ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការកាត់ទោសចោរនិនចាបិទមុខគាស់ផ្ទះខ្ទេចខ្ទីរ

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​ចោរ​បិទមុខ​ដែល​គេ​ច្រើន​ប្រើ​ពាក្យ​ថា«​និ​ន​ចា​»​ជនជាតិ​ចិន​ម្នាក់ ត្រូវ​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​៣​ឆ្នាំទៅ​១០​ឆ្នាំ ពាក់ព័ន្ធ​នឹង​បទ «​លួច​មាន​ស្ថាន​ទម្ងន់ទោស​» គឺ​គាស់​ទម្លុះទម្លាយ​ផ្ទះ​ប្រជាពលរដ្ឋ​លួច​យក​ទ្រព្យសម្បត្តិ ។ បើ​តាម​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​ចោរ​បិទមុខ​ដែល​គេ​ច្រើន​ប្រើ​ពាក្យ​ថា«​និ​ន​ចា​»​ជនជាតិ​ចិន​ម្នាក់ ត្រូវ​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​៣​ឆ្នាំទៅ​១០​ឆ្នាំ ពាក់ព័ន្ធ​នឹង​បទ «​លួច​មាន​ស្ថាន​ទម្ងន់ទោស​» គឺ​គាស់​ទម្លុះទម្លាយ​ផ្ទះ​ប្រជាពលរដ្ឋ​លួច​យក​ទ្រព្យសម្បត្តិ ។

បើ​តាម​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា តំណាង​អយ្យការ​បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​លើ​ជនសង្ស័យ​ម្នាក់​ដែល​ត្រូវ​បាន​ឃាត់ខ្លួន និង​គូកន​ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោសប្រ​ព្រឺ​ត្ត​នៅ​បុរី​ជីប ម៉ុង លែ​ន ផ្ទះ​លេខ​២៩ ផ្លូវ​លេខ​J០១ ភូមិ​ឃ្មួ​ញ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០២៥ ។ បទល្មើស​នេះ​មាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា ៣៥៣ និង​មាត្រា ៣៥៧ នៃ​ក្រមព្រហ្មទណ្ឌ ។

យោង​តាម​ការ​ចោទប្រកាន់​ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស​«​គាស់​ទម្លុះទម្លាយ​ផ្ទះ​លួច​យក​ទ្រព្យសម្បត្តិ​» មាត្រា​៣៥៣ និយម​ន័យ​នៃ​អំពើ​លួច និង​មាត្រា​៣៥៧ «​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​» ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី៣​ឆ្នាំ ទៅ១០​ឆ្នាំ ក្នុង​ករណី​ដូច​តទៅ ៖ ១.​អំពើ​លួច​នេះ​ប្រព្រឹត្ត​ឡើង​មុន​ពេល ក្នុង​ពេល ឬ​ក្រោយ​ពេល​ប្រើ​ហិង្សា ។ ​២-អំពើ​លួច​នេះ ប្រព្រឹត្ត​ដោយ​​ការ​កាប់​គាស់​ទម្លុះទម្លាយ ។

សូម​រំឭក​ថា កាលពី​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០២៥​កន្លង​ទៅ វេលា​ម៉ោង​ប្រមាណ​១០​និង​៣០​នាទី​យប់ កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស គឺ​គាស់​ទម្លុះទម្លាយ​ផ្ទះ​លួច​យក​ទ្រព្យសម្បត្តិ នៅផ្ទះ​លេខ​២៩ ផ្លូវ​បេតុង ភូមិ​ឃ្មួ​ញ សង្កាត់​ឃ្ន​ញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បង្ក​ដោយ​ជនសង្ស័យ​មាន​គ្នា​២​នាក់ តែ​ម្នាក់​ទៀត​គេចខ្លួន​រួច​មិន​ស្គាល់​អត្តសញ្ញាណ ។​ចំណែក​ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​បាន​ឈ្មោះ Wei Sheng Chao ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ចិន មុខរបរ​មិន​ពិតប្រាកដ កាន់​លិខិតឆ្លងដែន​លេខ EL០៥០៥០៩២ ស្នាក់​នៅ​សណ្ឋាគារ​ហ្គា​ឌិន​ផង បន្ទប់​លេខ​៣០៣ ជាន់​ទី​៣ ភូមិ​ចុង​ថ្នល់​ខាងកើត សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

ជន​នេះ បាន​ស្លៀក​សម្លៀក​បំពាក់​ពណ៌​ខ្មៅ ឃ្លុំ​មុខ​ក្លែង​ធ្វើ​និ​ន​ចា ចូល​ទៅ​ធ្វើ​សកម្មភាព​គាស់​ទម្លុះ​ទម្លាយ​ផ្ទះ​លួច​យក​ទ្រព្យសម្បត្តិ និង​ធ្វើ​ឲ្យ​ខូចខាត សោ​ទ្វារ​បន្ទប់​ចំនួន​៣ ចម្រឹង​បង្អួច​១ និង​សម្ភារក្នុង​ផ្ទះបាយ​មួយ​ចំនួន ។ ​

ជាមួយ​នេះ បាន​បន្សល់​ទុក​នាឡិកាដៃ​ចំនួន​៤​គ្រឿង​គឺ ម៉ាក​រ៉ូ​មេន​សុ​ន ខ្សែ​ស្បែក​ពណ៌​ស្លែ ១​គ្រឿង ម៉ាក FOSSIL ខ្សែ​ដែក ពណ៌​ទឹកមាស ១​គ្រឿង ម៉ាក WSARO​VSKI ខ្សែ​ស្បែក ពណ៌​ទឹកដោះគោ ១​គ្រឿង និង​ម៉ាក BER​LINK ខ្សែ​ដែក ១​គ្រឿង ខ្សែ​ក​ប្រាក់ ១​ខ្សែ មាន​ដាំ​ត្បូង​ចម្រុះ​ពណ៌ និង​ខ្សែដៃ​ប្រាក់ ចំនួន ២​ខ្សែ មាន​ដាំ​ត្បូង​ចម្រុះ​ពណ៌ ដែល​ជា​របស់​ជន​រង​គ្រោះ ។

កាបូបស្ពាយ​នៅ​ខ្នង​១ ដែកគាស់​២​ដើម ដែក​ដូ​យ​១ ទួរណឺវីស​វែង​១​ប្រដាប់​កាត់​ដែក​១ ខ្សែ​១​ដុំ ស្រោមដៃ​ក្រណាត់​១​គូ ម៉ាស​ពណ៌​ខ្មៅ​១ មួក​ពណ៌​ខ្មៅ​១ និង​ស្រោម​មុខ​ពណ៌​ខ្មៅ​១ ដែល​ជា​របស់​ជនសង្ស័យ និង​រូបភាព​ជនសង្ស័យ​ក្នុង​កាមេរ៉ា​សុវត្ថិភាព ។ ក្រោយ​ពេល​ឃាត់ខ្លួន ជនសង្ស័យ​ជា​ជនជាតិ​ចិន​ដែល​ធ្វើ​ចោរ​ហើយ​បិទមុខ​ដូច​និ​ន​ចា​នេះ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ