ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ ២០២៥ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំងប្រទេស​ថយ​ចុះ​ ៤៩៩ ​លើក ស្មើ ១៨%

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ លោក ផ​ន រឹម អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន នៅ​ថ្ងៃ​ទី ៨ ខែមករា…

រាជធានីភ្នំពេញ ៖ លោក ផ​ន រឹម អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន នៅ​ថ្ងៃ​ទី ៨ ខែមករា ឆ្នាំ ២០២៦ នេះ​បានឱ្យ​ដឹង​ថា នៅ​ឆ្នាំ ២០២៥ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថយ​ចុះ ​៤៩៩​លើក ស្មើ ១៨% ដែល​ជា​ផ្នែក​មួយ​ដ៏​ធំ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​កាត់​បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ឱ្យ​មាន​ចំនួន​កាន់តែ​តិច ។

លោក​បានឱ្យ​ដឹង​ទៀត​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ប្រចាំឆ្នាំ ២០២៥ ប្រៀបធៀប​នឹង​ប្រចាំឆ្នាំ ២០២៤ ៖
-​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ២៣៤៥/២៨៤៤​លើក ថយ ៤៩៩​លើក ស្មើនឹង ១៨%
-​អ្នក​ស្លាប់ ១៤៦៧/១៥០៩​នាក់ ថយ ៤២​នាក់ ស្មើនឹង ៣%
-​របួសធ្ងន់ ១៨៦៩/២២៧៣​នាក់ ថយ ៤០៤​នាក់ ស្មើនឹង ១៨%
-​របួសស្រាល ១៣៤៤/១៤៤៧​នាក់ ថយ ១០៣​នាក់ ស្មើនឹង ៧%
-​មិន​ពាក់មួក​សុវត្ថិភាព​ពេល​មាន​គ្រោះថ្នាក់ ២០៦៨/២៤៧៧​នាក់ ថយ ៤០៩​នាក់ ស្មើនឹង ១៧% ។
មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ប្រចាំឆ្នាំ ២០២៥ ប្រៀបធៀប​នឹង​ប្រចាំឆ្នាំ ២០២៤ ៖
-​ល្បឿន ១១៤៩/១១៥៦​លើក ថយ ៧​លើក ស្មើនឹង ១%
-​មិន​គោរព​សិទ្ធិ ៤៩១/៦៤៩​លើក ថយ ១៥៨​លើក ស្មើនឹង ២៤%
-​មិន​ប្រកាន់​ស្តាំ ២៥៨/២៦៨​លើក ថយ ១០​លើក ស្មើនឹង ៤%
-​ប្រជែង​គ្រោះថ្នាក់ ១៥៤/២១៥​លើក ថយ ៦១​លើក ស្មើនឹង ២៨%
-​បត់​គ្រោះថ្នាក់ ១០១/២២១​លើក ថយ ១២០​លើក ស្មើនឹង ៥៤%
-​ស្រវឹង ៨៥/១០៥​លើក ថយ ២០​លើក ស្មើនឹង ១៩%
-​ងងុយ ១៩/២៩​លើក ថយ ១០​លើក ស្មើនឹង ៣៤%
-​កត្តា​យាន ៣៣/១១៤​លើក ថយ ៨១​លើក ស្មើនឹង ៧១%
-​មិន​គោរព​ភ្លើង​សញ្ញា ៤០/៣៣​លើក កើន ៧​លើក ស្មើនឹង ២១%
-​កត្តា​ផ្លូវ ៦/១៩​លើក ថយ ១៣​លើក ស្មើនឹង ៦៨%
-​អាកាសធាតុ ៩/៣៥​លើក ថយ ២៦​លើក ស្មើនឹង ៧៤% ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ