ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន​មាន​ពិរុទ្ធ និង​ទោសទណ្ឌ បើ​យើង​ពាក់ព័ន្ធ​នឹង​ឧ​ក្រិ​.​ដ្ឋ​កម្ម​ឆបោក​តាម​អន​ឡាញ ពីព្រោះ​បញ្ហា​នេះ​កាន់តែ​រីក​ធំ​រហូត​ដល់​ថ្នាក់​អង្គការសហប្រជាជាតិ (UN) ប្រដូច​វា​ទៅ​ជា​បញ្ហា​នៃ​ជំងឺមហារីក​ទៅ​ហើយ នៅ​ពេល​នេះ​ស្រប​ពេល​ដែល​អា​មេ​រិ​ក​ក៏​រង​គ្រោះ​ដែរ ។ កាលពី​ពេល​ថ្មី​ៗ​នេះ ការិយាល័យ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​គ្រឿង​ញៀ​.​ន…

ប្រយ័ត្ន​មាន​ពិរុទ្ធ និង​ទោសទណ្ឌ បើ​យើង​ពាក់ព័ន្ធ​នឹង​ឧ​ក្រិ​.​ដ្ឋ​កម្ម​ឆបោក​តាម​អន​ឡាញ ពីព្រោះ​បញ្ហា​នេះ​កាន់តែ​រីក​ធំ​រហូត​ដល់​ថ្នាក់​អង្គការសហប្រជាជាតិ (UN) ប្រដូច​វា​ទៅ​ជា​បញ្ហា​នៃ​ជំងឺមហារីក​ទៅ​ហើយ នៅ​ពេល​នេះ​ស្រប​ពេល​ដែល​អា​មេ​រិ​ក​ក៏​រង​គ្រោះ​ដែរ ។

កាលពី​ពេល​ថ្មី​ៗ​នេះ ការិយាល័យ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​គ្រឿង​ញៀ​.​ន និង​ឧ​ក្រិ​.​ដ្ឋ​កម្ម (UNODC) បាន​និយាយ​ថា បណ្តាញ​ឧ​ក្រិ​.​ដ្ឋ​កម្ម​ដែល​បាន​លេចឡើង​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​បាន​កំពុង​តែ​រីក​រាលដាល ។

ប្រភព​ដដែល​បាន​អះអាង​ថា ក្រុម​ឧ​ក្រិ​.​ដ្ឋ​ជន​តាម​អ៊ីនធឺណិត នៅ​អាស៊ី​បាន​ពង្រីក និង​ធ្វើ​ឲ្យ​វា​រីក​រាលដាល​ពាសពេញ​ពិភពលោក ក្រោយ​ពេល​ដែល​ប្រទេស​នានា​មាន​កម្ពុជា ថៃ ឡាវ ហ្វី​លី​ពិន​ជាដើម​បាន​កំពុង​តែ​រឹត​បន្តឹង និង​ពង្រឹង​ការ​បោសសំអាត ។

UNODC បាន​និយាយ​នៅ​ក្នុង​របាយការណ៍​មួយ កាលពី​ថ្ងៃ​ចន្ទ​ថា ក្រុម​ឧ​ក្រិ​.​ដ្ឋ​ជន​អាស៊ី ដែល​នៅ​ពីក្រោយ​ឧស្សាហកម្ម​បោកប្រាស់​តាម​អ៊ីនធឺណិត ដែល​មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​កំពុង​ពង្រីក​ឧ​ក្រិ​.​ដ្ឋ​កម្មនេះ ជាស​កល រួម​ទាំង​ទៅ​កាន់​អា​មេ​រិ​ក​ខាងត្បូង និង​អាហ្វ្រិក ។

ប្រភព​ដដែល​នេះ​បាន​លើក​ឡើង​ថា វិធានការ​ដែល​បាន​កំពុង​តែ​ដាក់​ចេញ​ដោយ​ប្រទេស​នានា​នៅ​អាស៊ី​អាគ្នេយ៍ គឺ​មិន​អាច​ទប់ស្កាត់​សកម្មភាព និង​ការ​រីក​រាលដាល​សកម្មភាព​របស់​ពួក​គេ​បាន​ទេ​នៅ​ពេល​នេះ ។

បណ្តាញ​ឧ​ក្រិ​.​ដ្ឋ​កម្ម​ដែល​បាន​លេចឡើង​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​បាន​កំពុង​តែ​បន្ត​បង្ក​ឲ្យ​មាន​ជន​រង​គ្រោះ​រាប់​ម៉ឺន​នាក់ ដោយ​ខ្លះ​ត្រូវ​បាន​ជួញដូរ និង​បង្ខំ​ឱ្យ​បោកប្រាស់​ជន​រង​គ្រោះ​ផ្សេង​ៗ​នៅ​ជុំវិញ​ពិភពលោក​រហូត​វា​បាន​វិ​វត្ត​ទៅ​ជា​ឧ​ក្រិ​.​ដ្ឋ​កម្ម​នៃ​ឧស្សាហកម្ម​សកល​ដ៏​ទំនើប​មួយ ហើយ​វា​ត្រូវ​បាន​គេ​អះអាង​ថា មាន​តម្លៃ​ដល់​ទៅ​៤០​ពាន់​លាន​ដុល្លារ​ឯណោះ ។

លោក ច​ន វូ​ស៊ិ​ក (John Wojcik )​អ្នកវិភាគ​ប្រចាំ​តំបន់​របស់ UNODC បាន​និយាយ​ថា បញ្ហា​នេះ​វា​រីក​រាលដាល​ដូច​ជា មហារីក​ទៅ​ហើយ ។ ចេញពី​តំបន់​ព្រំដែន​នៃ​កម្ពុជា ឡាវ ថៃ មី​យ៉ា​ន់​ម៉ា និង​ហ្វី​លី​ពី​ន ឥឡូវនេះ​ទំហំ​នៃ​ឧ​ក្រិ​.​ដ្ឋ​កម្មនេះ​បាន​រីក​ប៉ោង​ឡើង​តាម​គម្រោង​បោកប្រាស់​តាម​អន​ឡាញ តាម​រយៈ​ការ​រៀបចំ​គម្រោង​ស្នេហា និង​វិនិយោគ​ក្លែងក្លាយ និង​គម្រោង​ល្បែ​.​ង​ស៊ីសង​ខុសច្បាប់ ។

UNODC ថា ឥឡូវនេះ​ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​តែ​ពង្រីក​ដល់​អាហ្វ្រិក និង​អា​មេ​រិ​កឡា​ទី​ន អាស៊ី​ខាងត្បូង ម​ជ្ឈឹ​ម​បូ​ពា កោះ​នៅ​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក ហើយ​ក៏​មាន​ខ្លះ​ដល់​អឺរ៉ុប អា​មេ​រិ​ក​ខាងជើង និង​អា​មេ​រិ​ក​ខាងត្បូង​ថែម​ទៀត ។

ទីភ្នាក់ងារ​UN នេះ​បាន​និយាយ​ថា ទោះបីជា​រដ្ឋាភិបាល​អាស៊ី​អាគ្នេយ៍​បាន​បង្កើន​ការ​បង្ក្រាប​ក៏​ដោយ​ក៏​ក្រុម​ឧ​ក្រិ​.​ដ្ឋ​ជន​បាន​ផ្លាស់​ទី​ក្នុង និង​ក្រៅ​តំបន់​។ អ្នកជំនាញ​បាន​ព្រមាន​ថា រដ្ឋាភិបាល​នានា​នៅ​ក្នុង​តំបន់​អាស៊ី​អ​គ្នេ​យ៍​បាន​បង្ក្រាប​មែន តែ​ឫសគល់​នៃ​ឧ​ក្រិ​.​ដ្ឋ​ជន​នេះ​មិន​ត្រូវ​បាន​បង្ក្រាប​ឡើយ​ពួក​គេ​បាន​ធ្វើ​ចំណាកស្រុក​ដោយ​សាមញ្ញ ។

អង្គការ​នេះ​បាន​អំពាវនាវ​ឱ្យ​ប្រទេស​នានា​ធ្វើការ​រួម​គ្នា និង​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​រំខាន​ដល់​ការ​ផ្តល់​ហិរញ្ញប្បទាន​របស់​ក្រុម​ឧ​ក្រិ​.​ដ្ឋ​ជន ។ មក​ដល់​ពេល​នេះ សម្រាប់​សហរដ្ឋអាមេរិក​ដែល​ជា​មហាអំណាច​មាន​សមត្ថកិច្ច​រឹង​មាំ​មាន​ធនធាន ប៉ុន្តែ​មហាអំណាច​នេះ​តែ​មួយ​ត្រូវ​បាន​គេ​រាយការណ៍​ពី​ការ​ខាតបង់​មិន​តិច​ឡើយ ពោល គឺ​ជាង​៥,៦​ពាន់​លាន​ដុល្លារ កាលពី​ក្នុង​ឆ្នាំ​២០២៣​។

UNODC បាន​និយាយ​ថា ក្រុម​ឧ​ក្រិ​.​ដ្ឋ​ជន​ជា​ទូទៅ​តែងតែ​សម្លឹង​ទៅ​ទីណា​ក៏​ដោយ​ដែល​សមត្ថកិច្ច​មាន​សមត្ថភាព​ខ្សោយ អភិបាលកិច្ច​មិន​ខ្លាំង ហើយ​សំខាន់ គឺ​មាន​អត្រា​ពុក​រលួយ​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ