ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកត្រាំ​ប​ញ្ជា​​ឲ្យ​អាមេរិក​ដក​ខ្លួន​​​​ចេញ​ពី​អង្គ​ការ​​​អន្តរជាតិ៦៦

1 ថ្ងៃ មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់ ​ត្រាំ បាន​ចុះហត្ថលេខា​លើ​ក្រិ​ត្យ​មួយ ដែល​បញ្ជា​ឲ្យ​សហរដ្ឋអាមេរិក ​ដកខ្លួន​ចេញពី​អង្គការ​អន្តរជាតិ​៦៦ ដែល​មិន​បម្រើ​ផលប្រយោជន៍​អា​មេ​រិ​ក​ ។…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់ ​ត្រាំ បាន​ចុះហត្ថលេខា​លើ​ក្រិ​ត្យ​មួយ ដែល​បញ្ជា​ឲ្យ​សហរដ្ឋអាមេរិក ​ដកខ្លួន​ចេញពី​អង្គការ​អន្តរជាតិ​៦៦ ដែល​មិន​បម្រើ​ផលប្រយោជន៍​អា​មេ​រិ​ក​ ។ នេះ​ជា​ការ​ប្រកាស​មួយ​របស់​សេត​វិមាន​តាម​បណ្ដាញ​សង្គម​X ។ រដ្ឋាភិបាល​អា​មេ​រិ​ក​បញ្ជាក់​ថា ក្នុង​ចំណោម​អង្គការ​ទាំងនោះ ​មាន​អង្គការ​៣១​ទាក់ទិន​នឹង​អ​.​ស​.​ប​ ។

យោង​តាម​អាជ្ញាធរ​អា​មេ​រិ​កថា អង្គការ​ទាំងនេះ​ ផ្ដោត​ពី​នយោបាយ​បរិយាកាស​រ៉ា​ឌី​កាល់ អភិ​បាលកិច្ច​ពិភពលោក​មួយ និង​បណ្ដា​កម្មវិធី​មនោគមន៍​វិទ្យា ដែល​ប្រឆាំង​អធិបតេយ្យភាព និង​កម្លាំង​សេដ្ឋកិច្ច​របស់​សហរដ្ឋអាមេរិក​ ។

តាម​សេត​វិមាន​ថា ការ​ដកខ្លួន​ថយ​នោះ​មាន​ន័យ​ថា ជា​ការ​បញ្ចប់​ផ្ដល់​ហិរញ្ញវត្ថុ​ និង​ការ​រួម​វិភាគទាន​របស់​អា​មេ​រិ​ក​ដល់​បណ្ដា​អង្គការ​ ដែល​ពង្រីក​កម្មវិធី​សកលភាវូបនីយកម្ម ដោយ​មិន​គិតដល់​បណ្ដា​អាទិភាព​របស់​អា​មេ​រិ​ក​ ។

មិនមែន​ជា​លើក​ទី​មួយ​ទេ​ ដែល​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ក្រុង​វ៉ា​ស៊ីន​តោន​បាន​ដកខ្លួន​ថយ​ចេញពី​ស្ថាប័ន​មួយ​ទាក់ទិន​នឹង​អ​.​ស​.​ប ​។ ពេល​វិល​ចូល​កាន់កាប់​សេត​វិមាន​ជា​ថ្មី  លោក​ត្រាំ​បាន​ចុះហត្ថលេខា​លើ​ក្រិ​ត្យ​ពី​ការ​ដកខ្លួន​ថយ​របស់​អា​មេ​រិ​ក​ចេញពី​អង្គការ​សុខភាព​ពិភព​WHO​ជា​ស្ថាប័ន​មួយ​មាន​ទំនាក់ទំនង​ជាមួយ​អ​.​ស​.​ប ។

ប៉ុន្មាន​ថ្ងៃ​បន្ទាប់​​ពី​នេះ​ លោក​ត្រាំ​បាន​ចេញ​ក្រិ​ត្យ​ឲ្យ​អា​មេ​រិ​ក​ដកខ្លួន​ថយ​ចេញពី​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អ​.​ស​.​ប ។ បន្ទាប់​មក ​ក្នុង​ខែកក្កដា ប្រធានា​ធិបតី​អា​មេ​រិ​ក​ប្រកាស​ពី​ការ​ដកខ្លួន​ចេញពី​អង្គការ​យូ​នេ​ស្កូ​ជា​អង្គការ​ខាង​វប្បធម៌​មួយ​ ៕

US President Donald Trump shows an executive order withdrawing his country from a number of United Nations bodies in the Oval Office of the White House on February 4, 2025 in Washington, DC. Trump on Tuesday signed an executive order withdrawing his country from a number of United Nations bodies, including its Human Rights Council (UNHRC), and setting up a broader review of US funding for the multilateral organization. The executive order said it withdrew Washington from UNHRC and the main UN relief agency for Palestinians (UNRWA), and would review involvement in the United Nations Educational, Scientific and Cultural Organization (UNESCO). (Photo by ANDREW CABALLERO-REYNOLDS / AFP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ