ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ប្រម៉ាញ់​ក្រុម​ចោរ​លួ.ច​គ្រា.ប់ស្វាយចន្ទី​បាន​ម្នាក់​ទៀត​ហើយ

1 នាទី មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ ដោយ​មានការ​យកចិត្តទុកដាក់​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ក៏​ដូច​ជា​លោក​ឧត្តមសេនីយ៍ទោ​ហេង វុ​ទ្ធី ស្នងការ​នគរបាល​ខេត្ត​។ បានឱ្យ​កម្លាំង​សមត្ថកិច្ច​នៅ​ក្នុង​មូលដ្ឋាន​ឃុំ​ស្ដើង​ជ័យ​ស្រុក​ជើងព្រៃ បន្ត​យកចិត្តទុកដាក់​ស្រាវ​ជ្រា​វែកមុខ​ក្រុម​ចោរ​សកម្ម​ល្បី​ខាង​លួច​គ្រាប់ស្វាយចន្ទី ទីបំផុត​នា​រសៀល​ថ្ងៃ​ទី ២២​មេ​សា ឆ្នាំ​២០២៥…

ខេត្តកំពង់ចាម​ ៖ ដោយ​មានការ​យកចិត្តទុកដាក់​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ក៏​ដូច​ជា​លោក​ឧត្តមសេនីយ៍ទោ​ហេង វុ​ទ្ធី ស្នងការ​នគរបាល​ខេត្ត​។ បានឱ្យ​កម្លាំង​សមត្ថកិច្ច​នៅ​ក្នុង​មូលដ្ឋាន​ឃុំ​ស្ដើង​ជ័យ​ស្រុក​ជើងព្រៃ បន្ត​យកចិត្តទុកដាក់​ស្រាវ​ជ្រា​វែកមុខ​ក្រុម​ចោរ​សកម្ម​ល្បី​ខាង​លួច​គ្រាប់ស្វាយចន្ទី ទីបំផុត​នា​រសៀល​ថ្ងៃ​ទី ២២​មេ​សា ឆ្នាំ​២០២៥ ក្រោម​ការ​តាម​ប្រមាញ់​របស់​កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទី​២​ដែល​មក​មូលដ្ឋាន​របស់​ខ្លួន​វិញ​ត្រូវ​ចាប់​តាម​ដីកា​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ជើងព្រៃ​ដើម្បី​សួរនាំ​។ គួររំលឹកថា លួច​ស្វាយចន្ទី​នោះ​លួច ស្រាប់តែ​លើក​នេះ​ត្រូវ​ម្ចាស់​ចាប់​បាន​ប្រគល់​ឱ្យ​សមត្ថកិច្ច

ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា​: កាល​នៅ​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២៤ នៅ ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ជើងព្រៃ បាន​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់ ពាក់ព័ន្ធ​ករណី លួច​(​គ្រាប់ស្វាយចន្ទី​) ចំណុច​ចំការ​ស្វាយចន្ទី ស្ថិត​ក្នុងភូមិ​ស្តើង​ជ័យ ឃុំ​ស្តើង​ជ័យ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ និង​សម្រេច​ឃុំខ្លួន​ជន​ង​សង្ស័យ​ខាងលើ​។ ក្នុង​ករណី​នេះ​ដែរ នៅ​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២៥ មុខ​ស​ញ្ញ​សេសសល់​ក្នុង​សំណុំរឿង ០១​នាក់​ទៀត​ឈ្មោះ ទឹង រតនា ហៅ ពាង ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ស្តើង​ជ័យ ឃុំ​ស្តើង​ជ័យ ស្រុក​ជើងព្រៃ ដែល​បាន​ចូល​មក​ក្នុង​មូលដ្ឋាន​វិញ ជំនាញ​បាន​ធ្វើការ​ទំនាក់ទំនង​ជាមួយ​សាលាដំបូង​ខេត្តកំពង់ចាម ចេញ​ដីកា​បង្គាប់​អោយ​ចាប់ខ្លួន និង​បាន​ឃាត់ខ្លួន​ឈ្មោះ ទឹង រតនា ហៅ ពាង​។

សមត្ថកិច្ច​មូលដ្ឋាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ចំពោះ​ជន​ទី​២​ឈ្មោះ​ពាង​នេះ ក្រោយ​ពី​បាន​ផ្លោះ​របង​បេតុង​ចូល​លួច​គ្រាប់ស្វាយចន្ទី​របស់​អ្នក​ដទៃ​នៅ​ក្នុងភូមិ​កាលពី​ថ្ងៃ​ទី​១៧​មេ​សា ត្រូវ​បាន​ក្រុម​សន្តិសុខ ដែល​យាម​នៅ​ទីនោះ​នាំ​គ្នា​ដេញចាប់​ភ្លាម​ៗ​បាន​ម្នាក់​។​ចំណែក​បក្សពួក​បាន​រត់គេច​ខ្លួន​ចេញពី​មូលដ្ឋាន​មិនដឹង​ស​ង្ងំ​នៅ​ទីណា​នោះ​ទេ​នោះ​មក​ដល់​ថ្ងៃ​ទី​២២​មេ​សា ជនសង្ស័យ​ឈ្មោះ​ពាង បាន​លួច​ចូល​មក​ក្នុង​មូលដ្ឋាន​វិញ​ត្រូវ​បាន​កម្លាំង​ជំនាញ​ដឹង​ដោយ​ចាប់ខ្លួន​តាម​ដីកា​តែ​ម្ដង​។ ​សូម​បញ្ជាក់​ថា​ជន​ទី​ពីរ​គឺ​មានផ្ទះ​នៅ​ចម្ងាយ​ពី​បក្សពួក​ជន​ទី​១​ប្រមាណ​១០០០​ម៉ែត្រប៉ុណ្ណោះ​។

គួរ​រំលឹក​ថា តាម​ប្រភព​អ្នក​មើល​ការ​ខុស​ត្រូវ​ក្នុង​ចម្ការ​ស្វាយចន្ទី​បាន​រៀបរាប់​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​១៨​មេ​សា​ថា​: មានមុខ​សញ្ញា​ក្រុម​ចោរ​ល្បី​ខាង​លួច​ស្វាយចន្ទី​បាន​នាំ​គ្នា​មក​ចូល​លួច​ក្នុង​ចំការ​ដោយ​មិន​ខ្លាច​រអែង​អ្នក​ណា​នោះ​ទេ​។​សកម្មភាព​នេះ​បាន​កើតឡើង​នា​រសៀល​ថ្ងៃ​ទី​១៧ មេ​សា ឆ្នាំ​២០២៥ ហើយ​ត្រូវ​បាន​ក្រុម​អ្នក​មើល​ការ​ខុស​ត្រូវជា​ច្រើន​នាក់ បាន​នាំ​គ្នា​រត់​ដេញ​តាម​ចាប់​ក្រុម​ចោរ​ទាំង​បី​នាក់​។​ដោយសារ​តែ​រាង​ឆ្ងាយ​ផង​នោះ​ធ្វើ​ឲ្យ​មុខសញ្ញា​ពីរ​នាក់​ថ្លោះ​របង​ថ្ម​រត់គេច​ខ្លួន​បាត់​ចំណែក​ម្នាក់​ទៀត​គ្រាន់តែ​ផ្លោះ​របង​បាន​បន្តិច​ឈ្មោះ​ជិន រី​អាយុ​១៨​ឆ្នាំ នៅ​ឃុំ​ស្ដើង​ជ័យ ស្រុក​ជើងព្រៃ ក៏​ត្រូវ​ចាប់ខ្លួន​បាន​តែ​ម្ដង​។​ដោយ​រហូត​បាន​គ្រាប់ស្វាយចន្ទី​មាន​ទម្ងន់​ជិត​២០ គីឡូក្រាម បន្ទាប់​មក​ក៏​បាន​ទូរ​សព្ទ​ហៅ​ប៉ុស្តិ៍​រដ្ឋបាល​មូលដ្ឋាន ឲ្យ​មក​ទទួលយក​មុខសញ្ញា​នេះ​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ជើងព្រៃ​។

ប្រភព​ដដែល​បាន​បន្ត​ថា​កាលពី​បី​បួន​ឆ្នាំ​មុន​គ្រា​ដែល​មិន​ទាន់​មាន​របង​ព័ទ្ធ​ជុំវិញ​នោះ​មិន​ថា​ថ្ងៃ​ឬ​យប់​នោះ​ទេ ដោយ​ក្រុម​ចោរ តែងតែ​នាំ​គ្នា​ចូល​មក​ធ្វើ​សកម្មភាព​លួច​ស្វាយចន្ទី​ជា​ញឹកញាប់​ដែល​ធ្វើ​ឲ្យ​ការ​ប្រមូល​ផល​គឺ​មានការ​ធ្លាក់​ចុះ​មួយ​ផ្នែក​។ កត្តា​នេះ​ហើយ​ត្រូវ​បាន​ម្ចាស់​ចម្ការ​រៀបចំ​ធ្វើ​របង​បេតុង​បាន​ប្រមាណ​ពីរ​ឆ្នាំ​មក​ហើយជាមួយ​នោះ​បាន​កាត់​បន្ថយ​បទល្មើស​សកម្មភាព​លួច​ស្វាយចន្ទី​បាន​មួយ​ផ្នែក​។ តែ​ក្រុម​អ្នក​មើល​ការ​ខុស​ត្រូវ​បាន​បន្ត​តាមដាន​មិន​ថា​យប់​ឬ​ថ្ងៃ​នោះ​ទេ​នាំ​គ្នា​ឃ្លាំមើល​ក្រុម​ចោរ​ទាំងនោះ​ដោយ​មាន​ប្រភព​ចេញ​មក​ពី​ខាង​ណា​។

សូម​បញ្ជាក់​ថា​កន្លង​ទៅ​មុខសញ្ញា​ចោរលួច​ខ្លះ​ដែល​គេ​ប្រើ​មនុស្ស​ក្រោម​អាយុ​១៥​ឆ្នាំ ឲ្យ​មក​ចូល​លួច​លុះ​ពេល​ដែល​ចាប់​បាន​គោ​ធ្វើការ​អប់រំ តែ​មិន​បាន​រាងចាល​នោះ​ទេ ខ្លះ​បាន​យកមុខ​របរ​នេះ​ធ្វើ​អាជីព​រហូត​ដល់​មាន​លុយ​ធ្វើ​ផ្ទះ​នៅ​ក៏​មាន​ខ្វះ​អ្វី​មុខរបរ​សុច្ចរិត​គ​គោក​មិន​ទៅ​ប្រឹងរក​បែរជា​មក​ធ្វើអំពើ​ដែល​សង្គម​ស្អប់ខ្ពើម​ទៅ​វិញ​។ គិត​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៨​មេ​សា មុខសញ្ញា​ជនសង្ស័យ​ដែល​ជា​ចោរលួច​ស្វាយចន្ទី​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កំពុង​តែ​សួរនាំ​ហើយ​ជន​នេះ​បាន​ឆ្លើយ​សារធាតុ​ថា​កន្លង​មក​រក​គេ​ធ្លាប់​ធ្វើ​សកម្មភាព​លួច​ស្វាយចន្ទី​បាន​ចំនួន​៣​លើក មក​ហើយ ចំពោះ​ចន្ទី​ដែល​លួច​បាន​នោះ​ត្រូវ​យក​ទៅ​លក់​ឲ្យ​ឈ្មួញ​ម្នាក់​ដែល​គេ​ពុំ​ស្គាល់ឈ្មោះ​…​។

សូម​បញ្ជាក់​ថា​កាលពី​មិន​ទាន់​ធ្វើ​របង​បេតុង​ក្រុម​ចោរលួច​ស្វាយចន្ទី​គឺ​មាន​គ្នា​ច្រើន​អ្នក លុះ​ពេល​ដែល​ក្រុម​សន្តិសុខ​ចាប់​បាន​គឺជា​អនីតិជន ដោយ​បាន​ធ្វើការ​អប់​រំជា​ញឹកញាប់ លុះ​ពេល​លើក​ក្រោយមក​ធ្វើ​សកម្មភាព​លួច​បន្ត​ទៀត​ឥត​ល្ហែរ​គឺ​មុខ​ដដែល​ៗ មិន​រាង​ចោល​ទាល់តែ​សោះ​។​មាន​ពេល​ខ្លះ​ក្រុម​សន្តិសុខ​បានឃើញ​ចោរលួច​ស្វាយចន្ទី​ពេល​ដែល​រត់​ដេញចាប់​ពីក្រោយ​គឺ​ក្រុម​ចោរ​ទាំងនោះ​មាន​ប្រើ​កាំភ្លើង​ខ្យល់​បាញ់​គ្រាប់កង់ បើ​គេច​មិន​ទាន់​ទេ​ត្រូវ​លើ​រាង​កាយ​អាច​បង្ក​របួស​ធ្ងន់ធ្ងរ​ឬ​ស្លាប់​ក៏​ថា​បាន​។​ហេតុ​ដូច្នេះ​ហើយដោយ​សារ​តែ​បាត់​ទិន្នផល​ចន្ទី​ច្រើន​ពេក ទើប​ធ្វើ​របង​បេតុង​បិទ​ដើម្បី​ការពារ​ក្រុម​ចោរ ទោះជា​យ៉ាងណា​ក៏​បាន​កាត់​បន្ថយ​មួយ​ផ្នែក​ធំ​ផង​ដែរ​។

ចំណែក​សមត្ថកិច្ច​មូលដ្ឋាន​វិញ​វិញ​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា​ចំពោះ​ជនសង្ស័យ​ដែល​ប្រព្រឹត្ត​បទល្មើស​លួច​ស្វាយចន្ទី​នៅ​ចំការ​មួយ​កន្លែង​ក្នុង​ឃុំ​ស្ដើង​ជ័យ ស្រុក​ជើងព្រៃ ត្រូវ​បាន​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក កំពុង​សួរនាំ​ហើយ​នា​ពេល​រសៀល​ថ្ងៃ​ទី​១៨​មេ​សា ត្រូវ​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​។​និង​បំពេញ​សំណុំរឿង​បញ្ជូន​ទៅ​ឲ្យ​ដំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ផ្លូវច្បាប់​។

តាម​ប្រភព​ចុង​ក្រោយ​ងារ​ព្រឹក​ថ្ងៃ​ទី​២១ មេ​សា ជនសង្ស័យ​ចំនួន​០១​នាក់ ឃាត់ខ្លួន​ក្នុង ករណី លួច​គ្រាប់ស្វាយចន្ទី កាលពី​ថ្ងៃ​ទី​១៧.៤.២០២៥ នៅ​ស្រុក​ជើងព្រៃ ត្រូវ​បាន​លោក ហុង លឹ​ម​ផ័ង ចៅក្រម​ស៊ើបសួរ​សម្រេច​ចេញ​ដីការ​បង្គាប់​ឲ្យ​ឃុំខ្លួន ត្រូវ​បាន​ជំនាញ​នាំ​ទៅ​ដាក់​នៅ​ពន្ធនាគារ​ខេត្ត ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងស្រុក​ព្រៃឈរ ។

មាន​មតិ​លើក​ឡើង​ថា​ក្រុម​ចោរលួច​ស្វាយចន្ទី​ដ៏​សកម្ម​ដែល​ចាប់ខ្លួន​បាន​ម្នាក់​នេះ​គឺ​ជំនាញ​បាន​ចាត់ការ​តាម​ច្បាប់​ហើយ​ដោយឡែក​បក្សពួក​ពីរ​នាក់​ទៀត​កម្លាំង​សមត្ថកិច្ច​កំពុង​តែ​តាម​ប្រមាញ់​ដើម្បី​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់​ហើយ​នេះ​ក៏​ជា​ការ​ព្រមាន​ដល់​ក្រុម​ចោល​ដទៃ​ទៀត​ឲ្យ​ខ្លាចរអា មិន​បន្ត​ធ្វើ​សកម្មភាព​ល្មើសច្បាប់​បន្ត​ទៀត​។

សូម​បញ្ជាក់​ថា​តាម​ការ​លេចឮ​បក្សពួក​របស់​ខ្លួន​មួយ​ចំនួន​ទៀត​បាន​រត់គេច​ខ្លួន​ទៅ​ប្រទេស​ថៃ​បាត់ ទោះជា​យ៉ាងណា​ក៏​ដោយ​ម្ចាស់​ចំការ​សំណូមពរ​ដល់​កម្លាំង​ជំនាញ​សមត្ថកិច្ច​បន្ត​នីតិវិធី​សុំ​ដីកា​ដើម្បី​ស្វែងរក​ចាប់ខ្លួន​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ដោយ​សហការ​ជាមួយ​ភាគី​ថៃ មិន​ខុស​អ្វី​ពី​ពាក្យចាស់​ពោល​ថា​”​ជង់​មិន​ដែល​ភ្លេច​កុក​ណាស់​តែ​កុក​ទេ​ដែល​ភ្លេច​ជង់​នោះ​”​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ