ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ម​ការី​នី​ម្នាក់ មិនឃើញ​ចេញពី​បន្ទប់​ជួល​ជា​ច្រើន​ថ្ងៃ ស្រាប់តែ​ធុំក្លិន​ស្អុយ ទើប​ផ្អើល​ដល់​សមត្ថកិច្ច

9 ម៉ោង មុន

ខេត្តកណ្តាល ៖ នារី​កម្មករ​រោងចក្រ​ម្នាក់ បាត់​មិនឃើញ​ចេញពី​ក្នុង​បន្ទប់​ជា​ច្រើន​ថ្ងៃ ស្រាប់តែ​មាន​ធំ​ក្លិនស្អុយ​ចេញ​មក​ក្រៅ ក៏​នាំ​គ្នា​គាស់​បង្អួច​មើល ទើប​ដឹង​ថា នាង​ចង​.​ក​ស្លាប់​ក្នុង​បន្ទប់​តែ​ម្នាក់ឯង ទើប​អ្នក​ជិតខាង​រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះ​មក​ត្រួតពិនិត្យ ។…

ខេត្តកណ្តាល ៖ នារី​កម្មករ​រោងចក្រ​ម្នាក់ បាត់​មិនឃើញ​ចេញពី​ក្នុង​បន្ទប់​ជា​ច្រើន​ថ្ងៃ ស្រាប់តែ​មាន​ធំ​ក្លិនស្អុយ​ចេញ​មក​ក្រៅ ក៏​នាំ​គ្នា​គាស់​បង្អួច​មើល ទើប​ដឹង​ថា នាង​ចង​.​ក​ស្លាប់​ក្នុង​បន្ទប់​តែ​ម្នាក់ឯង ទើប​អ្នក​ជិតខាង​រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះ​មក​ត្រួតពិនិត្យ ។

ហេតុការណ៍​បង្ក​ការ​ភ្ញាក់ផ្អើល​នេះ បាន​កើត​ទ្បើ​ង​កាលពី​វេលា​ម៉ោង​០៨​និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២៥ ស្ថិត​នៅផ្ទះ​ជួល បន្ទប់​លេខ​០៤ ក្នុងភូមិ​ព្រៃ​រការ ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា សព​ជន​រង​គ្រោះ​មានឈ្មោះ ថេ​ង ធូ ភេទ​ស្រី អាយុ​២១​ឆ្នាំ មានមុខ​របរ កម្មករ​រោងចក្រ (​មក​ស្នាក់​បន្ទប់​ជួល​ខាងលើ​តែ​ម្នាក់ឯង​) មានស្រុក​កំណើត​នៅ​ភូមិ​រកា​ទង ឃុំ​ទួល​ខ្ពស់ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ។

បើ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ម្នាក់​មានឈ្មោះ ញ៉ែ​ម សាវ៉ា​ន អាយុ​៤២​ឆ្នាំ ដែល​រស់នៅ​បន្ទប់​លេខ​០៥ ជិត​និង​នារី​រង​គ្រោះ​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០២៥ ខ្លួន​បាន​ដើរ​សួរ​ទៅ​ជន​រង​គ្រោះ​ថា​ចូល​ឆ្នាំទៅ​លេង​ស្រុក​អត់ ? ពេល​នោះ​ជន​រង​គ្រោះ​បាន​អត់​ឆ្លើយ​ថា «​ខ្ញុំ​អត់​បាន​ទៅ​ទេ​» ពេល​នោះ​ក៏​រូប​គាត់​បាន​ដើរទៅ​បន្ទប់​វិញ​ដើម្បី​រៀបចំ​សម្ភារៈ​ទៅ​លេង​ស្រុក​ដំណើ​ត ដោយ​មិន​បាន​ចាប់អារម្មណ៍​ជាមួយ​ជន​រង​គ្រោះ ។ លុះ​រហូត​មក​ដល់​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០២៥ វេលា​ម៉ោង​០៥​និង​០០​នាទី​ល្ងាច រូប​គាត់​ក៏​បាន​ត្រឡប់​ពី​ស្រុក​កំណើត​វិញ មក​ដល់​បន្ទប់​ជួល ក៏​បានឃើញ​នៅ​មុខ​បន្ទប់​ជួល​ជន​រង​គ្រោះ មាន​ខោអាវ​ហាល​ស្រក់​ទឹក និង ទ្វារ​បិទ​ជិត​អត់​មាន​ចាក់សោរ​ពី​ក្រៅ​ទេ និង​មាន​ស្បែកជើង​នៅ​មុខទ្វារ​បន្ទប់​ចំនួន​០១​គូរ ឮ​កង្ហារ​វិល និង​ឃើញ​ភ្លើង​ភ្លឺ​ក្នុង​បន្ទប់ តែ​រូប​គាត់​ក៏​មិន​បាន​ហៅ ឬ គោះ​ទ្វារ​បន្ទប់​ជួល​ជន​រង​គ្រោះ​អ្វី​នោះ​ទេ ។

រហូត​មក​ដល់​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២៥ ម៉ោង​៧​ព្រឹក ស្រាប់តែ​រូប​គាត់​បាន​បើកទ្វារ​ចេញពី​បន្ទប់ ពេល​នោះ​ក៏​មាន​ធំ​ក្លិនស្អុយ ចេញពី​បន្ទប់​ជន​រង​គ្រោះ រូប​គាត់​ក៏​ស្រែកហៅ និង​គោះ​ទ្វារ​អត់​ឆ្លើយ រុញ​ទ្វារ​ជាប់​គន្លឹះ​ខាងក្នុង បង្អួច​ក៏​ដាក់​គន្លឹះ​ជាប់​ទៀត ពេល​នោះ​ក៏​ស្រែកហៅ​អ្នក​នៅ​បន្ទប់​ជិត​នេះ​និង​ម្ចាស់ផ្ទះ​បន្ទប់​ជួល​មក​ជួយ​មើល ហើយ​ក៏​បាន​នាំ​គ្នា​គាស់​បង្អួច​មើល ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​បាន​យក​ខ្សែភ្លើង​ដោត​ឆ្នាំង​ដាំបាយ ចងក៎ នៅ​នឹង​ចម្រឹង​បង្អួច ស្លាប់​បាត់​ទៅ​ហើយ ទើប​ប្រញាប់ រាយការណ៍​ជូន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ឆក់​ឈើ​នាង ។

ក្រោយ​កើតហេតុ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ផ្នែក​បច្ចេកទេស និង​វិទ្យាសាស្ត្រ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​សហការ​ជាមួយ អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុក​អង្គស្នួល បាន​ចុះ​ធ្វើការ​ពិនិត្យ​និង​ធ្វើ​កោសល​វិ​ច្ច័​យ ទៅ​លើ​សាកសព ជន​រង​គ្រោះ​គឺ​ស្លាប់​ដោយសារ​ធ្វើ​អត្តឃាត​ចងក៎ សម្លាប់​ខ្លួន​ពិតប្រាកដ​មែន ។

បច្ចុប្បន្ន ស​.​ព​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ