ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគមន៍​ភ្ញាស់ពងទា​កូនស្រែ​រនោង ផ្គត់ផ្គង់ទី ផ្សារពី២០​ម៉ឺន​គ្រាប់ ទៅ២៥​ម៉ឺន​គ្រាប់ ក្នុង១​ថ្ងៃ​

1 ម៉ោង មុន
  • តាកែវ

ខេត្ត​តាកែវ​ ៖ នៅ​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២៥ លោក វ៉ី សំណាង អភិបាល​ខេត្តតាកែវ បាន​អញ្ជើញ​ចុះ​ពិនិត្យ​មើល​ការ​ភ្ញាស់ពងទា​កូន…

ខេត្ត​តាកែវ​ ៖ នៅ​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២៥ លោក វ៉ី សំណាង អភិបាល​ខេត្តតាកែវ បាន​អញ្ជើញ​ចុះ​ពិនិត្យ​មើល​ការ​ភ្ញាស់ពងទា​កូន និង​ពង​ទា​សាប របស់​សហគមន៍​ពង​ទា​ស្រែ​រនោង ស្ថិត​នៅ​ឃុំ​ស្រែ​រនោង ស្រុក​ត្រាំកក់ ។

ដោយ​មានការ​អញ្ជើញ​ចូលរួមពីសំណាក់លោក​ញឹ​ប ស្រ៊​ន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ​ខេត្ត លោក កេ​ត ម៉ៅ អភិបាលស្រុក​ត្រាំកក់ និង អាជ្ញាធរ​មូលដ្ឋាន​ស្រុក ឃុំ ភូមិ និង​សហគមន៍​ផង​ដែរ​។

លោក កេ​ត ម៉ៅ អភិបាលស្រុក​ត្រាំកក់ បានឱ្យ​ដឹង​ថា នៅ​សហគមន៍​ភ្ញាសពងទា ស្រែ​រនោង មាន​ចំនួន​២២​ទីតាំង ក្នុង​នោះ​ភ្ញាស់​ដោយ​អង្កាម មាន​ចំនួន ៣​ទីតាំង ភ្ញាស់​ពាក់កណ្ដាល​ស្វ័យប្រវត្តិ មាន​ចំនួន ៧​ទីតាំង និង​ភ្ញាស់​ដោយ​ខ្សែភ្លើង មាន​ចំនួន ១២​ទីតាំង ដោយ​ធ្វើការ​ផលិត​ពង​ទា​កូន និង​ពង​ទា​សាប សម្រាប់​ទៅ​ផ្គត់ផ្គង់​លើ​ទី​ផ្សារ​មាន​ចន្លោះ​ចាប់ពី​២០​ម៉ឺន​គ្រាប់ ទៅ​២៥​ម៉ឺន​គ្រាប់ ក្នុង​មួយ​ថ្ងៃ​។

លោក​អភិបាលស្រុក បាន​បន្ត​ទៀត​ថា នៅ​ក្នុង​នោះ សហគមន៍ ក៏​មាន​ហ្វូង​ទា ចំនួន​ជាង ៤៥​ម៉ឺន​ក្បាល ដែល​សម្រាប់​ផ្គត់ផ្គង់​ពង ជា​ប្រចាំ​ថ្ងៃ​ដល់ សហគមន៍ ដើម្បី​ផលិត ជា​ពង​ទា​កូន និង ពង​សាប សម្រាប់​លក់​លើ​ទីផ្សារ​ផង​ដែរ​។

គួរ​បញ្ជាក់​ថា ពង​ទា​កូន​ស្រែ​រនោង គឺ​ត្រូវ​បាន​ផលិត​ឡើង​ដោយ​កសិករ​នៅ​ឃុំ​ស្រែ​រនោង ស្រុក​ត្រាំកក់ ខេត្តតាកែវ ដែល​បាន​ចងក្រង​ជា​សហគមន៍​ផលិត​ច្បាស់លាស់ មានការ​យកចិត្តទុកដាក់ និង​ប្រើប្រាស់​បច្ចេកទេស​ចិញ្ចឹម​ទាយក​ពង ថែទាំ​តាម​លក្ខណៈ​ធម្មជាតិ​សុទ្ធសាធ ចាប់តាំងពី​ការ​ផ្តល់​ចំណី​មេ​ទា រហូត​ដល់​ផលិត​ជា​ពង បញ្ចេញ​លក់​លើ​ទីផ្សារ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ