ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​កម្ពុជា​អំណរ​គុណ​ថៃមិន​អនុ​ញ្ញាត​​ឱ្យ​ជន​ណា​ម្នាក់​ប្រើប្រាស់​ទឹកដី​ថៃដើម្បី​បង្ក​.គ្រោះ.ថ្នា.ក់​.ដល់​កម្ពុជា

5 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែងអំណរគុណ​នូវ​គោលនយោបាយ​របស់​ថៃ ដោយ​មិន​អនុញ្ញាត​ឱ្យ​ជន​ណា​ម្នាក់​ប្រើប្រាស់​ទឹកដី​ថៃ ដើម្បី​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង ឬ​ធ្វើ​សកម្មភាព​បង្ក​គ្រោះថ្នាក់​ដល់​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែងអំណរគុណ​នូវ​គោលនយោបាយ​របស់​ថៃ ដោយ​មិន​អនុញ្ញាត​ឱ្យ​ជន​ណា​ម្នាក់​ប្រើប្រាស់​ទឹកដី​ថៃ ដើម្បី​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង ឬ​ធ្វើ​សកម្មភាព​បង្ក​គ្រោះថ្នាក់​ដល់​កម្ពុជា ​។

ការលើក​ឡើង​របស់​សម្តេច​បវរ​ធិ​បតី​នាយក​រដ្ឋមន្ត្រី​កម្ពុជា ក្រោយ​បញ្ចប់​ពិធី​ចុះហត្ថលេខា​រវាង កម្ពុជា​-​ថៃ ដែល​មាន​វត្ត​មនា​លោក​ជំទាវ ផេ​ថង​ថា​ន ស៊ី​ណា​វ៉ា​ត្រា នាយក​រដ្ឋមន្ត្រី​ថៃ នា​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២៥ ​នេះ នៅ​វិមាន​សន្ដិភាព​ ។

ថ្លែង​នា​ឱកាស​នោះ​ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា ៖«​ខ្ញុំអរ​គុណ​គោលនយោបាយ​របស់​ប្រទេស​ថៃ ដែល​មិន​អនុញ្ញាត​ឱ្យ​ជន​ណា​ម្នាក់ ប្រើប្រាស់​ទឹកដី​ថៃ ដើម្បី​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង ឬ​ធ្វើ​សកម្មភាព​ដែល​បង្ក​គ្រោះថ្នាក់​ដល់​កម្ពុជា​។ រាជរដ្ឋាភិបាល​កម្ពុជា​នឹង​អនុវត្ត​គោលការណ៍​នេះ​ដូច​គ្នា​ ។ ប្រទេស​ថៃ គឺជា​ដៃគូរ​ពាណិជ្ជកម្ម និង​វិនិយោគ​ដ៏​សំខាន់​របស់​កម្ពុជា​»​ ។

ក្នុង​ជំនួប​នោះ​ដែរ សម្ដេច​និង​នាយក​រដ្ឋមន្ដ្រី​ថៃបាន​ជួប​ពិភាក្សា​គ្នា​នូវ​យុទ្ធ​ការ​ជាក់ស្តែង និង​គំនិត​ផ្តួ​ត​ផ្ដើម​បំពេញបន្ថែម​ផ្សេង​ៗ​គ្នា​របស់​រាជរដ្ឋាភិបាល និង​វិស័យ​ឯកជន​នៃ​ប្រទេស​ទាំង​ពីរ ដើម្បី​ជំរុញ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​របស់​ប្រទេស​ទាំង​ពីរ​បន្ថែម​ទៀត ​។

ជាមួយ​គ្នា​នោះ​ដែរ ​សម្តេច​បវរ​ធិ​បតី​ក៏​បាន​ថ្លែងអំណរគុណ​ធុរជន​ថៃ ចំពោះ​ទំនប់​ចិត្ត​និង​ការ​សម្រេច​ចិត្ត​បណ្ដាក់ទុន និង​ធ្វើ​ធុរកិច្ច​នៅ​កម្ពុជា​ ។ សម្ដេច​ជម្រាប​ជូន​មិត្ត​ថៃ​ថា កម្ពុជា​បាន​ត្រៀម​ខ្លួន​រួច​ជាស​ម្រេច និង​បើក​ជំហរ​ជា​និច្ច ព្រមទាំង​មាន​ឆន្ទៈ ចង់​រីក​ចម្រើន​ជាមួយ​គ្នា​ក្នុង​វិស័យ​ពា​ណិជ្ជកម្ម វិនិយោគ និង​នវានុវត្តន៍​។

ចំពោះ វិស័យ​ទេសចរណ៍ និង​កា​រត​ភ្ជាប់​ពិតជា​មាន​សារៈសំខាន់​ណាស់ សម្រាប់​ការ​ផ្លាស់​ប្ដូរ​ប្រជា​ជន និង​ប្រជាជន​សម្ដេច និង​នាយក​រដ្ឋមន្ដ្រី​ថៃ បាន​បញ្ជាក់​សារ​ជា​ថ្មី​នូវ​ការ​ប្ដេជ្ញា​ចិត្ត​ចំពោះ​ក្រប​ខណ្ឌ ព្រះរាជាណាចក្រ​ពីរ​គោលដៅ​តែ​មួយ​ ។ កម្ពុជា​ស្វាគមន៍​ផង​ដែរ ចំពោះ​គំនិត​ផ្តួ​ត​ផ្ដើម​ប្រទេស​៦ គោលដៅ​តែ​មួយ ហើយ​ភាគី​ទាំង​ពីរ រីករាយ​សហការ​គ្នា ក្នុង​ការ​បង្កើត​ក្រុមការងារ​រួម​គ្នា ដើម្បី​ពិភាក្សា​អំពី​កិច្ច​សហប្រតិបត្តិការ​ជាក់ស្ដែង នៅ​ក្នុង​ក្រប​ខណ្ឌ​នេះ​។

លើស​ពី​នេះ សម្តេច​បវរ​ធិ​បតី ក៏​បាន​អរគុណ​មិត្ត​ថៃ ដែល​បាន​យកចិត្តទុកដាក់​ចំពោះ​ពលករ
​កម្ពុជា និង​ថ្មី​ៗ​នេះ​ បាន​លើកលែង​ថ្លៃ​ទិ​ដ្ឋ​ការ​អនុញ្ញាត ឱ្យ​ចូល​ប្រទេស​វិញ សម្រាប់​ពលករ​ខ្មែរ​ដែល​ធ្វើ​ដំណើរ​មក​លេង​គ្រួសារ​នៅ​កម្ពុជា ក្នុងអំឡុងពេល​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​នេះ តប​តាម​ការ​ស្នើ​សុំ​របស់​សម្ដេច​នាយក​រដ្ឋមន្ដ្រី​កម្ពុជា នា​ពេល​កន្លង​ទៅ​ ។ កម្ពុជា​ក៏​បាន​វាយតម្លៃ​ខ្ពស់ ក្នុង​ការ​បន្ដ​គាំទ្រ​របស់​ប្រទេស​ថៃ​ទៅ​លើ​វិស័យ​អប់រំ និង​ហេដ្ឋារចនាសម្ព័ន្ធ​។

ចំពោះ​វិស័យ​វប្បធម៌ សម្ដេច បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​សម្រេចចិត្ត​របស់​ប្រទេស​ថៃ ក្នុង​ការ​ប្រគល់​ជូន​កម្ពុជា​វិញ នូវ​វត្ថុ​បុរាណ​ខ្មែរ​ចំនួន​២០ ដែល​បាន​រឹបអូស​ពី​ក្រុម​ទុច្ចរិតចំពោះ​វិស័យ​សន្ដិសុខ សម្ដេច​និង​នាយក​រដ្ឋមន្ដ្រី​ថៃ បាន​ឯកភាព​គ្នា​នៅ​ក្នុង​ការ​ផ្ដល់​កិច្ចសហការ​បន្ថែម​ដែល​មាន​ស្រាប់ នៅ​ក្នុង​នោះ​ក៏​រួម​មាន ការ​ចែករំលែក​ព័ត៌មាន ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន ក៏​ដូច​ជាឆបោក​តាម​បច្ចេកវិទ្យា ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ ការ​ជួញដូរ​មនុស្ស និង​ការ​រត់ពន្ធ​ទំនិញ​ខុសច្បាប់​ ។

​កម្ពុជា​បាន​គូសបញ្ជាក់​អំពី​សារៈសំខាន់ នៃ​ការ​កសាង​ព្រំដែន​មួយ​ប្រកបដោយ​សន្ដិភាព ស្ថិរភាព វិ​ប​ល់​ភាព​ដោយ​ភាគី​ទាំង​ពីរ បាន​ឯកភាព​គ្នា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ