ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​បវរ​ធិ​បតី​ប្រតិកម្ម​ជាមួយ​អ្នកវិភាគ​របស់​ក្រុមប្រឆាំង​ថា​៖​ និយាយ​មិន​ពិត​ពី​ថ្លែងការណ៍​រួម​រវាង​កម្ពុជា​-​ចិន

8 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រតិកម្ម​ចំពោះ​ការ​វិភាគ​ផ្ទុយ​ពី​ការ​ពិត​របស់​ក្រុមប្រឆាំង​នៅ​ក្រៅប្រទេស​ទៅ​លើ​សេចក្តីថ្លែងការណ៍​រួម រ​វង​កម្ពុជា​និង​ចិន ក្រោយ​ពេល​ដែល​ប្រធានាធិបតី​ចិន​លោក ស៊ី ជី​ន​ពីង…

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រតិកម្ម​ចំពោះ​ការ​វិភាគ​ផ្ទុយ​ពី​ការ​ពិត​របស់​ក្រុមប្រឆាំង​នៅ​ក្រៅប្រទេស​ទៅ​លើ​សេចក្តីថ្លែងការណ៍​រួម រ​វង​កម្ពុជា​និង​ចិន ក្រោយ​ពេល​ដែល​ប្រធានាធិបតី​ចិន​លោក ស៊ី ជី​ន​ពីង មក​កម្ពុជា គឺជា​ការ​វិភាគ​ដែល​កំពុង​បំផ្លាញ​ខ្លួនឯង​ឱ្យ​បាត់បង់​ជំនឿ ព្រោះ​វិភាគ​មិន​ឈរ​លើ​សច្ចភាព​។

ការ​លើក​ឡើង​របស់​ម​សម្តេច​បវរ​ធិ​បតី កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២៥ ក្នុង​ឱកាស​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ កំពង់​ផែ​ទេសចរណ៍​អន្តរជាតិ​កំពត ។

សម្តេច​វរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​វា​ហួសចិត្ត​ម្សិលមិញ គេ​ចេញ​មក ហើយ​ខ្ញុំ​សូម​បញ្ជាក់​ដូចនេះ​ថា ខ្ញុំ​ឃើញ​អ្នកនាំពាក្យ​នឹង​ទៀត​យូរ​ៗ​អស់ហើយ មួយ​ក្រុមប្រឹក្សា​ធ្វើការ​តែ​២ ឫ​៣​នាក់​គ្នា​គាត់​នឹង​ឯង តើ​ខ្មែរ​អាក្រក់​សុទ្ធ​ទេ? ប្រជាពលរដ្ឋ​ខ្មែរ​យើង​ល្អ​ឥត​ខ្ចោះ ឫ​មួយ​ប្រទេស​យើង​វា​អាក្រក់​ជាងគេ​ដែរ​ទេ? ខ្លួន​ជា​ខ្មែរ​ដែរ ហេតុ​អី​មិន​និយាយ​ល្អ​ពី​ខ្មែរ​ខ្លះ​ផង ចំណុច​អវិជ្ជមាន​រិះគន់​វាយប្រហារ​ត្រឹម​ត្រូវធ្វើ​ចុះ ប៉ុន្តែ​ពេល​ខ្លះ​បើ​មិន​និយាយ​គេ​មិន​ថា គរ នោះ​ទេ​» ។

សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​បន្ថែម​ថា ម្សិលមិញ​លោក គឹ​ម សុខ បាន​ធ្វើការ​វិភាគ​លើសេចក្តីថ្លែងការណ៍​រួម​រវាង​កម្ពុជា និង​ចិន ដែល​ក្រសួងការបរទេស​បង្ហោះ​ក្រោយ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន គេ​ចេញ​មក​សំយោគ​៣​ចំណុច ហើយ​ចំណុច​ទី​៣​គេ​ចោទ​ថា តាម​សេចក្តី​ប្រកាស​រួម​នោះ​គឺ​រដ្ឋាភិបាល​ក្រុងភ្នំពេញ បាន​លើក​ប្រទេស​កម្ពុជា​ទាំងមូល​ឱ្យទៅ​ចិន​គ្រប់គ្រង​ទៅ​ហើយ តាំងពី​វិស័យ​សន្តិសុខ កងកម្លាំងប្រដាប់អាវុធ​តាំងពី​ថ្នាក់​ក្រោម​ជាតិ​ដល់​កំពូល តាំងពី​វិស័យសេដ្ឋកិច្ច​ឱ្យ​ចិន​គ្រប់គ្រង​ទាំងអស់​។

ពាក់ព័ន្ធ​ករណី​នេះ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ចោទសួរ​ថា តើ​បាន​ឯកសារ​នេះ មកពីណា ការ​បកស្រាយ​ឯកសារ​ដែល​បាន​បង្ហោះ​ជា​សាធារណៈ​លើ​សេចក្តីថ្លែងការណ៍​រួម​រវាង​កម្ពុជា និង​ចិន ដែល​ផ្ទុយ​ពី​ការ​ពិត​នេះ គឺ​ស្មើនឹង​បំផ្លាញ​នូវ​ការ​ទុកចិត្ត​ខ្លួនឯង ព្រោះ​ប្រជាជន​ខ្មែរ​ក៏​ចេះ​អាន​អក្សរ​ដែរ​។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​បន្ថែម​ថា ការ​ធ្វើ​នយោបាយ​ត្រួ​វ​តែ​សន្សំ​មូលធន​នយោបាយ​ឱ្យ​បាន​ច្បាស់ ហើយ​បើ​បាត់​មូលធន​នយោបាយ ស្មើនឹង​បាត់​ការ​គាំទ្រ ដែល​មូលធន​នយោបាយ​របស់​អ្នកនយោបាយ គឺ​មាន​៖ សីល​ធ​ម៍ គុណ​ធ​ម៍ សច្ច​ធ​ម៍ នឹង​ជំហរ​នឹងនរ​ច្បាស់លាស់​។

ក្នុង​ឱកាស​នោះ​ដែរ សម្តេច​បវរ​ធិ​បតី​ក៏​បាន​ស្នើ​មន្ត្រីរាជការ​បើ​មិន​ជឿ​ទៅ​មើល​សេចក្តីថ្លែងការណ៍​មើល ហើយ​ស្តាប់​អ្នកនាំពាក្យ​ក្រុមប្រឹក្សា​ហ្នឹង​មើល អ្នកនាំពាក្យ​ក្បាល​ទំ​ពេក​មុខ​ជ្រួញ មាត់​ស្ពេះ និយាយ​តើ​យ៉ាងម៉េច​ដែរ ។

សម្តេច​បវរ​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បាន​បន្ត​ថា ក្នុង​នាម លោក គឹ​ម សុខ​ជា​ជនជាតិ​ខ្មែរ មួយ​រូប ដែរ​នោះ ម៉េច​ក៏​មិន​ព្រម​លើកតម្កើង​ពី​ខ្មែរ​និង​និយាយ​ល្អ​ពី​ខ្មែរ​ទៅ​កាន់​ប ណ្តា​ប្រទេស​នានា​ផង ហេតុ​អ្វី​និយាយ​តែ​អាក្រក់​ពី​ប្រទេស​របស់​ខ្លួន​រហូត​អ៊ីចឹង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ