ​ទំនាក់​ទំនង​ប្រកប​ដោយ​​អត្ថ​ន័យ​ពិត​​ប្រាកដ​ជា​មួយ​ប្រទេស​ចិន​​លុះ​ត្រា​តែ​អាមេរិក​ប្រកាន់​យក​គោល​ការណ៍​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​។ អាមេរិក​គួរ​សន្ទនា​គ្នា​ជា​មួយ​​​ចិន​ដោយ​ផ្អែក​ទៅ​លើ​គោល​ការណ៍​សមភាព និង​គិត​ទៅ​ដល់​ផល​ប្រយោជន៍​គ្នា​ទៅ​វិញ​ទៅ​មក​។ លោក​​ស្នើ​សុំ​ឱ្យ​ទី​ក្រុ​ងវ៉ាស៊ីនតោន​ប្រកាន់​យក​​​ទំនាក់​ទំនង​ស្មើ​ភាព​ និង​បែប​ស្ថាប​នា​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ