ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែដាស ពេលដឹកដល់គោលដៅ ភ្ញៀវ​ចិន​ខឹងវា.យអ្នករត់តាក់ស៊ី និងបោ.កទូរសព្ទ័ចោល

1 នាទី មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ជា​អ្នក​រត់​តាក់ស៊ី​ម្នាក់​ត្រូវ​​ភ្ញៀវ​ជនជាតិ​ចិន​វាយ​និង​ចាប់​ទូរ​សព្ទ័​​បោក​ចោល​ គ្រាន់តែដាស់ ពេលដឹកមកដល់គោលដៅ ។ ហេតុការណ៍ខាងលើនេះ​បាន​បង្ក​ការ​ភ្ញាក់​​ផ្អើល​ដល់​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ​ចុះ​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​១​និង​៤០​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២២​ ខែមេសា​ ឆ្នាំ​២០២៥…

រាជធានីភ្នំពេញ ៖ បុរស​ជា​អ្នក​រត់​តាក់ស៊ី​ម្នាក់​ត្រូវ​​ភ្ញៀវ​ជនជាតិ​ចិន​វាយ​និង​ចាប់​ទូរ​សព្ទ័​​បោក​ចោល​ គ្រាន់តែដាស់ ពេលដឹកមកដល់គោលដៅ ។

ហេតុការណ៍ខាងលើនេះ​បាន​បង្ក​ការ​ភ្ញាក់​​ផ្អើល​ដល់​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ​ចុះ​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​១​និង​៤០​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២២​ ខែមេសា​ ឆ្នាំ​២០២៥ នៅ​ចំណុចមុខ​ខុន​ដូរ​MORGAN ស្ថិតក្នុងសង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

តាមប្រភព​ព័​ត៍​មាន​ពី​បុរស​ជា​អ្នក​រត់​តាក់ស៊ី​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ គាត់​បាន​ដឹក​​ភ្ញៀវ​​ជនជាតិ​ចិនចេញ​ពី​ម្ដុំ​ទួល​ទំ​ពួ​ង​ ទៅ​​កាន់​ខុន​ដូរ​ខាងលើ ខណ​:​ដឹក​មក​ដល់​គោលដៅ​ គាត់​បាន​ដាសហៅភ្ញៀវ​​ដែល​កំពុង​សម្រាក ដោយ​ប្រាប់​ថា​ដល់​គោលដៅ​ហើយ ស្រាប់តែ​ភ្លាម​ៗ​នោះ​​ភ្ញៀវ​​ជា​ជនជាតិ​ចិន​ខឹង​បាន​ចុះ​មក​វាយ​គាត់​និង​ចាប់​ទូរ​សព្ទ័​ដៃ​បោក​ចោល​ ទើប​បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ជ្រោយ​ចុះ​មក​អន្តរាគមន៍​តែម្តង។

បើ​តាមអ្នក​បើក​តាក់ស៊ី​ប្រាប់​ថា ​មិន​បាន​ធ្វើ​អ្វីនោះទេ​ គ្រាន់តែ​ដាស់​ ពេល​ដឹក​មក​ដល់​គោលដៅ​ តែ​មិនដឹង​ជា​បុរស​ជនជាតិ​ចិន​ខាងលើ​នោះ​កើត​អី​ទេ ​បានជា​​ខឹង និង​​វាយ​គាត់​ ​ព្រមទាំង​បោក​ទូ​រស័ព្ទចោល​តែ​ម្ដង​។ សង្ស័យ​ខឹង​ពេល​កំពុង​តែ​សម្រាក​លង់លក់​ ហើយត្រូវគាត់ដាស់​ក៏​មិនដឹង ។

បច្ចុប្បន្ន​បុរស​ជនជាតិ​ចិន​ខាងលើ​ត្រូវ​បាន​កម្លាំង​អាវ​ធ​ហត្ថ​ខណ្ឌ​ជ្រោយចង្វារ​នាំ​ខ្លួន​ទៅ​ដើម្បី​ធ្វើការ​សួរនាំ​និង​អនុវត្ត​តាម​និ​តិ​វិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ