រាជធានីភ្នំពេញ ៖ ក្រុមក្មេងស្ទាវពីរក្រុមដេញវាយគ្នាផ្អើលពេញការ៉ាសសាំង PPT ពេលវាយគ្នាហើយប្រាប់ថាវាយច្រឡំ បង្កការភ្ងាក់ផ្អើលកាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នៅចំណុចការ៉ាស់សាំងPPT ស្តុបនាគវ័ន្ត សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៍មានពីបងប្អូនប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់ឃើញក្រុមក្មេងស្ទាវពីរក្រុមបានដេញវាយគ្នារហូតរត់មកចូលក្នុងការ៉ាស់សាំងPPT បង្កការភ្ញាក់ផ្អើលដល់សន្តិសុខបិទបារ៉ាស់ឃាត់ខ្លួនមិនអោយក្រុមស្ទាវចេញក្រៅ ។
ក្រោយពីឃាត់បានក្រុមក្មេងស្ទាវទាំងនោះហើយ ពួកគេបានប្រាប់សន្តិសុខថាការដេញវាយគ្នានេះគឺច្រឡំទេ ដោយមានមួយក្រុមទៀតបានបក់ដៃអោយពួកគេដេញវាយ ទើបដេញវាយច្រឡំតែម្ដងទៅ។
បន្ទាប់ពីដឹងថាវាយខុសហើយ ទើបក្រុមក្មេងស្ទាវទាំង២ក្រុមនេះបានសម្រួលគ្នាដោយមិនមានការប្ដឹងផ្ដល់និងទាមទារសំណងអ្វី ទេគឺចែកផ្លូវគ្នាទៅរៀងៗខ្លួន៕



ចែករំលែកព័តមាននេះ