ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាមានសង្ឃឹមមានរថភ្លើងល្បឿនលឿនតម្លៃ៤ពាន់លានដុល្លារពីកម្ពុជាទៅដល់ចិន

4 ម៉ោង មុន

គម្រោង​រថភ្លើង​ល្បឿន​លឿន​ពី​កម្ពុជា​រហូត​ដល់​ចិន​តម្លៃ​៤​ពាន់​ដុល្លារ កំពុង​តែ​មាន​ក្តី​សង្ឃឹម​ហើយ បន្ទាប់​ពី​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​លោក​ប្រធានាធិបតី ស៊ី ជី​ន​ពីង នា​ពេល​កន្លង​មក ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​ព័ត៌មាន​របស់​ទីភ្នាក់ងារសារព័ត៌មាន ស៊ី​ន ហួ…

គម្រោង​រថភ្លើង​ល្បឿន​លឿន​ពី​កម្ពុជា​រហូត​ដល់​ចិន​តម្លៃ​៤​ពាន់​ដុល្លារ កំពុង​តែ​មាន​ក្តី​សង្ឃឹម​ហើយ បន្ទាប់​ពី​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​លោក​ប្រធានាធិបតី ស៊ី ជី​ន​ពីង នា​ពេល​កន្លង​មក ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​ព័ត៌មាន​របស់​ទីភ្នាក់ងារសារព័ត៌មាន ស៊ី​ន ហួ របស់​ចិន កាលពី​ថ្ងៃ​ទី​២២ ខែមេសា ។

ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នា​ពេល​ថ្មី​ៗ​នេះ របស់​ប្រធានាធិបតី​ចិន ស៊ី ជី​ន​ពីង មក​កាន់​កម្ពុជា​ជា​ថ្មី​ម្តងទៀត បាន​នាំ​ក្តី​សង្ឃឹម​នៃ​គម្រោង​ផ្លូវដែក​ល្បឿន​លឿន​តម្លៃ ៤​ពាន់​លាន​ដុល្លារ ខណៈ​ដែល​ឯកអគ្គរដ្ឋទូត​ចិន​បាន​ប្រកាស​ពី​ការ​ពិភាក្សា​ប្រកបដោយ​ប្រសិទ្ធភាព ជាមួយ​រាជរដ្ឋាភិបាល​កាលពី​ថ្ងៃ​សៅរ៍ ។

មួយ​ថ្ងៃ បន្ទាប់​ពី​លោក​ប្រធានាធិបតី​ចិន បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ប្រកបដោយ​ផ្លែផ្កា​របស់​គាត់​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា លោក Wang Wenbin ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា បានអោយ​ដឹង​ថា ប្រទេស​ចិន​កំពុង​តាមដាន​យ៉ាង​ដិត​ដល់​នូវ​ការ​អភិវឌ្ឍ​បណ្តាញ​ផ្លូវដែក​ល្បឿន​លឿន​របស់​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​លោក​មាន​ប្រសាសន៍​ថា គម្រោង​ផ្លូវដែក​ដ៏​មាន​សក្តានុពល​ត​ភ្ជាប់​ពី​កម្ពុជា​ទៅ​ប្រទេស​ចិន ក៏​កំពុង​ស្ថិត​ក្រោម​ការ​ពិភាក្សា​ផង​ដែរ ។ គាត់​បាន​និយាយ​ថា «​ខ្ញុំ​ជឿ​ថា រដ្ឋាភិបាល​ចិន​ផ្តល់​សារៈសំខាន់​យ៉ាង​ខ្លាំង​លើ​កិច្ច​សហប្រតិបត្តិការ​ផ្លូវដែក ហើយ​យើង​នឹង​ជំរុញ​គម្រោង​នេះ​យ៉ាង​សកម្ម​»​។

រូបតំណាង

លោក​ឯកអគ្គរដ្ឋទូត Wang បាន​មាន​ប្រសាសន៍​ថា ប្រទេស​ចិន​បាន​ចាត់​ទុក​កិច្ច​សហប្រតិបត្តិការ​ផ្លូវដែក​ថា ជា​អាទិភាព​សំខាន់​មួយ​មិន​ត្រឹមតែ​សម្រាប់​កម្ពុជា និង​ចិន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ការ​ជំរុញ​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន និង​ការ​លើកកម្ពស់​ពាណិជ្ជកម្ម​ទ្វេភាគី និង​ពហុភាគី​និយម​ផង​ដែរ ។

លោក​បាន​និយាយ​ថា «​យើង​ជឿជាក់​ថា ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ផ្លូវដែក​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រទេស​ទាំង​ពីរ ពង្រឹង​កា​រត​ភ្ជាប់​ក្នុង​តំបន់ និង​បង្កើន​ប្រសិទ្ធភាព​ដឹក​ជញ្ជូន​សម្រាប់​អ្នកដំណើរ និង​ទំនិញ​» ។

ឯកអគ្គរដ្ឋទូត Wang បាន​មាន​ប្រសាសន៍​ថា ការ​ពិភាក្សា​កំពុង​បន្ត​ទាក់ទង​នឹង​បណ្តាញ​ផ្លូវដែក​ក្នុង​តំបន់ ជា​ពិសេស​លើ​ប្រទេស​ណា​ដែល​ផ្លូវ​រថភ្លើង​គួរតែ​ឆ្លងកាត់ ដើម្បី​ធានា​ប្រសិទ្ធភាព​នៃ​ការ​ដឹក​ជញ្ជូន និង​ពង្រីក​ផ្លូវ​ពាណិជ្ជកម្ម​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ