កម្ពុជា និងថៃ ត្រូវតែពង្រីកទីផ្សារទំនិញចំពោះមុខសង្គ្រាមពាណិជ្ជកម្ម
- ភ្នំពេញ
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើអោយកម្ពុជា និងថៃ ពង្រីកទីផ្សារទំនិញសម្រាប់ប្រទេសទាំងពីរ ចំពោះមុខសង្គ្រាមពាណិជ្ជកម្ម រវាងចិននិងអាមេរិក ។…
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើអោយកម្ពុជា និងថៃ ពង្រីកទីផ្សារទំនិញសម្រាប់ប្រទេសទាំងពីរ ចំពោះមុខសង្គ្រាមពាណិជ្ជកម្ម រវាងចិននិងអាមេរិក ។…
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើអោយកម្ពុជា និងថៃ ពង្រីកទីផ្សារទំនិញសម្រាប់ប្រទេសទាំងពីរ ចំពោះមុខសង្គ្រាមពាណិជ្ជកម្ម រវាងចិននិងអាមេរិក ។
សម្តេចតេជោ បានស្នើបែបនេះ នៅពេលដេលសម្តេចបានជួបជាមួយនឹងនាយករដ្ឋមន្ត្រីថៃ លោក ស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) ដែលបំពេញទស្សនកិច្ចនៅកម្ពុជា ពីថ្ងៃទី២៣ ដល់២៤ ខែមេសា ។
ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី សម្តេចតេជោ បានផ្តល់អនុសាសន៍ឱ្យប្រទេសទាំងពីរគិតគូរអំពីការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ទាំងក្នុងក្របខណ្ឌទ្វេភាគី អនុតំបន់ដូចជា អេម៉ិក (ACMECS) GMS និងក្របខណ្ឌតំបន់នានា ដូចជា អាស៊ាន និងអាស៊ិប (RCEP) ដើម្បីពង្រឹងការធ្វើពិពិធកម្មទីផ្សារ និងឆ្លើយតបទៅនឹងក្នុងបរិបទនៃការប្រែប្រួលយ៉ាងឆាប់រហ័សរបស់ពិភពលោក ជាពិសេសការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេសមហាអំណាច ។
ទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃ លោក ស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) ក្លាយជាឱកាសដ៏សំខាន់សម្រាប់ប្រទេសទាំងពីជំរុញពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងវិស័យសំខាន់ៗជាច្រើនទៀតសម្រាប់ប្រទេសទាំងពីរ ។
របាយការណ៍ក្រសួងពាណិជ្ជកម្មបង្ហាញថា ពាណិជ្ជកម្មកម្ពុជា និងថៃ ក្នុងរយ:ពេល១១ខែ ឆ្នាំ២០២៤ មានតម្លៃជាទឹកប្រាក់៣៩១២លានដុល្លារ ដោយក្នុងនោះកម្ពុជានាំចេញទៅថៃ មានតម្លៃ៧៨០លានដុល្លារ ហើយនាំចូលទំនិញពីថៃតម្លៃ៣១៣២លានដុល្លារ ៕
ចែករំលែកព័តមាននេះ