ប្រទេសចិន ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយនៅថ្ងៃទី២៧ ឧសភា ២០២៥ថា ចិនពុំដែលផ្តល់អាវុធប្រល័យដល់ភាគីណាមួយនៅក្នុងជម្លោះអ៊ុយក្រែននោះទេ ហើយទីក្រុងប៉េកាំងគ្រប់គ្រងយ៉ាងតឹងរ៉ឹងនូវវត្ថុដែលអាចប្រើប្រាស់ទាំងស៊ីវិល និងយោធា ។ នេះជាការឆ្លើយតបនឹងសេចក្តីរាយការណ៍របស់អ៊ុយក្រែនថា ចិនបានផ្គត់ផ្គង់សម្ភារៈ ដល់រោងចក្រយោធារុស្ស៊ី ។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Mao Ning និយាយប្រាប់សន្និសីទសារព័ត៌មាននាថ្ងៃទី២៧ ឧសភា ២០២៥ថា ភាគីអ៊ុយក្រែនដឹងរឿងនេះច្បាស់ ហើយចិនសូមធ្វើការជំទាស់ដាច់ណាត់ចំពោះការចោទប្រកាន់ និងឧបាយកលនយោបាយគ្មានមូលដ្ឋានបែបនេះ ។
លោកស្រីMaoបញ្ជាក់ថា គោលជំហររបស់ចិនលើបញ្ហាអ៊ុយក្រែនតែងតែច្បាស់លាស់ ហើយពួកយើងបានប្តេជ្ញាចិត្តយ៉ាងសកម្មចំពោះការបញ្ចប់សង្គ្រាម និងបទឈប់បាញ់បញ្ចុះបញ្ចូលឲ្យមានសន្តិភាព និងលើកកម្ពស់កិច្ចប្រជុំស្វែងរកសន្តិភាព ។
មុននេះប្រធានចារកម្មបរទេសអ៊ុយក្រែន និយាយកាលពីថ្ងៃចន្ទថា ចិនកំពុងផ្គត់ផ្គង់គ្រឿងម៉ាស៊ីន រំសេវ និងផលិតផលសំខាន់ៗជាច្រើនទៀដល់រោងចក្រយោធារុស្ស៊ីចំនួន២០កន្លែង ៕
ចែករំលែកព័តមាននេះ