ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទ​ចម្រៀង​អ្នកស្រី​ប៉ែន រ៉​ន (​យន្តហោះ​បោះ​ពួយ​)ទាក់ទង​នឹង​អូរ​តា​ប្រាក់

2 នាទី មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ទោះបីជា​សម័យកាល​បាន​កន្លង​ផុត​ទៅ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​ផុត​ទៅ​ក៏​ដោយ តែ​បទ​ចម្រៀង​សម័យ​ដើម​ដែល​ច្រៀង​ដោយ​អ្នកស្រី ប៉ែន រ៉​ន មាន​ចំណងជើង​ថា «​យន្ត​ហោះ​បោះពួយ​»​ក្នុង​ទស្សន៍​វត្ស​៦០ ពេល​ស្តាប់​ម្តង​ៗ…

ខេត្ត​ប៉ៃលិន ៖ ទោះបីជា​សម័យកាល​បាន​កន្លង​ផុត​ទៅ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​ផុត​ទៅ​ក៏​ដោយ តែ​បទ​ចម្រៀង​សម័យ​ដើម​ដែល​ច្រៀង​ដោយ​អ្នកស្រី ប៉ែន រ៉​ន មាន​ចំណងជើង​ថា «​យន្ត​ហោះ​បោះពួយ​»​ក្នុង​ទស្សន៍​វត្ស​៦០ ពេល​ស្តាប់​ម្តង​ៗ នៅ​តែ​ដាស់​អារម្មណ៍​ឱ្យ​យើង​នឹក​រំលឹក​ឃើញ​ទីកន្លែង​ដែល​ប្រជាពលរដ្ឋ​កំពុង​រស់នៅ​សព្វថ្ងៃ គឺ​ស្ថិត​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥៧ ក្នុងភូមិ​អូរ​តា​ប្រា​ង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ខណៈ​ដែល​សព្វថ្ងៃ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​នេះ ភាគច្រើន​មានផ្ទះ​ធំ ទ្រនំ​ខ្ពស់ មាន​ជីវភាព​ធូរធា​អាច​និយាយ​បាន​ថា ពួក​គាត់​មិន​មានការ​ខ្វះខាត​ច្រើន​ដូច​នៅ​កន្លែង​ផ្សេង​នោះ​ទេ ហើយ​អាជ្ញាធរ​ខេត្ត​ក៏​បាន​អភិវឌ្ឍន៍​ផ្លូវ​បេតុង​ខ្វាត់ខ្វែង​ត្រង់​តំបន់​នេះ ដោយសារ​តែ​នៅ​ជាប់​នឹង​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ភ្នំ​យ៉ា​ត​តែ​ម្តង​។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​លោក ព្រហ្ម រ​ដ្ឋា ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា តាម​បទ​ចម្រៀង​ដើម​របស់​អ្នកស្រី ប៉ែន រ៉​ន គឺ​បទ «​យន្ត​បោះពួយ​» មាន​អត្ថន័យ​ដូច​តទៅ យន្តហោះ​បោះពួយ ឆ្លងខេត្ត​ប៉ៃលិន ទ្រូង​ខ្ញុំ​ក្តៅ​ឆ្អិន ដូច​ត្រូវ​គេ​ហែក អើត​តាម​បង្អួច អើត​មើល​ដងព្រែក​ ​ព្យុះ​ខ្សែទឹក​ភ្នែក ស្រែកហៅ​ប្រុស​ស្នេហ៍​។ ឱ​! ខេត្ត​ត្បូង​ពេជ្រ ខ្ញុំ​មិន​ភ្លេច​ទេ ស្ពាន​យោល​កុំ​ជេរ ថា​ខ្ញុំ​បែក​បែរ ប៉ា​ហ៊ី​អូរ​តង ជ្រលង​អូរ​ស្នេហ៍ ដីចម្ការ​តែ កុងសែ​ទិញ​ត្បូង​។

ស្រណោះ​ខ្ទម​ស្បូវ វត្ត​អូរ​តា​ប្រាក់ ពេល​ណា​ភ្លៀង​ធ្លាក់ បង​បី​អូន​ឆ្លង ស្បូវ​បី​កណ្តប យើង​គ្រប​បេះដូង សុ​បិ​ន្ត​លើ​ទ្រូង ម្ចាស់​ស្នេហ៍​ឧត្តម​។ ឥឡូវ​អូន​លា លា​មួយ​គ្រា​សិន លា​ដែន​ប៉ៃលិន សុ​បិ​ន្ត​ខ្នងភ្នំ ខំ​រែង​ត្បូង​ទៅ​បង​អើយ​កុំ​យំ ស្បូវ​មាស​ខ្ទម​ព្រំ ខ្ញុំ​មិន​ភ្លេច​ឡើយ ។ ស្រណោះ​ខ្ទម​ស្បូវ វត្ត​អូរ​តា​ប្រាក់ ពេល​ណា​ភ្លៀង​ធ្លាក់ បង​បី​អូន​ឆ្លង ស្បូវ​បី​កណ្តប យើង​គ្រប​បេះដូង សុ​បិ​ន្ត​លើ​ទ្រូង ម្ចាស់​ស្នេហ៍​ឧត្តម ។ ឥឡូវ​អូន​លា លា​មួយ​គ្រា​សិន​លា​ដែន​ប៉ៃលិន សុ​បិ​ន្ត​ខ្នងភ្នំ ខំ​រែង​ត្បូង​ទៅ បង​អើយ​កុំ​យំ ស្បូវ​មាស​ខ្ទម​ព្រំ ខ្ញុំ​មិន​ភ្លេច​ឡើយ​។

លោក​បន្ត​ទៀត​ថា បទ​ចម្រៀង​ដ៏​ពីរោះ​រណ្តំ​ដួងចិត្ត​នេះ ពិតជា​ត្រូវ​បាន​អ្នកនិពន្ធ​តាក់តែង​ឱ្យ​ត្រូវ​នឹង​សម័យ​កាលពីមុន​មែន ។ តែ​ឥឡូវនេះ នៅ​ត្រង់​ចំណុច​ខាងលើ មានការ​ផ្លាស់​ប្តូរ​ច្រើន​ណាស់ ក្រោម​ការ​ដឹកនាំ​របស់​អភិបាលខេត្ត​ត​ៗ​គ្នា ជា​ពិសេស ក្រោម​ការ​ដឹកនាំ​របស់​អភិបាលខេត្ត​ចុង​ក្រោយ គឺ​លោក​ជំទាវ បាន ស្រី​មុំ បាន​ធ្វើ​ឱ្យ​តំបន់​នេះ​ក្លាយទៅជា​កន្លែង​ទេសចរ​ប្រ​វត្ត​សាសន៍​ដ៏​ស្រស់​ស្អាត ដោយ​តុបតែង​ជា​ក្បាច់រចនា គឺ​ភ្នំ​យ៉ា​ត ព្រមទាំង​តំបន់​ផ្សេង​ៗ​ទៀត​ជា​ច្រើន​ផង​ដែរ​។

លោក​បញ្ជាក់​ថា អូរ​តា​ប្រាក់​មាន​មែន​កាលពីមុន តែ​ជា​ដងអូរ​តូច​ប៉ុណ្ណោះ ដោយ​បច្ចុបន្ន​នេះ អាជ្ញាធរ​ខេត្ត​បាន​ដាក់​ជា​លូ​ប្រអប់​មិន​មាន​ស្ពាន​ទេ ដោយ​មាន​តែ​ស្ពាន​អូរ​តា​ប្រា​ង​នៅ​ជាប់​នឹង​គ្នា​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ