ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ត្រូវបាននគរបាលស្រាវជ្រាវឃាត់ខ្លួន ខណៈដែលចូលទៅចាប់រំលោភប្រពន្ធគេទើបឆ្លងទន្លេរបានមួយខែកន្លះ ហើយប្តីចេញទៅរកត្រីពេលយប់អាធ្រាត្រ ជនសង្ស័យឃើញឱកាសល្អ ក៏លបចូលទៅចាប់រំលោភទាំងកំរោល រំលងបាន២ថ្ងៃ ក៏ត្រូវនគរបាលឃាត់ខ្លួន។
ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យចាប់រំលោភប្រពន្ធគេ ទើបឆ្លងទន្លេរបានមួយខែកន្លះនេះ កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
នគរបាលខេត្តកំពង់ស្ពឺបាននិយាយឱ្យដឹងថា ជនសង្ស័យម្នាក់ដែលនគរបាលឃាត់ខ្លួន មានឈ្មោះថេត ឡុងភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិពោធិមាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ចំណែកស្ត្រីរងគ្រោះមានអាយុ៣២ឆ្នាំ រស់នៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
នគរបាលខេត្តកំពង់ស្ពឺបានបន្តទៀតថា មានករណីរំលោភសេពសន្ថវៈមួយបានកើតឡើង កាលពីវេលាម៉ោង២៤និង០០ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលបង្ករដោយជនសង្ស័យឈ្មោះ ថេត ឡុងភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិពោធិមាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានធ្វេីសកម្មភាពរំលោភទៅលេីស្ត្រីរងគ្រោះម្នាក់ មានអាយុ៣២ឆ្នាំ រស់នៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្រោយធ្វើសម្មភាពរំលោភបានសម្រេច ជនសង្ស័យគេចខ្លួនបាត់។
នគរបាលខេត្តកំពង់ស្ពឺបានបន្ថែមថា នៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ស្ត្រីរងគ្រោះបានដាក់ពាក្យបណ្តឹង ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ឃាត់ជនសង្ស័យ យកមកផ្តន្ទាទោស។
ក្រោយពីទទួលបានពាក្យបណ្តឹងនិងកំណត់បណ្តឹងពីស្ត្រីរងគ្រោះមានអាយុ៣២ឆ្នាំ(ទើបឆ្លងទន្លេបាន៤៥ថ្ងៃ) ដែលជាជនរងគ្រោះសមត្ថកិច្ចនគរបាលជំនាញរបស់អធិការដ្ឋាននគរបាលស្រុកឱរ៉ាល់រួមជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំត្រពាំងជោ បានចុះទៅដល់កន្លែងកេីតហេតុធ្វេីការស្រាវជ្រាវលុះរហូតដល់ វេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ទើបឃាត់ខ្លួនជនសង្ស័យខាងលេីយកទៅអធិការដ្ឋានគរបាលស្រុកឱរ៉ាល់ដើម្បីធ្វើការសាកសួរ។ បន្ទាប់ពីធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចលបចូលក្នុងផ្ទះរំលោភស្ត្រីរងគ្រោះបានសម្រេចពិតប្រាកដមែនខណ:ដែលប្តីជនរងគ្រោះទៅចាប់ត្រីបាត់។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានឃាត់បញ្ជូនយកមកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺសួរនាំ និងកសាងសំណុំរឿងចាត់ការបន្តផ្លូវច្បាប់ ៕

ចែករំលែកព័តមាននេះ