ខេត្តពោធិ៍សាត់ ៖ ស្ពានដែលខ្ពស់ជាងគេនៅក្នុងប្រទេសកម្ពុជាកំពុងអ៊ុតកៅស៊ូAC នៅពេលខាងមុខនេះ។នេះបើតាមអ្នកនាំពាក្យក្រសួងសាធារណៈកាតនិងដឹកជញ្ជូនលោក ផន រឹមបានបញ្ជាក់ថា៖«ស្ពានលេខ២៨ បច្ចុប្បន្នជាស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងផ្លូវជាតិលេខ១០ ដែលបើកឲ្យប្រជាពលរដ្ឋឆ្លងកាត់បណ្តោះអាសន្នពីថ្ងៃទី១១-១៧ ខែមេសា ឆ្នាំ២០២៥ កំពុងសម្រុកការងារអ៊ុតកៅស៊ូ(AC) និងត្រៀមបញ្ចប់ការងាររបស់ខ្លួននាពេលឆាប់ៗខាងមុខ»។

គួរបញ្ជាក់ថា ស្ពាននេះមានកម្ពស់៩០ម៉ែត្រ ប្រវែងសរុប៥៣៧ម៉ែត្រ ទទឹង១០ម៉ែត្រ សណ្តូកខ្លួនឆ្លងកាត់ស្ទឹងឫស្សីជ្រុំ ស្ថិតនៅភូមិឆាយលូក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ សម្រេចការសាងសង់ស្ទើរ ១០០%ហើយ ។

ក្រៅពីការងារអ៊ុតកៅស៊ូ យើងនៅមានការងារបន្ទាប់បន្សំមួយចំនួនដូចជា៖ ការងារបង្កាន់ដៃ, របារសុវត្ថិភាព,គំនូសចរាចរណ៍, ផ្លាកសញ្ញាចរាចរណ៍,ចំណាំងផ្លាត និងភ្លើងបំភ្លឺជាដើម។ តាមគម្រោង យើងនឹងបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរជាប្រក្រតី ក្រោយការបញ្ចប់ការសាងសង់ស្ថាពរ នាអំឡុងខែមិថុនា ឆ្នាំ២០២៥ខាងមុខ។

សូមបងប្អូនប្រជាពលរដ្ឋធ្វើដំណើរដោយសុខសវត្ថិភាព និងរីករាយ មោទកភាពជាមួយសមិទ្ធផលជាតិក្រោមម្លប់សុខសន្តិភាព៕




ចែករំលែកព័តមាននេះ