ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ទះ​ខែប្រាំង​ ប្រល័.យជីវិតបុរសម្នាក់ និង​សត្វ​ចិញ្ចឹម​២​ក្បាល​ ខណៈឈរលេងក្រៅផ្ទះ

2 នាទី មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ​ ៖ ​បុរសម្នាក់​បាន​បាត់បង់​ជីវិត​ភ្លាម​ៗ​ រួម​ជាមួយ​សត្វសុនខ២ក្បាល បន្ទាប់​ពី​ត្រូវ​​រន្ទះបា.ញ់​ ខណៈ​ពេល​ឈរ​លេង​នៅ​ខាងក្រៅ​ផ្ទះ​។ ជុំវិញ​ករណី​​ខាងលើនេះដែរ ​តាម​ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹង​ថា ​បុរស​ម្នាក់…


ខេត្ត​ព្រះ​សីហ​នុ​ ៖ ​បុរសម្នាក់​បាន​បាត់បង់​ជីវិត​ភ្លាម​ៗ​ រួម​ជាមួយ​សត្វសុនខ២ក្បាល បន្ទាប់​ពី​ត្រូវ​​រន្ទះបា.ញ់​ ខណៈ​ពេល​ឈរ​លេង​នៅ​ខាងក្រៅ​ផ្ទះ​។

ជុំវិញ​ករណី​​ខាងលើនេះដែរ ​តាម​ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹង​ថា ​បុរស​ម្នាក់ បាន​ស្លា​.​ប់ និង​សត្វ​សុនខ​ចំនួន ២​ក្បាល បាន​ងា​.​ប់ ដោយសារ​រន្ទះ​បា​.​ញ់ នៅ​ភូមិ​សម្ដេច​តា ឃុំ​ចំការ​ហ្លួង ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ កាលពីវេលា​ម៉ោងជាង​១​រសៀល ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២៥​។

បើ​តាម​អ្នកដឹង​ហេតុការណ៍​បាន​ឱ្យដឹងថា កាលពី​វេលា​ម៉ោង១​និង៤៥​នាទីរសៀលថ្ងៃកើតហេតុ​ មាន​ភ្លៀង​លាយឡំ​នឹង​ផ្គរ​រន្ទះ ហើយ​ជន​រង​គ្រោះ​បាន​ចេញ​មក​ឈរ​នៅ​ក្រៅ​ផ្ទះ ស្រាប់តែ​ពេល​នោះ​ក៏​មានរន្ទះ​បា​.​ញ់ មក​ត្រូវ​ជន​រង​គ្រោះ និង​សត្វ​សុនខ ០២​ក្បាល ដែល​ដេក​ក្បែរ​នោះ​តែ​ម្ដង​។

ជន​រង​គ្រោះ​ឈ្មោះ អ៊ួ​ច ទួ​ច ភេទ​ប្រុស អាយុ ៤៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សា​ឡង់​៣ ឃុំ​គគីរ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បាន​មក​ស្នាក់​នៅ​បណ្ដោះអាសន្ន​ជា​កម្មករ​ជៀ​ជ័រកៅស៊ូ នៅ​ភូមិ​-​ឃុំ​កើតហេតុ​ការណ៍​ខាងលើ ។

បច្ចុប្បន្ន​ ស​.​ពជនរងគ្រោះ​​ត្រូវ​បានក្រុម​គ្រួសារ និង​អាជ្ញាធរ​ភូមិ​-​ឃុំ យក​ទៅ​បូជា និង​ធ្វើបុណ្យ​តាម​ប្រពៃណី ក្នុង​ដី​សហគមន៍​ក្បែរ​នោះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ