លោក គួច ចំរើន ៖ បទល្មើសព្រហ្មទណ្ឌក្នុងខេត្តកណ្តាល ត្រឹមត្រីមាសទី១ឆ្នាំនេះ មាន៨៩ករណី
ខេត្តកណ្តាល ៖ បើគិតត្រឹមត្រីមាសទី០១ ឆ្នាំ២០២៥នេះ បទល្មើសព្រហ្មទណ្ឌ នៅខេត្តកណ្តាល មានការកើនឡើងចំនួន ៨៩ករណី បើធៀបទៅនឹងកាលពីឆ្នាំ ២០២៤…
ខេត្តកណ្តាល ៖ បើគិតត្រឹមត្រីមាសទី០១ ឆ្នាំ២០២៥នេះ បទល្មើសព្រហ្មទណ្ឌ នៅខេត្តកណ្តាល មានការកើនឡើងចំនួន ៨៩ករណី បើធៀបទៅនឹងកាលពីឆ្នាំ ២០២៤…
ខេត្តកណ្តាល ៖ បើគិតត្រឹមត្រីមាសទី០១ ឆ្នាំ២០២៥នេះ បទល្មើសព្រហ្មទណ្ឌ នៅខេត្តកណ្តាល មានការកើនឡើងចំនួន ៨៩ករណី បើធៀបទៅនឹងកាលពីឆ្នាំ ២០២៤ មានត្រឹមតែ ៦១ករណី «កើន២៨ករណី» នេះបើតាមលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល នៃការចាត់តាំងគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្ត នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ ។
លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអោយដឹងថា បទល្មើសព្រហ្មទណ្ឌក្នុងត្រីមាសទី១ ឆ្នាំ២០២៥ បើធៀបជាមួយត្រីមាសទី១ ឆ្នាំ២០២៤ កើតឡើង ៨៩/៦១ករណី (កើន ២៨ករណី)។ ក្នុងនោះលទ្ធផល នៃការបង្ក្រាបសរុបចំនួន ៨២ករណី ស្មើនឹង៩២% ។ ចំពោះនៃការកើនឡើងនូវបទល្មើសព្រហ្មទណ្ឌ កម្លាំងជំនាញខេត្ត បានរៀបចំផែនការ ប្រទាក់ក្រឡាជាមួយបណ្តាអធិការដ្ឋាននគរបាលស្រុក-ក្រុង កំណត់តំបន់ងាយរងគ្រោះដោយប្រើប្រាស់កម្លាំងចំហរចេញល្បាតជាប់ជាប្រចាំ សំដៅធ្វើយ៉ាងណារារាំងមិនឲ្យមុខសញ្ញាមានឱកាសធ្វើសកម្មភាពប្រព្រឹត្តបទល្មើស ។
លោកអភិបាលខេត្តកណ្តាល បានបន្តថា ការកើននូវបទល្មើសនេះ រដ្ឋបាលខេត្តនឹងបង្កើនការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ គណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ នឹងបន្តប្ដេជ្ញាប្រយុទ្ធប្រឆាំងជាមួយនឹងបទល្មើសគ្រប់ប្រភេទដូចជា ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង និងបទល្មើសនានា ។
ជាមួយគ្នានោះ រដ្ឋបាលខេត្តកណ្ដាល បានបេ្តជ្ញា ខិតខំធ្វើឱ្យខេត្តទាំងមូលមានសន្តិសុខ សុវត្ថិភាព សម្រាប់ពលរដ្ឋរស់នៅបានសុខស្រួល ដើម្បីទាក់ទាញការវិនិយោគ និងទេសចរណ៍ ស្របតាមចក្ខុវិស័យរបស់ក្រសួងមហាផ្ទៃ ដែលបម្រើសេវា ផលប្រយោជន៍ជូនប្រជាជន តាមគោលការណ៍អភិបាលកិច្ចល្អ និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ពង្រឹងការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដែលជាបុរេលក្ខខណ្ឌចាំបាច់សម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ សំដៅធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពរស់នៅល្អប្រសើរ និងការរស់នៅប្រកបដោយភាពសុខក្សេមក្សាន្ត ៕
ចែករំលែកព័តមាននេះ