ខេត្តឧត្តរមានជ័យ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរមួយបានកើតឡើង កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅចំណុចភូមិភ្នៀត សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ បណ្តាលឱ្យស្លាប់ប៉ូលិសម្នាក់ ដែលមានតួនាទីជាស្នងការងទទួលបន្ទុកការិយាល័យបតិកភណ្ឌនៃស្នងការដ្ឋាននគបាលខេត្ត ។

ប្រភពឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ខាងលើ ឈ្មោះឯម សុវណ្ណារ៉ា ហៅសុខឆេះ បើកបររថយន្តពណ៌ខ្មៅ ពាក់ស្លាកលេខបន្ទាយមានជ័យ២D.៦៦.៧៥ បានបុកពីក្រោយនឹងរថយន្តម៉ាកតាកូម៉ា ពណ៌.ស ពាក់ស្លាកលេខ សៀមរាប២C.៣៣៥៤ ដែលកំពុងឈប់ចតនៅខាងស្តាំដៃនៃផ្លូវ ។

នៅក្នុងហេតុការណ៍នោះ រថយន្តពណ៌.សបានខ្ទាតទៅបុកជាមួយរថយន្តដែលគេឈប់ចតនៅនិងផ្ទះមួយគ្រឿងទៀត បណ្តាលឲ្យខូចខាតផងដែរ ។ ។

ករណីនេះ សមត្ថកិច្ចអាជ្ញាធរមូលដ្ឋាន កំពុងស៊ើបអង្កេតបន្ថែមលើករណីនេះ ដើម្បីធានាឲ្យមានសុវត្ថិភាពបន្ថែមលើផ្លូវជាតិ និងស្រាវជ្រាវពីមូលហេតុដ៏ជាក់លាក់នៃគ្រោះថ្នាក់ខាងលើ ។
មានព័ត៌មានបន្ថែមកោះសន្តិភាពផ្សាយជូនបន្ត ។



ចែករំលែកព័តមាននេះ