ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងបរិស្ថាន​សម្តែង​ការ​សោ.កស្តាយ ចំពោះ​​ប្តី​ប្រពន្ធ​​២​នាក់ ដែល​បា.ត់បង់ជីវិ.ត​ដោយសារ​ដើម​សំ​រងរ​លំ​សង្ក.ត់

4 ម៉ោង មុន
  • កោះកុង

រាជធានី​ភ្នំពេញ ​៖ ក្រសួងបរិស្ថាន​បាន​សំដែង​ការ​សោកស្តាយ ចំពោះ​គ្រួសារ​ប្តី​ប្រពន្ធ​ចំនួន​២​នាក់ ដែល​ទទួលមរណភាព​ដោយសារ​ដើម​សំ​រងរ​លំ​សង្កត់ ក្រោយ​ពេល​កាប់​ដើម្បី​យក​ផ្លែ នៅ​ក្នុងស្រុក​បូ​ទុម​សាគរ​ខេត្តកោះកុង​។ គ្រួសារ​២​នាក់​ប្តី​ប្រពន្ធ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​រួម​គ្នា នៅ​ក្រោម​ដើម​សំ​រង…

រាជធានី​ភ្នំពេញ ​៖ ក្រសួងបរិស្ថាន​បាន​សំដែង​ការ​សោកស្តាយ ចំពោះ​គ្រួសារ​ប្តី​ប្រពន្ធ​ចំនួន​២​នាក់ ដែល​ទទួលមរណភាព​ដោយសារ​ដើម​សំ​រងរ​លំ​សង្កត់ ក្រោយ​ពេល​កាប់​ដើម្បី​យក​ផ្លែ នៅ​ក្នុងស្រុក​បូ​ទុម​សាគរ​ខេត្តកោះកុង​។

គ្រួសារ​២​នាក់​ប្តី​ប្រពន្ធ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​រួម​គ្នា នៅ​ក្រោម​ដើម​សំ​រង ក្រោយ​ពេល​ដែល​ពួក​គាត់ បាន​កាប់​ដើម្បី​ប្រមូល​យក​ផ្លែ​ទៅ​លក់ នៅ​ក្នុង​តំបន់​ព្រៃ​ក្នុងភូមិ​សាស្ត្រ​ស្រុក​បូ​ទុម​សាគរ​ខេត្តកោះកុង​។

លោក​វរៈសេនីយ៍ទោ យួ​ត ហេង​ប៊ុ​ន​ម៉ា អធិការ​នគរបាល​ស្រុក​បុ​ទុម​សាគរ ខេត្តកោះកុង បានឱ្យ​ដឹង​ថា ក្រោយ​ពី​បាត់​ដំណឹង​ជា​ច្រើន​ថ្ងៃ សាច់​ញាត់​មិន​ទទួល​បាន​ដំណឹង​អ្វី​នោះ ពី​គ្រួសារ​ប្តី​ប្រពន្ធ​ទាំង​២​នាក់​។ ស្រាប់តែ​នៅ​វេលា​យប់​ម៉ោង ៧និង៥២​នាទី ថ្ងៃ ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២៥​នេះ សមត្ថកិច្ច បាន​រក​ឃើញ​សាកសព​ប្តី​ប្រពន្ធ​ទាំង​២​នាក់ ត្រូវ​ដើម​សំ​រ៉​ងរ​លំ​សង្កត់ពីលើ នៅ​កន្លែង​ដែល​ពួក​គាត់​បាន​កាប់​ដើម​សំ​រង ​ដើម្បី​ប្រមូល​ផល​ផ្លែ​វា នៅ​ត្រង់​ចំណុច​ភ្នំ​កំពង់​ប្លូ ស្ថិត​នៅ​ភូមិ​ទួល​ពោធិ៍ ឃុំ​តា​នូ​ន ស្រុក​បូ​ទុម​សាគរ ខេត្តកោះកុង​។

ក្រោយ​ពិនិត្យ​សាកសព​រួច សមត្ថកិច្ច បាន​ប្រគល់​សាកសព​ទាំង​ពីរ​នាក់​ប្រពន្ធ ជូន​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​សាសនា ​។​ របាយការណ៍​របស់​សមត្ថកិច្ច បង្ហាញ​ថា នៅ​ឆ្នាំ​២០២៥​នេះ មាន​ករណី​កាប់​ដើម​សំ​រ៉​ង​ហើយ​បណ្តាល​ឱ្យ​បាក់​សង្កត់​លើ​មនុស្ស​ស្លាប់​ចំនួន​៣​ករណី ស្លាប់​មនុស្ស​៤​នាក់ នៅ​ក្នុង​ខេត្តកោះកុង​។

ក្រសួងបរិស្ថាន​សូម​សំដែង​ការ​សោកស្តាយ​ជា​ខ្លាំង ក្រោយ​ទទួល​ដំណឹង​មរណភាព​របស់​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ ដែល​ទទួលមរណភាព​ដោ​សារ ឧបទ្ទវហេតុ​ដើមឈើ​រលំ​សង្កត់​នៅ​ក្នុង​ព្រៃ និង​សូម​ចូលរួម​មរណទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត ជាមួយ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ខាងលើ​។ ជាមួយ​គ្នា​នេះ ក្រសួងបរិស្ថាន​សូម​ក្រើ​រំលឹក​បន្ថែម​ទៀត​ចំពោះ​ករណី កាប់​ដើម​សំ​រ៉​ង ជា​អំពើ​ល្មើសច្បាប់ អាច​ធ្វើ​ឱ្យ​បាត់បង់​ប្រភេទ​ជីវៈចម្រុះ ដែល​ផ្តល់​ប្រយោជន៍​ដល់​បរិស្ថាន និង​តម្លៃ​សេដ្ឋកិច្ច​មូលដ្ឋាន ដ៏​សំខាន់​សម្រាប់​កូនចៅ​តទៅ​អន​គត​។

ជា​ថ្មី​ម្តងទៀត ក្រសួងបរិស្ថាន សំណូមពរ​ដល់​សមត្ថកិច្ច ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ កងកម្លាំងប្រដាប់អាវុធ ប្រជា​សហគមន៍​មូលដ្ឋាន​ទាំងអស់ បន្ត​ចូលរួម​សហការ​ឱ្យ​កាន់តែ​ប្រសើរ​ថែម​ទៀត ក្នុង​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ជា​ពិសេស​ចាត់វិធានការ​ការពារ និង​ទប់ស្កាត់​ការ​កាប់​ដើម​សំ​រ៉​ង ឬ​មែក​សំ​រ៉​ង​។

អនុលោម​តាម​ក្រម​បរិស្ថាន និង​ធនធានធម្មជាតិ តាម​មាត្រា ៨៥០ ក្នុង​ចំណុច «​គ​» បាន​ចែង​ថា ការ​កាប់ ផ្តួល រំលំ គ្រៀវ ចងរិត បំពុល ធ្វើ​ឱ្យ​របួស ធ្វើ​ឱ្យ​ខូចខាត គាស់​រម្លើង រុករាន ឬ​បំផ្លាញ​ព្រៃឈើ និង​រុក្ខជាតិ​ព្រៃ ដែល​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ទី​៥ និង​ទី​៦ នៃ​ចំណាត់ថ្នាក់​ប្រភេទ​រុក្ខជាតិ​ព្រៃ ដោយ​គ្មាន​ការ​អនុញ្ញាត ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១(​មួយ​)​ឆ្នាំ ទៅ​៥(​ប្រាំ​)​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១០០ ០០០ ០០០(​មួយ​រយ​លាន​)​រៀល ទៅ​៥០០ ០០០ ០០០(​ប្រាំ​រយ​លាន​)​រៀល​។ ដោយឡែក តាម​មាត្រា​៨៥១ ក្នុង​ចំណុច «​ខ​» ចំពោះ​ជន​ណា កាប់ ផ្តួល រំលំ គ្រៀវ ចងរិត បំពុល ធ្វើ​ឱ្យ​របួស ធ្វើ​ឱ្យ​ខូចខាត គាស់​រម្លើង រុករាន ឬ​បំផ្លាញ​ព្រៃឈើ និង​រុក្ខជាតិ​ព្រៃ ដែល​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ទី​២ ដល់ទី​៤ នៃ​ចំណាត់ថ្នាក់​ប្រភេទ​រុក្ខជាតិ​ព្រៃ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៥(​ប្រាំ​)​ឆ្នាំ ទៅ​១០(​ដប់​)​ឆ្នាំ​។

សូម​បញ្ជាក់​ថា ជា​រៀង​រាល់​ឆ្នាំ​នៅ​អំឡុង​ខែមីនា និង​ខែមេសា ជា​រដូវ​ប្រមូល​ផ្លែ​សំ​រង​។ ជាមួយ​គ្នា​នេះ ក៏​មាន​ករណី​ជនខិលខូច​មួយ​ចំនួន​តូច បាន​ចូល​ប្រមូល​ផ្លែ​សំ​រ៉​ង ដោយ​ធ្វើការ​កាប់​រំលំ​ដើម ឬ​កាប់​មែក ដែល​បង្ក​ឱ្យ​បាត់បង់​ធ្ងន់ធ្ងរ ដល់​ពូជ​រុក្ខជាតិ ប្រភេទ​ជីវៈចម្រុះ ពិសេស​តម្លៃ​នៃ​ការ​អភិរក្ស និង​ការ​រស់នៅ​ប្រ​ដោយ​ចីរភាព របស់​ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍​មូលដ្ឋាន​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ