ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ដារ​ប្រឡាយ​ទាញ​យក​ប្រភព​ទឹក ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​រដូវប្រាំង និង​វស្សា

19 ម៉ោង មុន

ខេត្តស្ទឹងត្រែង ​៖ ប្រឡាយ​ទឹក ដែល​ជា​បណ្តាញ​ត​ភ្ជាប់​ពី​ប្រព័ន្ធ​ធារាសាស្ត្រ​ អូរ​ក្រសាំង ​ប្រមាណ​ជា​៦,០០០​ម៉ែត្រ ​បាន​ជួយ​អូស​ទាញ ​នូវ​ប្រភព​ទឹក ​ទៅ​ប​ង្កើន​ផលិតភាព​កសិកម្ម​ប្រជាពលរដ្ឋ​ ជិត១,០០០​គ្រួសារ…

ខេត្តស្ទឹងត្រែង ​៖ ប្រឡាយ​ទឹក ដែល​ជា​បណ្តាញ​ត​ភ្ជាប់​ពី​ប្រព័ន្ធ​ធារាសាស្ត្រ​ អូរ​ក្រសាំង ​ប្រមាណ​ជា​៦,០០០​ម៉ែត្រ ​បាន​ជួយ​អូស​ទាញ ​នូវ​ប្រភព​ទឹក ​ទៅ​ប​ង្កើ
ន​ផលិតភាព​កសិកម្ម​ប្រជាពលរដ្ឋ​ ជិត១,០០០​គ្រួសារ ​នៅ​ឃុំ​ស្រែ​ក្រសាំង ស្រុក​សៀម​បូក ព្រមទាំង​អាច​ជួយ​កាត់​បន្ថយ​ផល​ប៉ះពាល់​ពី​គ្រោះ​ម​ហន្ត​​រាយ​​ធម្មជាតិ​ផង​ដែរ ​។

លោក ​សរ សុ​ពុ​ត្រា អភិបាល​ខេត្តស្ទឹងត្រែង នា​ព្រឹក​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២៥​ ក្នុង​គ្រា​ ដែល​លោក​ចុះ​ទៅពិនិត្យ​ការ​ស្តារ​ប្រឡាយ របស់​មន្ទីរ​ធនធាន​​ទឹក និង​ឧតុនិយម នៅ​ចំណុច​ឃុំ​ស្រែ​ក្រសាំង ស្រុក​សៀម​បូក​ លោក​បាន​ថ្លែងអំណរគុណ​ជា​អនេក​ ដល់​ក្រុមការងារ​បច្ចេកទេស​ នៃ​មន្ទីរ​ធនធាន​​ទឹក និង ឧតុនិយម​ខេត្ត ដែល​បាន​ទទួលយក និង​អនុវត្ត ​នូវ​សំណូមពរ ក្នុង​ការ​ស្តារ​ប្រឡាយ និង​អូរ ដែល​ត​ភ្ជាប់​ពី​ប្រព័ន្ធ​ធារាសាស្ត្រ​អូរ​ក្រសាំង មាន​អាង​ស្តុក​ទឹកបាន​៤,៣​លាន​ម៉ែត្រគូប មាន​ខ្នង​ទំនប់​ប្រវែង ៩៩៨​ម៉ែត្រ មាន​ប្រឡាយ​មេ ៤,០៣៧​ម៉ែត្រ និង​ប្រឡាយ​រង ២,២៩៥​ម៉ែត្រ​មាន​លទ្ធភាព​​ស្រោចស្រព​បាន​ផ្ទៃដី ៤៨៤​ហិ​កតា នៅ​រដូវវស្សា ​។

ការ​ស្តារ​នេះ គឺ​ដើម្បី​ទាញ​យក​ទឹក​សម្រាប់​ប្រើប្រាស់​ (​ប្រាំង​-​វស្សា​) ជូន​ប្រជា​កសិករ​សហគមន៍​អូរ​ក្រសាំង ស្ថិត​នៅ​ក្នុងភូមិ​ស្រែ​ក្រសាំង ឃុំ​ស្រែក្រសាំង ស្រុក​សៀម​បូក ខេត្ត​ស្ទឹងត្រែង ​។

អភិបាលស្រុក​សៀម​បូក​ លោក សួង ហ៊ី បាន​បញ្ជាក់​ថា​ ប្រជាពលរដ្ឋ​នៅ​ឃុំ​ស្រែ​ក្រសាំង​ សរុប​មាន​៩៩៤គ្រួសារ ស្មើនឹង​៤០២៤​នាក់​។​ ប្រជាជន​​នៅ​​ឃុំ​នេះ​ ពឹងផ្អែក​លើ​វិស័យ​ក​សិកម្ម​ជា​បម្បង ក្នុង​នោះ​ធ្វើស្រែ​ផង និង​ចំការ​ផង ។ ការ​ស្តារ​អភិវឌ្ឍ​ប្រព័ន្ធ​ធារាសាស្ត្រ ខាងលើ​គឺ​ដើម្បី​ជួយ​បង្កើន​ផលិតភាពកសិកម្ម និង​ជួយ​កាត់​បន្ថយ​ផល​ប៉ះពាល់​ពី​គ្រោះ​មហន្តរាយ​ធម្មជាតិ និង​បង្កើន​បាន​នូវ​ប្រសិទ្ធភាព​នៃ​ប្រភព​ធនធានទឹក ធានា​ដល់​ការ​ផ្គត់ផ្គង់​ទឹក​គ្រប់គ្រាន់​សម្រាប់​ការ​បង្កបង្កើន​ផល​លើ​វិស័យ​កសិកម្ម រួម​ទាំង​ការ​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ព្រមទាំង​បម្រើ​ឱ្យ​អន្តរ​វិស័យ និង​ជួយ​កាត់បន្ថយ​នូវ​ហានិភ័យ​បណ្តាល​មក​ពី​គ្រោះ​ទឹកជំនន់​ភ្លាម​ៗ​នៅ​ក្នុង​តំបន់ និង​គ្រោះ​រាំង​ស្ងួត ដែល​ជា​ផ្នែក​មួយ​ជួយ​លើក​ស្ទួយ​ដល់​ជីវភាព​រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​ស្រប​តាម​យុទ្ធ​សាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ នៃ​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​ភាព​មោះមុត ស្វាហាប់​របស់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ