រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានប្រកាសស្វែងរកកុមារីម្នាក់ ដែលគួរឲ្យអាណិតដើរលក់កម្រងផ្កា នៅតំបន់ទេសចរណ៍មួយកន្លែង ។

យោងតាមបណ្តាញសង្គម របស់សម្តេចតេជោ នៅថ្ងៃទី២៣ មេសា ឆ្នាំ២០២៥ សម្តេចបានសរសេរដោយមានខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា៖« ពិតជាគួរឲ្យអាណិត និងស្រឡាញ់ចៅណាស់ តែក៏ចង់ដឹងពីរឿងចាត់ចែងរបស់ឪពុកម្តាយផងដែរ ។ ពេលនេះ ខ្ញុំកំពុងស្វែងរកចៅស្រីដែលគួរឲ្យស្រឡាញ់នេះ សូមមេត្តាជួយ ប្រាប់ផង» ។

តាមរយៈវីដេអូ កុមារីបានហៅអ្នកទេសចរណ៍ឲ្យជួយទិញកម្រងផ្កាដោយសម្តីយ៉ាងពិរោះថា ជួយកម្រងផ្កាខ្ញុំមួយ ក្នុងតម្លៃ៥ពាន់រៀល ៕
ចែករំលែកព័តមាននេះ