ខេត្តកំពង់ស្ពឺ ៖ យុវជនម្នាក់បានស្លា.ប់ ក្រោយពេលដឹកបញ្ជូនយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ខណៈដែលកំពុងផឹកស៊ីជាមួយមិត្តភក្តិ ក្នុងភូមិ ហើយត្រូវបានបុរសម្នាក់ទាញចបជីកវា.យចំកញ្ចឹង.ក បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ដោយសារតែធ្លាប់ឈ្លោះប្រកែកគ្នាកន្លងទៅហើយទប់កំហឹ.ងមិនជាប់ ឪពុកជនរងគ្រោះប្តឹងឱ្យនគរបាលឃាត់ខ្លួនបាន ។

នគរបាលស្រុកបសេដ្ឋបាននិយាយឱ្យដឹងថា យុវជនរងគ្រោះដែលត្រូវបានគេវា.យស្លា.ប់មានឈ្មោះ ធីន ស៊ីថៃ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅក្នុងភូមិព្រៃខ្លុង ឃុំពោធិចំរើន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ចំណែកជនដៃដល់មានឈ្មោះ ផាន់ ស៊ីណា ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅក្នុងភូមិ-ឃុំ ជាមួយគ្នា ។
នគរបាលស្រុកបសេដ្ឋ បាននិយាយឱ្យដឹងថា នៅមុនពេលកើតហេតុឈានដល់វា.យសម្លា.ប់យុវជនរងគ្រោះខាងលើនេះកាលពីរំលងអធ្រាត្រ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ ចំណុចភូមិព្រៃខ្លុង ឃុំពោធិចំរើន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មានជនសង្ស័យដៃដល់ឈ្មោះ ផាន់ ស៊ីណា ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើបានកំពុងអង្គុយមើលកូនក្មួយផឹកស៊ីជួបជុំគ្នា ពេលនោះជនរងគ្រោះឈ្មោះ ធីន ស៊ីថៃ ភេទប្រុស អាយុ២១ឆ្នាំ ដែលរស់នៅភូមិ-ឃុំជាមួយគ្នាក៏បានដើរពីផ្ទះរបស់ខ្លួនមកផឹកជាមួយមិត្តភក្តិរបស់ខ្លួន ដែលត្រូវជាក្មួយរបស់ជនសង្ស័យដៃដល់ឈ្មោះ ផាន់ ស៊ីណា អស់ស្រាបៀរកន្លះកំប៉ុង តែប៉ុណ្ណោះ ។

ស្រាប់តែជនសង្ស័យដៃដល់ ឈ្មោះ ផាន់ ស៊ីណា ដែលអង្គុយមើល បានស្ទុះទៅទាញចបជីកដែកទីបមូលលីលើស្មា ដើរជុំវិញកន្លែងផឹកស៊ីចំនួន១ជុំ និងស្រែកដេញកូនក្មួយៗឲ្យចូលដេក រួចក៏បានធ្វើសកម្មភាពយកចបជីកវា.យទៅលើជនរងគ្រោះ ឈ្មោះធីន ស៊ីថៃ ត្រូវចំកញ្ចឹង.ក ពីក្រោយបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ បង្កឱ្យមានការភ្ញាក់ផ្អើល ។
ក្រោយពេលកើតហេតុ ក្រុមគ្រួសារជនរងគ្រោះបានយកទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនផ្សារថ្នល់បត់ ពេលដឹកយកទៅដល់មន្ទីរពេទ្យជនរងគ្រោះបានដា.ច់ខ្យល់ស្លា.ប់បាត់ទៅហើយ ។

នគរបាលស្រុកបសេដ្ឋ បានបន្ថែមថា ចំពោះជនសង្ស័យដៃដល់ ក្រោយពីធ្វើសកម្មភាពវា.យជនរងគ្រោះ រួចបន្សល់ទុកវត្ថុតាង ចបជីកដែកទីបមូល នៅកន្លែងកើតហេតុ ហើយបានយកកាំបិតបុ័ងតោ០១ដើមរត់គេចខ្លួនបាត់តែម្តង ។ ភ្លាមៗនោះឈ្មោះ ជា ថន ភេទប្រុស អាយុ៤៦ឆ្នាំ ជាឪពុករបស់រងគ្រោះបានទូរស័ព្ទរាយការណ៍ទៅសមត្ថកិច្ចនគរបាលសុំជួយអន្តរាគមន៍ឃាត់ជនដៃដល់ ។
ក្រោយពីទទួលបានព័ត៌មានរួច កម្លាំងជំនាញព្រហ្មទណ្ឌស្រុកបសេដ្ឋ បានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពោធិចំរើនបានចុះកន្លែងកើតហេតុ ប្រមូលព័ត៌មានជុំវិញកន្លែងកើតហេតុ ។ លុះដល់ថ្ងៃ២០ ខែមេសា ឆ្នាំ២០២៥ ឃាត់ខ្លួនបានជនសង្ស័យដៃដល់នៅចំណុចភូមិព្រៃខ្លុង ឃុំពោធិចំរើន ស្រុកបសេដ្ឋ បានយកសួរនាំនៅអធិការដ្ឋានស្រុកបសេដ្ឋ ។

នគរបាលស្រុកបសេដ្ឋបានបញ្ជាក់បន្ថែមទៀតថា បើតាមចម្លើយសារភាពរបស់ជនសង្ស័យដៃដល់ថាខ្លួនពិតជាបានធ្វើសកម្មភាពយកចបជីកដែកវា.យលើជនរងគ្រោះប្រាកដមែន មូលហេតុ គឺធ្លាប់មានទំនាស់ជាមួយគ្នាកន្លងទៅ ហើយទប់កំហឹ.ងមិនជាប់ក្លាយទៅជាវា.យសម្លា.ប់តែម្តង ។

ក្រោយកើតហេតុនគរបាលជំនាញចុះពិនិត្យស.ពយុវជនរងគ្រោះ និងប្រគល់សពជូនសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ដោយឡែក ជនសង្ស័យដៃដល់រួមជាមួយវត្ថុតាង ត្រូវបានកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕
ចែករំលែកព័តមាននេះ