សហរដ្ឋអាមេរិក-ចិន ៖ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ ទីបំផុតបានដកថយវិញប្រឈមមុខនឹងចិនហើយថ្លែងថា សហរដ្ឋអាមេរិកនឹងជ្រះថ្លាបំផុតចំពោះកម្រិតពន្ធគយជាមួយក្រុងប៉េកាំង ។ ដូច្នេះ តើនេះមិនមានន័យថា មហាយក្សអាស៊ីកំពុងបង្ក្រាបយក្សកំណាចបានឬ?
និយាយពីសេដ្ឋកិច្ចលោកដូណាល់ត្រាំ់ តូងតាងខ្លាំងតែទីបំផុតធូរខ្សុយ ។ បន្ទាប់ពីបង្ហាញសាច់ដុំកាលពីដើមខែនេះ ដោយប្រកាសពីការដំឡើងពន្ធសែនខ្ពស់លើប្រទេសជាច្រើនប្រធានាធិបតីអាមេរិកបានដកថយជំហររបស់លោកវិញដោយរហ័ស ទោះបីជាមួយចិនជាប្រទេសកំពុងរងការដាក់ពន្ធគយដ៏ច្រើន ។
ក្រោយច្រើនសប្ដាហ៍ធ្វើភ្លៀងផ្គរយ៉ាងខ្លាំង រវាងមហាយក្សទាំង២ ដោយដំបូងដំឡើងពន្ធ៨៤%បន្ទាប់មកដល់១២៥%… ទីបំផុត លោកដូណាល់ត្រាំបានដកដៃវិញ ដោយប្រកាសនាថ្ងៃទី២២មេសាថា សហរដ្ឋអាមេរិកនឹងសម្ដែងការជ្រះថ្លាខ្លាំងជាមួយក្រុងប៉េកាំងក្នុងកម្រិតពន្ធ។ ដូច្នេះមិនមានអ្វីសង្ស័យទេ លើលទ្ធភាពនៃអ្នកឈ្នះចំពោះកណ្ដាច់ដៃដែកនេះ។ លោកATOINE FRAYSSE-SOULIER អ្នកទទួលខុសត្រូវខាងការវិភាគទីផ្សារ របស់ETOROវាយតម្លៃថា សហរដ្ឋអាមេរិកជាអ្នកព្រមចុះចាញ់ហើយ។ តើហេតុអីបានជាចិនអាចយកប្រៀបបានលើអាមេរិក? មានមេរៀន៤នៃសង្គ្រាមសេដ្ឋកិច្ច។
និយាយពីធនធានក្នុងកម្រិតពិភពលោក ចិនគ្រប់គ្រងរ៉ែកម្រដល់៧០% គឹ២ភាគ៣នៃLITHIUM ៥០%លើស្ពាន់ហើយជាអ្នកផលិតបាតឺរីដល់៥០%ក្នុងកម្រិតពិភពលោក។ នេះបើតាមបញ្ជីរបស់លោកATOINE FRAYSSE-SOULIER។ លើសពីនេះទៀតបណ្ដាសម្ភារដែលចាំបាច់បំផុតសម្រាប់សហរដ្ឋអាមេរិក ពិសេស បំផុតក្រុមហ៊ុនធំៗរបស់អាមេរិកដូចជាGAFAM ឬAPPEL ជាតូអង្គទីមួយនៃទីផ្សារភាគហ៊ុនពិភពលោក បានអំពាវនាវដល់សហរដ្ឋអាមេរិកឲ្យពិចារណាឡើងវិញជំហររបស់ខ្លួនជាមួយចិនពេលដែលជំហរបច្ចុប្បន្នកំពុងធ្វើឲ្យផុយស្រួយដល់ការរកស៊ីរបស់ក្រុមហ៊ុនសំខាន់ទាំងនេះ។
សេដ្ឋកិច្ចវិទូម្នាក់ទៀតលោកPHILLIPPE CREVEL និយាយថា ខាងផ្នែកលោកត្រាំវិញសំឡឹងឃើញតែការយកពន្ធគយខ្ពស់ និងការរើបណ្ដាទីតាំងរបស់ក្រុមហ៊ុនឧស្សាហកម្មអាមេរិកធំៗ ដែលវាមិនមែនជារឿងងាយស្រួលធ្វើឡើយគ្នុងពេលឆាប់ៗ។ ក្រៅពីHIGH -TECH ចិនជាមហាអំណាចឧស្សាហកម្មទីមួយនៃពិភពលោក។ ផលិតផលចិនពិតជានៅតែចាំបាច់ណាស់សម្រាប់បណ្ដាអ្នកប្រើប្រាស់អាមេរិក ។
អាមេរិកនាំចូលផលិតផលចិនក្នុងតម្លៃដល់ទៅ៤២៧ពាន់លានដុល្លារក្នុង១ឆ្នាំៗ ទល់នឹងការនាំចេញត្រឹម១៤៧ពាន់លានដុល្លារ ផលិតផលអាមេរិកទៅចិន។ នេះជាឱនភាពនៃជញ្ជីងពាណិជ្ចកម្មដល់ទៅ២៧៩ពាន់លានដុល្លារ។ បណ្ដាអ្នកវិភាគបន្តថា មែនហើយចិនជាអ្នកឈ្នះការប្រយុទ្ធ តែបើនិយាយពីការឈ្នះសង្គ្រាមពាណិជ្ជកម្ម វាហាក់ដូចជាការប្រញាប់ប្រញាល់ពេកហើយក្នុងការនិយាយបែបនេះ។ ប្រវត្តិសាស្ត្រនៅត្រូវចារបន្តទៀត៕
ចែករំលែកព័តមាននេះ