ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្នងការ​ខេត្តកណ្ដាល ទុក​ពេល​២៤​ម៉ោង ឲ្យ​សិស្ស​វិទ្យាល័យ​ហ៊ុន​សែន​ស្អាង​មួយ​ក្រុម ដែល​បង្ហោះ​ម៉ូតូ​តាម​ផ្លូវ ត្រូវ​ចូល​បង្ហាញខ្លួន

18 ម៉ោង មុន

ខេត្តកណ្តាល ៖ ស្នងការ​នគរបាល​ខេត្តកណ្ដាល បាន​បង្ហោះ​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ នៅ​រសៀល​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២៥​នេះ ជូនដំណឹង​ដល់​ក្មួយ​ៗ អ្នកក្លាហាន ជា​សិស្ស​វិទ្យាល័យ…

ខេត្តកណ្តាល ៖ ស្នងការ​នគរបាល​ខេត្តកណ្ដាល បាន​បង្ហោះ​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ នៅ​រសៀល​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២៥​នេះ ជូនដំណឹង​ដល់​ក្មួយ​ៗ អ្នកក្លាហាន ជា​សិស្ស​វិទ្យាល័យ ហ៊ុន សែន ស្អាង បើសិនជា​ក្មួយ​ៗ​អ្នកក្លាហាន​ពិតប្រាកដ​មែន សូម​ចូលខ្លួន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង​យ៉ាង​យូរ​២៤/២៤​ម៉ោង មុន​នឹង​សមត្ថកិច្ច​ចុះ​ធ្វើការ ក្រោយ​បង្ហោះ​ម៉ូតូ​លើ​ផ្លូវ​សាធារណៈ ។

លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល បាន​សរសេរ​បង្ហោះ​សារ​ទាំងស្រុង​ថា ៖ «​សូម​ជម្រាប​ជូនដំណឹង​ដល់​ក្មួយ​ៗ អ្នកក្លាហាន ជា​សិស្ស​វិទ្យាល័យ​ហ៊ុន សែន ស្អាង បើសិនជា​ក្មួយ​ៗ​អ្នកក្លាហាន​ពិតប្រាកដ​មែន សូម​ចូលខ្លួន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង យ៉ាង​យូរ​២៤/២៤​ម៉ោង មុន​នឹង​សមត្ថកិច្ច​ចុះ​ធ្វើការ សូម​បញ្ជាក់​ផង​ដែរ​ថា ទាក់ទង​នឹង​ករណី​ក្មេង​ទំនើង ដែល​បាន​ធ្វើការ​បង្ហោះ​ម៉ូតូ​នៅ​លើ​ផ្លូវ​មហាវិថី ស៊ី ជិន​ពីង ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​ទី​៣ ដើរ​មាន​ផ្លា​ក​លេខ​ម៉ូតូ កណ្តាល 1AB-8446 បើ​ក្មួយ​ៗ​មិន​ចូលខ្លួន​ទេ សមត្ថកិច្ច នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ មិន​ឱ្យ​ហួស​ពី​២៤​ម៉ោង​ឡើយ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ