ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ក្រុម​ទំ​.​នើ​.​ង​.​អ​.​ន្ធ​.​ពា​.​ល​.០៧​នាក់​ទៅ​តុលាការ

6 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ក្រុម​ក្មេង​អន្ធពាល​ចំនួន​០៧​នាក់​ដែល​កម្លាំង​អធិការ​ស្រុក​ប​វេ​ល​ក្របួច​ក​ជាប់ មុន​ពេល​ពួក​គេ​ចូល​សមរភូមិ​ប្រយុទ្ធ​គ្នា​ស្លាប់​រស់​កាលពី​ប៉ុន្មាន​ថ្ងៃមុន ពេល​នេះ​ត្រូវ​បាន​មន្ត្រី​ការិយា​ល័យ​​ជំនាញ រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​២២ មេ​សា នេះ ដើម្បី​ចាត់ការ​តាម​នីតិវិធី…

ខេត្តបាត់ដំបង ៖ ក្រុម​ក្មេង​អន្ធពាល​ចំនួន​០៧​នាក់​ដែល​កម្លាំង​អធិការ​ស្រុក​ប​វេ​ល​ក្របួច​ក​ជាប់ មុន​ពេល​ពួក​គេ​ចូល​សមរភូមិ​ប្រយុទ្ធ​គ្នា​ស្លាប់​រស់​កាលពី​ប៉ុន្មាន​ថ្ងៃមុន ពេល​នេះ​ត្រូវ​បាន​មន្ត្រី​ការិយា​ល័យ​​ជំនាញ រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​២២ មេ​សា នេះ ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

តាម​រយៈ​របាយការណ៍​អធិការ​ស្រុក​ប​វេ​ល លោក​សុខ សា​រិ​ន បាន​ប្រាប់​ថា ក្រុម​ជន​ក្មេង​ទំនើង​ទាំង​០៧​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ ជា​មុខសញ្ញា​ក្រុម​ក្មេង​ទំនើង​នៅ​ក្នុងស្រុក​ប​វេ​ល ។ លោក​ថា ពួក​គេ​ត្រូវ​បាន​មន្ត្រី​ជំនាញ​អធិការ សហការ​ជាមួយ​មន្ត្រី​រដ្ឋបាល​ប៉ុស្ដិ៍​បង្ក្រាប​បាន ខណៈ​ពេល​ពួក​គេ​ប្រមូលផ្ដុំ​គ្នា​នៅ​ចំណុច​ស្ថានីយ​ប្រេង​មួយ​កន្លែង ត្រៀមប្រយុទ្ធ​គ្នា​ជាមួយ​ភាគី​ម្ខាង​ទៀត តែ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​យើងបង្ក្រាប​បាន​ទាន់​ពេល ។

របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ថា ក្រុម​ជន​អន្ធពាល​ទាំង​០៧​នាក់​រួម​មាន​៖ ១-​ឈ្មោះ ឡុ​ង អេ​ឡិច អាយុ​១៦​ឆ្នាំ ២-​ឈ្មោះ រតនា ប៊ុ​ន​ថា អាយុ​១៦​ឆ្នាំ ៣-​ឈ្មោះ បូ ដេ​នី អាយុ​១៨​ឆ្នាំ ៤-​ឈ្មោះ វ៉ា​ន លី​ហូ​វ អាយុ​២០​ឆ្នាំ (​ជន​នេះ​មាន​ដីកាចាប់ខ្លួន​ស្រាប់​) ៥-​ឈ្មោះ វាសនា តារា អាយុ​១៥​នាក់ ៦-​ឈ្មោះ ញ៉ី បញ្ញា​តិ អាយុ​១៥​ឆ្នាំ (​នាក់​នេះ​រស់នៅ​ស្រុក​ប​វេ​ល​) និង​៧-​ឈ្មោះ ម៉​ង់ ម៉ា​ន់ ហៅ ក្ដាម អាយុ​១៦​ឆ្នាំ នៅ​ស្រុក​ថ្មគោល ។

របាយការណ៍​បាន​បញ្ជាក់​ថា ក្រុម​ជន​ទំនើង​ទាំង​០៧​នាក់​នេះ ត្រូវ​បាន​ឃាត់ខ្លួន នៅ​ពេល​ពួក​គេ​កំពុង​ជួបជុំ​គ្នា​ប្រដាប់​ដោយ​កាំបិត វែង ខ្លី នៅ​ក្បែរ​ស្ថានីយ​ប្រេង​មួយ​កន្លែង កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី ២០ មេ​សា នៅ​ភូមិ​សាំង​រាំង ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ។ ជាមួយនឹង​ការ​ឃាត់ខ្លួន សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​រួម​មាន​៖ ម៉ូតូ​ចំនួន​០៣​គ្រឿង ជា​មធ្យោបាយ​សម្រាប់​ជិះ​ដេញ​កាប់​គ្នា និង​កាំបិត​វែង ខ្លី​ចំនួន​០២​ដើម ជា​អាវុធ​សម្រាប់​ច្បាំង​គ្នា​ស្លាប់​រស់ ។

សមត្ថកិច្ច​បាន​និយាយ​ថា ក្រុម​ជន​អន្ធពាល​នេះ បាន​និង​កំពុង​ប្រមូលផ្ដុំ​គ្នា​រង់ចាំ​ស្ទាក់​កាប់​គូសត្រូវ​របស់​ខ្លួន ដែល​ពួក​គេ​បាន​ណាត់​ប្រយុទ្ធ​គ្នា​ស្លាប់​រស់ តែ​ភាគី​ម្ខាង​ទៀត​មិន​ទាន់​ប្រមូលគ្នា​មក​ផង ក៏​ត្រូវ​សមត្ថកិច្ច​ក្របួច​.​ក​ក្រុម​ភាគី​រង់ចាំ​បាន​មុន ។ នេះ​ជា​ការ​ទប់ស្កាត់​មុន​ពេល​វិនាសកម្ម​កើតឡើង ដែល​បង្ក​ឡើង​ដោយ​ក្រុម​ក្មេង​ទំនើង ។

តាម​ការ​ស្រង់​សម្ដី​ពី​សមត្ថកិច្ច​ដែល​បាន​សួរនាំ​ក្រុម​អន្ធពាល​ដំបូង​ពេល​ត្រូវ​ក្របួច​ក​ជាប់​៖ ពួក​គេ​បាន​ប្រមូលផ្ដុំ​គ្នា​នៅ​ក្បែរ​ស្ថានីយ​ប្រេង​ខាងលើ​នេះ គឺ​រង់ចាំ​ប្រយុទ្ធ​គ្នា​ជាមួយ​សត្រូវ​របស់​ពួក​គេ ដែល​លើកគ្នា​មក​ពី​ទឹកដី​ឃុំ​រូង​ជ្រៃ ស្រុក​ថ្មគោល តែ​ពេល​កំពុង​ប្រមូលផ្ដុំ​គ្នា​រង់ចាំ​គូរ​ប្រយុទ្ធ​មិន​ទាន់​មក​ដល់​ផង បែរជា​សមត្ថកិច្ច​មក​ដល់​មុន​ក្របួច​ក​ជាប់​ល្មម ។

ស្នងការ​រង​ទ​ទូល​ផែន​ព្រហ្មទណ្ឌ លោក ឈឿ​ង គឹ​ម​សុង បាន​ប្រាប់​ថា ករណី​ក្រុម​ក្មេង​ទំនើង​ខាងលើ​នេះ ត្រូវ​បាន​បង្ក្រាប​ដោយ​កម្លាំង​ជំនាញ​នៃ​អធិការ​ស្រុក​ប​វេ​ល ។ នេះ​ជា​ការ​ទប់ស្កាត់​បាន​ទាន់​ពេលវេលា មុន​ពេល​មហន្តរាយ​កើតឡើង​រវាង​ក្រុម​ជន​អន្ធពាល​០២​ក្រុម ដែល​ត្រៀមប្រយុទ្ធ​គ្នា​ស្លាប់​រស់ ។

យ៉ាងណា ពេល​នេះ លោកស្នងការ​បាន​បញ្ជា​ឲ្យ​មន្ត្រី​ការិយាល័យ​ជំនាញ​រៀបចំ​សំណុំ​រឿង​បញ្ជូន​ពួក​គេ​ទៅ​កាន់​សាលាដំបូង​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​២២ មេ​សា នេះ​ហើយ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ