ខេត្តពោធិ៍សាត់ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាស សម្តេចមិនហាមឃាត់ក្នុងការនាំរថយន្តមួយទឹកពី ឬជជុះខាងក្រៅប្រទេសចូលមកកម្ពុជានោះទេ ប៉ុន្តែការនាំចូលរថយន្តមួយទឹកនោះ ត្រូវមានការត្រួតពិនិត្យពីបច្ចេកទេសសុវត្ថិភាព គុណភាព ឲ្យបានត្រឹមត្រូវ (ឆៀក) ។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការខ្សែសង្វាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford នៅខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ សម្តេចបវរធិបតីបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំមិនចាំបាច់ដាក់គោលការណ៍ហាមឃាត់មិនឲ្យនាំរថយន្តចូល ឬឡានជជុះចូលដើម្បីបង្ខំមនុស្សឲ្យទិញឡានថ្មីនៅក្នុង ស្រុក ឬនាំចូលនោះទេ ។ គឺយើងបើកជម្រើសឲ្យឲ្យប្រជាពលរដ្ឋ ដើម្បីឲ្យគាត់មានលទ្ធភាពទិញឡានថ្មីជិះដែលចូលរួមកាត់បន្ថយបរិស្ថានផងដែរ» ។
សម្តេចបវរធិបតីបានលើកឡើថា ការលើកលែងបន្ធូរបន្ថយពន្ធតាមប្រភេទណាមួយបានជួយសម្រួលឲ្យមានផលិតរថយន្តនៅក្នុងស្រុក និងដើម្បីឲ្យប្រជាពលរដ្ឋមានលទ្ធភាពក្នុងការទិញរថយន្តជិះក្នុងតម្លៃសមរម្យទាំងឡានថ្មី ដែលផលិតដោយក្រុមហ៊ុនល្បីនៅក្នុងស្រុក ឬឡាន មិនផលិតក្នុងស្រុក។
ជាមួយគ្នានោះដែរ សម្តេចបវរធិបតីហ៊ុន ម៉ាណែត បានលើកឡើងទៀតថា រាជរដ្ឋាភិបាលបានបង្កើតជម្រើសទីផ្សារសេរីដល់ប្រជាពលរដ្ឋក្នុងការទិញរថយន្ត ។ ដូច្នេះ រាជរដ្ឋាភិបាលបានលើកទឹកចិត្តឲ្យមានបង្កើតក្រុមហ៊ុនផលិតរថយន្តផ្តុំរថយន្តនៅកម្ពុជា គឺជាគោលការណ៍មួយដែល ត្រូវដោះស្រាយ។
ចំពោះការដោះស្រាយបញ្ហាផលិតរថយន្តផ្តុំរថយន្តជាគោលការណ៍របស់រាជរដ្ឋាភិបាលហើយមិនដាក់លក្ខខណ្ឌណាមួយក្នុងការមិននាំចូលរថយន្តចាស់ចូលនោះទេ ។ សម្តេចបវរធិបតីបានលើកឡើងថា ប្រទេសនៅបណ្តាប្រទេសអាស៊ានបានហាមឃាត់មិនឲ្យមានការនាំឡានចាស់នោះទេ ។ ប៉ុន្តែកម្ពុជាអត់មានការហាមឃាត់នោះទេ តែត្រូវពិនិត្យស្តង់បច្ចេកទេសសុវត្ថិភាពឱ្យបានត្រឹម
ត្រូវ ៕
ចែករំលែកព័តមាននេះ