ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​បវរ​ធិ​បតី​ ចំអក​ឱ្យ​អ្នកវិភាគ​របស់​ក្រុមប្រឆាំង ​គួរ​ដូរ​អាជីព​ទៅ​ បើ​មិន​យល់​ពី​ជម្រៅ​ នៃ​ទំនាក់ទំនង​កម្ពុជា​-​ចិន​ទេ

16 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ​សម្ដេច​វរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចំអក​ឱ្យ​អ្នកវិភាគ​របស់​ក្រុមប្រឆាំង​ ​បើ​មិន​យល់​ពី​ជម្រៅ​នៃ​ទំនាក់ទំនង​កម្ពុជា​-​ចិន​ទេ ដូរ​អាជីព​ទៅ…

រាជធានី​ភ្នំពេញ ​៖ ​សម្ដេច​វរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចំអក​ឱ្យ​អ្នកវិភាគ​របស់​ក្រុមប្រឆាំង​ ​បើ​មិន​យល់​ពី​ជម្រៅ​នៃ​ទំនាក់ទំនង​កម្ពុជា​-​ចិន​ទេ ដូរ​អាជីព​ទៅ ព្រោះ​ការ​វិភាគ​របស់​ពួក​គេ​នឹង​អស់ជំនឿ​ពី​ប្រជាពលរដ្ឋ​ ។

ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សម្ពោធ​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កំពង់​ផែ​ទេសចរណ៍ អន្តរជាតិ​កំពត ស្ថិត​ក្នុងភូមិ​ជុំ​គ្រៀល ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ ខេត្តកំពត នា​ព្រឹក​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២៥​នេះ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​លើក​ឡើង​ពី​សំដី​បំភ្លៃ​ការ​ពិតរបស់​ក្រុមប្រឆាំង ​និង​បញ្ជាក់​ពី​ទំនាក់ទំនង​កម្ពុជា​ចិន​យ៉ាង​ច្បាស់​ៗ​ថា​ «​សូ​ម្បី​តែ​ចិន​ក៏​លែង​ជួយ​ដែរ ស្ពៃ​ហើយ​ទំនាក់ទំនង​កម្ពុជា​ចិន​ឯកោ​ហើយ បន្តិចទៀត​ដួល​ហើយ ទី​២.​គេ​ថា ព្រែកជីក​តេ​ជោ​ហ្វូ​ណ​ន​ម៉េច​ហើយ លឺ​ថា​ចិន​ឈប់​ជួយ​ហើយ អា​លំហើយ ឥឡូវ​គេ​សួរ​ថា អា​ម៉េច​បាន​យើង​មិន​ឆ្លើយ​តប និង​ពន្យល់ ខ្ញុំ​ថា អ្នកខ្លះ​ពន្យល់​ស្ដាប់​អត់​ឮ​ទេ គាត់​ស្ដាប់​មិន​ឮ គាត់​ស្ដាប់​ឮ ​តែ​ធ្វើ​មិនដឹង គាត់​ស្ដាប់​ឮ​តែ​បន្ត​ធ្វើ​មិនដឹង កិច្ច​ការងារ​និយាយ​ស្ដី​មិន​មានការ​ទទួលខុសត្រូវ ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​គេ​មើលឃើញ​ជាក់ស្ដែង អា​ឡូ​វ​អ្នក​និយាយ​ថា ចិន​លែង​មាន​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​ថ្មី​ហើយ ស្ពៃ​ហើយ ឥឡូវ​តាម​ទស្សនកិច្ច​មួយ​នេះ (​ទស្សនកិច្ច​ផ្លូវ​រដ្ឋ របស់ ឯកឧត្តម ស៊ី ជី​ន​ពីង Xi Jinping) អាច​អស់លោក​បាន​ស្ងប់ចិត្ត ហើយ​ស្ងប់​អារម្មណ៍ ឈប់​និយាយ​ទៅ​ព្រោះ​និយាយ ទៀត​នាំ​តែ​ខ្មាស​គេ​» ​។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ​នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ហៅ​អ្នកវិភាគ​ម្នាក់​ ដែល​ត្រូវ​បាន​អ​តីត​មេដឹកនាំ​ នៃ​អតីត​គណបក្សប្រឆាំង​ តែងតាំង​ជា​អ្នកនាំពាក្យ​ចលនា​តស៊ូ​របស់​ក្រុមប្រឆាំង ​នៅ​ក្រៅប្រទេស​​នោះ​ថា ជា​អ្នកនាំពាក្យ​ចេះ​គ្រប់​រឿង “​ក្បាលទំពែក មុខ​ជ្រួញ និង​មាត់​ស្ពេះ​” ​។

ការ​លើក​ឡើង​របស់​សម្តេច​ធិ​បតី​នេះ បន្ទាប់​ពី​លោក គឹ​ម សុខ បាន​បំភ្លៃ​អំពី​ករណី​ព្រែក​ជីក​ហ្វូ​ណ​ន ​ខុស​ពី​ការ​ពិត​ដែល​ថា ត្រូវ​ផ្អាក​ដំណើរការ​ដោយសារ​តែ​អត់​មាន​លុយ​ព្រោះ​មហាអំណាច​ចិន​លែង​គាំទ្រ​ ។

លទ្ធផល​ នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ របស់ ឯកឧត្តម ស៊ី ជី​ន​ពីង (Xi Jinping) ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បង្ហាញ​ជា​សាធារណៈ ​។

តាម​រយៈសេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ចេញផ្សាយ​កាលពី​រាត្រី ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២៥​ថា ​កម្ពុជា និង​ចិន ក៏​បាន​អះអាង​ជា​ថ្មី នូវ​ការ​គាំទ្រ​គ្នា​យ៉ាង​មុះ​មុត ចំពោះ​ផលប្រយោជន៍​ស្នូល​របស់​គ្នា​ទៅ​វិញ ទៅ​មក ដោយ​ភាគី​កម្ពុ​ជា​បាន​បញ្ជាក់ ជា​ថ្មី​ពី​ការ​ប្រកាន់ខ្ជាប់​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​គោលនយោបាយ ចិន​តែ​មួយ និង​ចាត់​ទុក​ថា តៃវ៉ាន់​ជា​ផ្នែក​មួយ​មិន​អាច​កាត់​ផ្តាច់​បាន​ពី​ទឹកដី​ចិន ​។

កម្ពុជា​ប្រឆាំង​ចំពោះ​ការ​ប៉ុនប៉ង​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន ដោយ​ចាត់​ទុក​ថា បញ្ហា​ស៊ី​ន​ជាំ​ង ស៊ី​ចាង ហុងកុង និង​តៃវ៉ាន់ គឺជា​បញ្ហា​ផ្ទៃក្នុង​របស់​ចិន​សុទ្ធសាធ ​។

ដោយឡែក ភាគី​ចិន​បាន​អះអាង​ជា​ថ្មី​នូវ​ការ​គាំទ្រ​យ៉ាង​ម៉ឺងម៉ាត់ ចំពោះ​កម្ពុជា​ក្នុង​ការ​ជ្រើសរើស ដោយ ឯករាជ្យ​នូវ​មាគ៌ា​អភិវឌ្ឍន៍​ស្រប​តាម​លក្ខខណ្ឌ​ជាតិ​របស់​ខ្លួន និង​ការពារ​អធិបតេយ្យ ភាព​ជាតិ ឯករាជ្យ​ភាព និង​បូរណភាព​ទឹកដី និង​គាំទ្រ​កម្ពុជា​ដើរតួ​នាទី​សកម្ម និង​កាន់តែ​សំខាន់​ក្នុង កិច្ចការ​តំបន់ និង​អន្តរជាតិ​។ ផ្ទុយ​ទៅ​វិញ​ក្រុម​អ្នកប្រឆាំង បែរជា​ធ្វើ​មិនដឹងមិនឮ មិន​យល់ ហើយ​ព្យាយាម​និយាយ​បំភ្លៃ​ការ​ពិត​ពី​ទំនាក់ទំនង​ក​កម្ពុជា​ចិន ​។

យ៉ាងណា​ក៏​ដោយ បើ​តាម​សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត កម្ពុជា​មិន​ជ្រើសរើស​ភាគី​ចិន ឬ​អា​ម៉េ​រិ ក​ផ្ដាច់មុខ​ឡើយ ពោល​គឺ​ជ្រើស​គ្រប់​ប្រទេស​ទាំងអស់​ជា​ដៃគូ​សហប្រតិបត្តិការ​ ។

សូម​រម្លឹក​ថា ឯកឧត្តម ស៊ី​ន ជី​ន​ពីង ប្រធានាធិបតី សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​អញ្ជើញ មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​រយៈពេល​ពីរ​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​១៧ និង​១៨ ខែមេសា ឆ្នាំ​២០២៥​នេះ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​នៅ​វេលា​ព្រឹក​ថ្ងៃ​១៨ ខែមេសា ឆ្នាំ​២០២៥ ឯកឧត្តម​ប្រ ធានា​ធិ​បតី បាន​និវត្ត​ទៅ​ប្រទេស​ចិន​វិញ ដោយ​មានការ​ជូន​ដំណើរ​នៅ​អាកា ស​យានដ្ឋាន​អន្ត រ​ជាតិ​ភ្នំពេញ​ដោយ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធ សភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ