ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​លា.យឡំ​​ខ្យល់​កន្ត្រាក់​ប៉ះពាល់​២​ស្រុក​ខូចខាត​ផ្ទៈ​សម្បែង​​៣៣​ខ្នង​

1 នាទី មុន
  • បន្ទាយមានជ័យ

​ខេត្តបន្ទាយ​មាន​ជ័យ ​៖ ​ភ្លៀង​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​ប៉ៈ​ពាល់​២​ស្រុក​ខូចខាត​ផ្ទៈ​សម្បែង​ប្រ​ជ​ពលរដ្ឋ​ចំនួន​៣៣​ខ្នង​ផ្ទៈ​សំណាង​គ្មាន​អ្នក​រង​គ្រោះ​នៅ​ល្ងាច​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២៥​នៅ​ស្រុក​មង្គល​បូ​រី​និង​ស្រុក​ម៉ា​ឡៃ​។ លោក រ័​ត្ន ដា​ស៊ី​ណ​ង់ អភិបាលស្រុក​មង្គល​បូ​រី​ប្រាប់​ថា​៖​នៅ​ឃុំ​ស្រៈ​រាំង ស្រុក​មង្គល​បូ​រី​មាន​ភ្លៀង​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​ប៉ៈ​ពាល់​៤​ភូមិ​រង​ការ​ខូចខាត​ផ្ទៈ​សម្បែង​ចំនួន​២៦​ខ្នង​ផ្ទៈ​មាន​១.​ភូមិ​តា​អិន​មួយ​ខូចខាត​ផ្ទៈ​ចំនួន​២​ខ្នង…

​ខេត្តបន្ទាយ​មាន​ជ័យ ​៖ ​ភ្លៀង​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​ប៉ៈ​ពាល់​២​ស្រុក​ខូចខាត​ផ្ទៈ​សម្បែង​ប្រ​ជ​ពលរដ្ឋ​ចំនួន​៣៣​ខ្នង​ផ្ទៈ​សំណាង​គ្មាន​អ្នក​រង​គ្រោះ​នៅ​ល្ងាច​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២៥​នៅ​ស្រុក​មង្គល​បូ​រី​និង​ស្រុក​ម៉ា​ឡៃ​។

លោក រ័​ត្ន ដា​ស៊ី​ណ​ង់ អភិបាលស្រុក​មង្គល​បូ​រី​ប្រាប់​ថា​៖​នៅ​ឃុំ​ស្រៈ​រាំង ស្រុក​មង្គល​បូ​រី​មាន​ភ្លៀង​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​ប៉ៈ​ពាល់​៤​ភូមិ​រង​ការ​ខូចខាត​ផ្ទៈ​សម្បែង​ចំនួន​២៦​ខ្នង​ផ្ទៈ​មាន​១.​ភូមិ​តា​អិន​មួយ​ខូចខាត​ផ្ទៈ​ចំនួន​២​ខ្នង ២.​ភូមិ​តា​អ៊ិ​ន​ពីរ​ខូចខាត​ផ្ទៈ​ចំនួន​១៣​ខ្នង​ក្នុង​នោះ​រលំ​ទាំង​ស្រុក​១​ខ្នង ៣.​ភូមិ​ក្រូច​ខូចខាត​ផ្ទៈ​ចំនួន​៩​ខ្នង ៤.​ភូមិ​ចំការ​ចេក​ខូចខាត​ផ្ទៈ​ចំនួន​២​ខ្នង​។

លោក ស្វាយ ជា អភិបាលស្រុក​ម៉ា​ឡៃ​បាន​បញ្ជាក់​ថា​៖​ដោយឡែក​នៅ​ឃុំ​ពង្រ ស្រុក​ម៉ា​ឡៃ​មាន​ភ្លៀង​ដោយ​ខ្យល់​កន្ត្រាក់​ប៉ៈ​ពាល់​២​ភូមិ​ខូចខាត​ផ្ទៈ​សម្បែង​ចំនួន​៧​ខ្នង​មាន​១.​ភូមិ​អភិវឌ្ឍន៍​ខូ​វច​ខាត​ចំនួន​៣​ខ្នង ២.​ភូមិ​ភ្នំ​យាយ​សំ​ខូចខាត​ចំនួន​៤​ខ្នង​។

លោក​អភិបាលស្រុក​មង្គល​បូ​រី​និង​ស្រុក​ម៉ា​ឡៃ​បាន​បញ្ជាក់​ស្រ​ដៀង​គ្នា​ថា​៖​ក្រោយ​ទទួល​ព័ត៌មាន​ដឹង​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ប៉ៈ​ពាល់​ខូចខាត​ផ្ទៈ​សម្បែង​ចំនួន​២៦​ខ្នង​ផ្ទៈ​បណ្តាល​ខូចខាត​មាន​រលំ​ផ្ទៈ​ទាំងស្រុង​និង​ប៉ើង​ដំបូល​និង​ជញ្ជាំង​នៅ​ស្រុក​មង្គល​បូ​រី​បណ្តាល​ខូចខាត​ស័ង្កសី​ចំនួន​៣៥៥​សន្លឹក ឈើ​ផ្លាន​ចំនួន​១០៦​ដើម រនោង​ជញ្ជាំង​២៨​ដើម សសរ​ផ្ទៈ​ចំនួន​២០​ដើម ឈើ​ផ្ទោង​ចំនួន​១០៥​ដើម និង​ស្រុក​ម៉ា​ឡៃ​ប៉ៈ​ពាល់​និង​ខូចខាត​ផ្ទៈ​សម្បែង​៧​ខ្នង​បណ្តាល​ខូចខាត​ស័ង្កសី​ចំនួន​៨៩​សន្លឹក​។

លោក​បាន​បញ្ជាក់​ថា​៖​ក្រោយ​ខ្យល់​កន្ត្រាក់​បណ្តាល​ប៉ៈ​ពាល់​២​ស្រុក​បណ្តាល​ខូចខាត​ផ្ទៈ​សម្បែង​ប្រជាពលរដ្ឋ​ចំនួន​៣៣​ខ្នង​ផ្ទៈ​ដែល​រលំ​ទាំងស្រុង​និង​ប៉ើង​ដំបូល​និង​ជញ្ជាំង​បាក់​ឈើ​ផ្លាន ហើយ​អាជ្ញាធរ​ស្រុក​បាន​ស្នើ​សុំ​ទៅ​ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត​និង​គណៈកម្មការ​គ្រប់​គ្រង់​មហន្តរាយ​ខេត្តបន្ទាយមានជ័យ ដើម្បី​ស្នើ​សុំ​កម្លាំង​ចុះ​ជួយ​អន្តរាគមន៍​ជួយ​ជួល​ជុល​ផ្ទៈ​ជូន​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ