ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នងការដ្ឋាន​នគ​បាល​ខេត្តកណ្តាល​បំភ្លឺ​ថា ​វី​ដេ​អូ​សកម្មភាព​ក្មេ.ង​.ទំនើង​មួយ​ក្រុម​បង្ហោះ​ម៉ូ​តូនៅ​តាម​បណ្ដោយ​មហា​វី​ថីស៊ី​ជី​ន​ពីង​​ជា​រូប​​ចាស់

6 ម៉ោង មុន
  • កណ្តាល

ខេត្តកណ្តាល​ ៖ ​ស្នងការដ្ឋាន​នគ​បាល​ខេត្តកណ្តាល​បាន​បំភ្លឺ​ថា​ វី​ដេ​អូ​សកម្មភាព​ក្មេង​ទំនើងមួយ​ក្រុម​បង្ហោះ​ម៉ូ​តួនៅ​តាម​បណ្ដោយ​មហា​វី​ថី​ស៊ី​ជី​ន​ពីង (​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​ទី​៣) ជា​រូប​សកម្មភាព​ចាស់​ ។ យោង​តាម​សេចក្តី​បំភ្លឺ​ព័ត៌មាន​របស់​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​ន​គ​របាល​ខេត្តកណ្តាល​គណនី​ឈ្មោះ Roö…

ខេត្តកណ្តាល​ ៖ ​ស្នងការដ្ឋាន​នគ​បាល​ខេត្តកណ្តាល​បាន​បំភ្លឺ​ថា​ វី​ដេ​អូ​សកម្មភាព​ក្មេង​ទំនើងមួយ​ក្រុម​បង្ហោះ​ម៉ូ​តួនៅ​តាម​បណ្ដោយ​មហា​វី​ថី​ស៊ី​ជី​ន​ពីង (​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​ទី​៣) ជា​រូប​សកម្មភាព​ចាស់​ ។

យោង​តាម​សេចក្តី​បំភ្លឺ​ព័ត៌មាន​របស់​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​ន​គ​របាល​ខេត្តកណ្តាល​គណនី​ឈ្មោះ Roö Roö ដែល​បាន​បង្ហោះ​សកម្ម​វី​ដេ​អូស​កម្ម​ភា​ព​ក្មេង​ទំនើង​មួយ​ក្រុម​បង្ហោះ​ម៉ូ​តួ នៅ​តាម​បណ្ដោយ​មហា​វី​ថី​ស៊ី​​ជី​ន​ពីង(​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​ទី​៣)​។

ប្រភព​បាន​បន្ត​ថា​ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​ភ្លាម ដោយ​អនុវត្ត​តាម​បទបញ្ជា​លោក​ឧត្តមសេ​នីយ៍ទោ ឈឿ​ន សុចិត្រ ស្នងការ​នគរបាល​ខេត្តកណ្តាល លោក​អធិការ​នៃ​អធិការដ្ឋាន​នគរ​បាល​ស្រុក​ស្អាង បាន​បញ្ជា​ដឹកនាំ​អោយ​ផ្នែក​ជំនាញ​ស្រុក​ស្អាង ចុះ​ធ្វើការ​ស្រាវជ្រាវ​ករណី​ខាងលើ​នេះ ឈាន​ដល់​ការ​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​ខាងលើ យក​មក​ចាត់ការ​តាម​នីតិវិធី ដូច​ខាងក្រោម​៖

-​ករណី បង្ហោះ​ម៉ូតូ (​បង្ក​ឡេ​ី​ង​ដោយ​ក្មេង​ទំនេ​ី​ង​)

-​កើតហេតុ​: ថ្ងៃ​ទី​មិន​ចាំ ខែកក្កដា ឆ្នាំ​២០២៤ វេលា​ម៉ោង ១៣​និង​០០​នាទី

-​នៅ​ចំណុច​: ផ្លូវ​មហាវិថី​សុ​ី​ជី​ន​ពីង (​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​ទី​០៣) ភូមិ​ទួល​ក្រសាំង សង្កាត់​រកា​ខ្ពស់ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល

*​ក្មេង​ទំនើង ចំនួន ១០​នាក់

០១.​ឈ្មោះ សុភាព រក្សា អាយុ​១៦​ឆ្នាំ ទីលំនៅ​ភូមិ​ព្រែក​រុន ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល មុខរបរ​ជា​សិស្ស​រៀន​ថ្នាក់​ទី​១១ នៅ​សាលា​វិទ្យាល័យ​ហ៊ុន​សែន​ស្អាង​។ (​ជា​បេ​ី​ក​ម៉ូតូ Suzuki Net )(​ឃាត់ខ្លួន​)​។

០២.​ឈ្មោះ សែ​ម ខេ​ម​រិ​ន្ទ អាយុ​១៧​ឆ្នាំ ទីលំនៅ​ភូមិ​ព្រែក​ស្នង ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល មុខរបរ​ជា​សិស្ស​រៀន​ថ្នាក់​ទី​១០G នៅ​សាលា​វិទ្យាល័យ​ហ៊ុន​សែន​ស្អាង (​អង្គុយ​ពីក្រោយ ជា​អ្នក​ថតរូប​) (​ឃាត់ខ្លួន​)​។

០៣.​ឈ្មោះ ឡេ​ង សីហា ហៅ (​សាន​) អាយុ ១៥​ឆ្នាំ ទីលំនៅ​រស់នៅ​ត្រើយ​កើត មុខរបរ​ជា​សិស្ស​រៀន​ថ្នាក់​ទី​១១B នៅ​សាលា​វិទ្យាល័យ​ហ៊ុន​សែន​ស្អាង (​ជា​អ្នកបើកបរ​ម៉ូតូ​បង្ហោះ ម៉ាក​ហុងដា​ឌ្រី​ម 1AB-8446)​។ (​គេចខ្លួន​)​។

០៤.​ឈ្មោះ ភាស់ ផា​ន់​ណា អាយុ​១៦​ឆ្នាំ ទីលំនៅ​ភូមិ​ព្រែក​គយ ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល មុខរបរ​ជា​សិស្ស​រៀន​ថ្នាក់​ទី​១១F នៅ​សាលា​វិទ្យាល័យ​ហ៊ុន​សែន​ស្អាង (​អ្នក​ជិះ​ពីក្រោយ ឡេ​ង សីហា )(​គេចខ្លួន​)​។

០៥-​ឈ្មោះ ហាក់ សុ​វិ​រៈ អាយុ​១៦​ឆ្នាំ ទីលំនៅ​ភូមិ​ទួល​ក្រូច ឃុំ​ក្រាំង​យូវ ស្រុក​ស្អាង ខេត្តកណ្តាល​។ (​ធ្លាប់​អប់រំ​ម្ដង​រួច​ហេ​ី​យ​ហើយ​)(​គេចខ្លួន​)​។

០៦-​ឈ្មោះ វី ម៉េ​ង​ហ័​ង អាយុ​១៥​ឆ្នាំ​ទីលំនៅ ភូមិ​ព្រែក​អុងប៉ាង ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្តកណ្តាល មុខរបរ​ជា​សិស្ស​រៀន​ថ្នាក់​ទី​១០ នៅ​សាលា​វិទ្យាល័យ​ហ៊ុន​សែន​ស្អាង​។ (​ជា​អ្នក​បេ​ី​ក​ម៉ូតូ​បង្ហោះ ធ្លាប់​អប់រំ​ម្ដង​រួច​មក​ហើយ​)(​គេចខ្លួន​)​។

០៧.​ឈ្មោះ សាក់ អាយុ​១៥​ឆ្នាំ មិន​ស្គាល់​ទីលំនៅ មុខរបរ​: ជា​សិស្ស​រៀន​ថ្នាក់​ទី​១០ នៅ​សាលា​វិទ្យាល័យ​ហ៊ុន​សែន​ស្អាង ។ (​អង្គុយ​ពីក្រោយ ឈ្មោះ វី ម៉េ​ង​ហ័​ង )(​គេចខ្លួន​)​។

០៨.​ឈ្មោះ វ័ន អាយុ​១៦​ឆ្នាំ មិន​ស្គាល់​ទីលំនៅ មុខរបរ​:​ជា​សិស្ស​រៀន​ថ្នាក់​ទី​១១D នៅ​សាលា​វិទ្យាល័យ​ហ៊ុន​សែន​ស្អាង​។ (​ជា​អ្នក​បើក​ម៉ូតូ​សង់​គ្មាន​ស្លាក់​លេខ​)(​គេចខ្លួន​)​។

០៩.​ឡុ​ង គី​ម​ឈ័​ង អាយុ​១៦​ឆ្នាំ ទីលំនៅ​ភូមិ​ស្វាយ​តានី ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល មុខរបរ​ជា​សិស្ស​រៀន​ថ្នាក់​ទី​១១B នៅ​សាលា​វិទ្យាល័យ​ហ៊ុន​សែន​ស្អាង​។ (​ជា​អ្នក​ថត ធ្លាប់​អប់រំ​ម្ដង​រួច​មក​ហើយ​) (​គេចខ្លួន​)

១០.​មិន​ស្គាល់​អត្តសញ្ញាណ (​គេចខ្លួន​) ។ សេចក្តី​បំភ្លឺ​បាន​លើក​ឡើង​ថា ​វត្ថុ​តាង​ចាប់​យក​​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៩ ពាក់​ផ្លា​ក​លេខ កណ្ដាល​1 AB-8446 ០១​គ្រឿង​។

តាម​ចម្លើយ​សារភាព ក្មេង​ទំនើង​ទាំង​០២​នាក់​បាន​សារភាព​ថា ពួក​ខ្លួន​និង​បក្ខពួក ពិតជា​បាន​ធ្វេ​ី​សកម្មភាព​បង្ហោះ​ម៉ូតូ​កង់​ខាង​មុខ ហើយ​បាន​ថត​វី​ដេ​អូ បង្ហោះ​ក្នុ ង​បណ្ដាញ​សង្គម​Facebook ប្រាកដ​មែន និង​ប្រាប់​ថា​វី​ដេ​អូ​នោះ​ជា​រូបភាព​ចាស់ ដែល​ពួក​ខ្លួន​ធ្លា ប់​បាន​បង្ហោះ​ម្ដង​រួច​មក​ហើយ​កាលពី​ឆ្នាំ​២០២៤ ទើប​នៅ​ថ្ងែ​ទី​២១ ខែមេសា ឆ្នាំ​២០២៥ វេលា​ម៉ោង ០៨​និង​០០​នាទី ឈ្មោះ សែ​ម ខេ​ម​រិ​ន្ទ បាន​យក​វី​ដេ​អូ​នោះ​មក​បង្ហោះ​ម្ដងទៀត​។

ក្រោយ​ពី​ធ្វើការ​សួរនាំ​បំភ្លឺ​រួច កម្លាំង​សមត្ថកិច្ច​បាន​សុំ​គោលការណ៍​តាម​ឋានានុក្រម និង​បា ន​ហៅ​ឪពុក​ម្តាយ​អាណាព្យាបាល ធ្វើ​កិច្ចសន្យា អប់រំ​ណែនាំ ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ និង​បាន​យក​ម៉ូតូ​ដែល​ធ្វើ​សកម្មភាព​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង​រយៈពេល​៣​ខែ​។

សូម​បញ្ជាក់​ក្រោយ​ពី​សមត្ថកិច្ច​ធ្វើការ​អប់រំ​ដកហូត​ម៉ូតូ​កាលពី​ថ្ងៃ​ទី​២៨.១២.២០២៤ ទើប​នៅ​ថ្ងៃ​០៤ ខែមេសា ឆ្នាំ​២០២៥ សមត្ថកិច្ច​បាន​ប្រគល់​ម៉ូតូ​ឲ្យ​អាណាព្យាបាល​វិញ​។ ចំពោះ​វី​ដេ​អូ ខាងលើ​ឈ្មោះ សែ​ម ខេ​ម​រិ​ន្ទ បាន​កាត់ត​បញ្ចូល​សំឡេង ក្នុង​រូបភាព​ចាស់ រួច​បង្ហោះ​ឡើង​វិញ​នៅ​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២៥​។

ចាប់តាំងពី​សមត្ថកិច្ច​យើង​ធ្វើការ​អប់រំ ដកហូត​ម៉ូតូ​មក ក្មេង​ទំនើង​ទាំងនេះ​មិន​បានធ្វើ​សកម្មភាព​បង្ហោះ​ម៉ូតូ​ជា​ថ្មី​ទៀត​ឡើយ​៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ