ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣​ថ្ងៃ! ស្រាវជ្រាវ​រក​ឃើញជនសង្ស័យ​​ចូល​លួច​ក្នុង​ហាង​មួយ​កន្លែង​ក្នុង​សង្កាត់​ចតុមុខ

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចាប់​បាន​ហើយ​ចោរ​ដែល​ចូល​លួច​ម៉ាស៊ីន​ឆូត​កាត និង​លុយ​មួយ​ចំនួន ក្នុង​ហាង​លក់​ផ្ទាំង​វត្ថុ​អនុស្សាវរីយ៍​នៅ​ក្នុង​សង្កាត់​ចតុមុខ ។ ការ​ចុះ​ចាប់ខ្លួន​នេះ​ដែរ បាន​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​០២​រសៀល​ថ្ងៃ​ទី​២៣ ខែមេសា…

រាជធានី​ភ្នំពេញ ៖ ចាប់​បាន​ហើយ​ចោរ​ដែល​ចូល​លួច​ម៉ាស៊ីន​ឆូត​កាត និង​លុយ​មួយ​ចំនួន ក្នុង​ហាង​លក់​ផ្ទាំង​វត្ថុ​អនុស្សាវរីយ៍​នៅ​ក្នុង​សង្កាត់​ចតុមុខ ។ ការ​ចុះ​ចាប់ខ្លួន​នេះ​ដែរ បាន​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​០២​រសៀល​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២៥ នៅ​ចំណុច​បន្ទប់​ជួល​គ្មាន​លេខ​ជាន់​ទី​០៤ ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​០២ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

លោក​វរសេនីយ៍ឯក ទៀង ចាន់​សា អធិការ​ខណ្ឌដូនពេញ​បានអោយ​ដឹង​ថា មាន​ជនសង្ស័យ​ម្នាក់​បាន​ចូល​ទៅ​គាស់​ហាង​លក់​ផ្ទាំងគំនូរ និង​វត្ថុ​អនុស្សាវរីយ៍ យីហោ «LyLy Shop Art Painting » លួច​យក​សម្ភារ​ដូច​ជា​ម៉ាស៊ីន​ឆូត​កាត និង​លុយ​មួយចំនួន ។

លុះ​ព្រឹក​ឡើង​ថ្ងៃ​ដដែល ជន​រង​គ្រោះ​បាន​បាត់​សម្ភារ រួច​ក៏​ឆែក​មើល​កាមេរ៉ា​សុវត្ថិភាព ក៏​ឃើញ​ជនសង្ស័យ​ធ្វើ​សកម្មភាព​លួច ។ ខណៈនោះ ជន​រង​គ្រោះ​បានរ​ត់ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ចតុមុខ ដើម្បី​អោយ​សមត្ថកិច្ច​ស្រាវជ្រាវ​តាម​យកមុខ​សញ្ញា​មក​ផ្តន្ទាទោស ។

លោក​អធិការ​បន្ត​ថា ក្រោយ​ទទួល​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ លោក​បានអោយ​កម្លាំង​ជំនាញ​ស្រាវជ្រាវ​រហូត​ស្វែងរក​ឃើញ​ជនសង្ស័យ​កំពុង​ពួន​សំងំ​លាក់ខ្លួន​នៅ​ចំណុច​បន្ទប់​ជួល​គ្មាន​លេខ​ជាន់​ទី​០៤ នៅ​ក្រោយ​អតីត​រោងកុន​លុ​ច្ស ។

ភ្លាម​ៗ កម្លាំង​ជំនាញ​បាន​ចុះ​ទៅ​បង្ក្រាប​ចាប់ខ្លួន​បាន​នៅ​នឹង​កន្លែង​តែ​ម្តង ។ ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​នាំ​ខ្លួន​ជនសង្ស័យ​ខាងលើ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដើម្បី​ចាត់​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ