ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្មាន​មិន​ដល់ ! ទឹកតែ មានគុណ​សម្បត្តិ​ច្រើន​ដែល​អ្នក​គ្រប់​គ្នា​មិន​ដែល​ដឹង

7 ម៉ោង មុន

អត្ថប្រយោជន៍​មួយ​ដ៏ ប្រសើរ​បំផុត​នៃ​ការ​ផឹក​ទឹកតែ​នោះ​គឺថា វា​គឺជា​ភេសជ្ជៈ​ដែល​រួម​ផ្សំ​នូវ​រសជាតិ ដែល​អ្នក​ចូល​ចិត្ត ជាមួយនឹង​គុណសម្បត្តិ​ផ្នែក​សុខភាព​ផង​ដែរ​។ ប្រភេទ​តែ​ផ្សេង​ៗ​ជា​ច្រើន គឺ​បាន​បម្រើ នូវ​រសជាតិ និង សារៈ​ប្រយោជន៍​ផ្នែក​សុខភាព​ខុស​ៗ​គ្នា​ផង​ដែរ​។…

អត្ថប្រយោជន៍​មួយ​ដ៏ ប្រសើរ​បំផុត​នៃ​ការ​ផឹក​ទឹកតែ​នោះ​គឺថា វា​គឺជា​ភេសជ្ជៈ​ដែល​រួម​ផ្សំ​នូវ​រសជាតិ ដែល​អ្នក​ចូល​ចិត្ត ជាមួយនឹង​គុណសម្បត្តិ​ផ្នែក​សុខភាព​ផង​ដែរ​។ ប្រភេទ​តែ​ផ្សេង​ៗ​ជា​ច្រើន គឺ​បាន​បម្រើ នូវ​រសជាតិ និង សារៈ​ប្រយោជន៍​ផ្នែក​សុខភាព​ខុស​ៗ​គ្នា​ផង​ដែរ​។ ចូរ​ក្រលេក​មើល​នូវ លក្ខណៈសម្បត្តិ របស់​វា​ដូចដែល​មាន​រៀបរាប់​នៅ​ខាងក្រោម​នេះ ៖

១. ធ្វើ​អោយ​រាង​កាយ​មាន​ថាមពល
ទឹកតែ​អាច​ជួយ​ផ្តល់ កម្លាំង​អោយ​យើង​បាន​។ វា​មាន​សារជាតិ​កាហ្វេ​អ៊ី​ន តិច​ជាង កាហ្វេ ប៉ុន្តែ​វា​នៅ​តែ អាច​ផលិត​នូវ​ថាមពល​ដ៏​ខ្លាំង សម្រាប់​រាង​កាយ​។ ប្រសិទ្ធភាព​របស់​វា គឺ​មាន​កម្រិត​ស្រាល ប៉ុន្តែ​វា​ពិតជា អាច​ជួយ​សម្រួល​ដល់​រាង​កាយ​របស់​អ្នក​បាន​មែន ។

២. ជួយ​រក្សា​អោយ​ឆ្អឹង​រឹង​មាំ
ខុស​ពី​កាហ្វេ ទឹកតែ​អាច​ជួយ​រក្សា​អោយ​ឆ្អឹង​អ្នក​រឹង​មាំ​បាន​។ សារជាតិ​កាហ្វេ​អ៊ី​ន ដែល​មាននៅ​ក្នុង កាហ្វេ អាច​ដក​ចេញ​នូវ​ជាតិ​កាល់​ស្យូ​ន​ចេញពី​ក្នុង​ឆ្អឹង​របស់​អ្នក និង អាច​នាំ​អោយ​មាននូវ​ជំងឺ​ពុក​ឆ្អឹង​បាន ។ តែ​ទោះជា​យ៉ាងណា​ក្តី ការ​សិក្សា​ស្រាវជ្រាវ​បាន​បង្ហាញ​ថា មនុស្ស​ដែល​បាន​ផឹក​ទឹកតែ​ជា​ទៀងទាត់ ក្នុង​រយៈពេល​ដ៏​យូរ​មួយ គឺ​មាន​ឆ្អឹង​រឹង​មាំ ជាង​អ្នក​ដែល​មិន​បាន​ផឹក​វា ។

៣. កាត់​បន្ថយ​នូវ​ឱកាស​ប្រឈម​នឹង​ជំងឺ​ដាច់​ស​សៃ​ឈាម ក្នុង​ខួរក្បាល
ការ​ផឹក​ទឹកតែ អាច​ជួយ​អ្នក​កាត់​បន្ថយ បាន​នូវ​ឱកាស​ប្រឈម​នឹង​ការ កើត​មាននូវ​ជំងឺ​ដាច់​ស​សៃ ឈាម​ក្នុង​ខួរក្បាល​។ ទឹកតែ​អាច​ជួយ រក្សា​អោ​យស​សៃ​ឈាម​របស់​អ្នក​យឺត​យា និង ចាក​ឆ្ងាយ​បាន​ពី ការ​ស្ទះ​ខ្លាញ់​នៅ​ក្នុង​ស​សៃ​ឈាម​។ វា​ក៏​អាច បន្ថយ​បាន​ផង​ដែរ​នូវ​ការ មាន​ជំងឺ​បេះដូង និង បញ្ហា​ស​សៃ ឈាម​បាន​ដល់ ៧០​ភាគរយ ។

៤.​ការពារ​ជំងឺមហារីក
ទឹកតែ ជា​ពិសេស​តែ​បៃតង គឺ​សម្បូរ​ទៅ​ដោយ សារជាតិ​ប្រឆាំង​នឹង​ប្រតិកម្ម​អុកស៊ីត​។ សារធាតុ​ទាំង នេះ ត្រូវ​បាន​គេ​ដឹង​ថា វា​អាច​ជួយ​ការពារ បាន​នូវ​ជំងឺមហារីក​។

៥. ផ្តល់​នូវ​ជាតិ​ទឹកបាន​គ្រប់គ្រាន់
វា​មិន​ត្រឹមតែ​ជា​ភេសជ្ជៈ​ពេញ​និយម សម្រាប់​មនុស្ស​មួយ​ចំនួន​នោះ​ទេ វា​ក៏​បាន​ជួយ​ផង​ដែរ ក្នុង តំហែទាំ​នូវ​ជាតិ​ទឹក​អោយ​បាន​ត្រឹមត្រូវ នៅ​ក្នុង​រាង​កាយ​។ វា​ផ្តល់​អោយ​យើង​រាល់គ្នា​នូវ ជាតិ​ទឹក​តាម ដែល​ខ្លួន​យើង​ត្រូវការ​។

៦. ជួយ​ថែរក្សា​ធ្មេញ​អោយ​មាន​សុខភាព​ល្អ
សារជាតិ Tannins ដែល​មាននៅ​ក្នុង​ទឹកតែ អាច​ជួយ​រក្សា​ធ្មេញ​អ្នក អោយ​មាន​សុខភាព​ល្អ​បាន​។ ប្រសិនបើ​អ្នក​ចង់​ការពារ ធ្មេញ​អ្នក​ពី​រាល់​បញ្ហា​ផ្សេង​ៗ នោះ​អ្នក​គ្រាន់តែ​មិន​ចាំបាច់​ធ្វើការ​បន្ថែម ស្ករ​ទៅ ក្នុង​ទឹកតែ​របស់​អ្នក​នោះ​ទេ​។ ត្រូវ​ចង​ចាំ​ថា ជាតិ​ស្ករ​ដែល​អ្នក​បាន​ទទួលទាន ក្នុង​រយៈពេល​១​ថ្ងៃ​គឺ​មិន​គួរ​ណា​អោយ​លើស​ពី ១០​ស្លាបព្រា​កាហ្វេ​នោះ​ទេ ។

៧. វា​មិន​បន្ថែម​នូវ​ជាតិ​កាឡូរី​នោះ​ទេ
ប្រសិនបើ​អ្នក​មិន​បាន​បន្ថែម​នូវ​ស្ករ ឬ ទឹកដោះគោ​ចូល​ទៅ​ក្នុង​ទឹកតែ​នោះ​ទេ នោះ​វា​នឹង​មិន​ផ្តល់​អោយ អ្នក​នូវ​ជាតិ​កាឡូរី​បន្ថែម​ទេ​។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ វា​នឹង​ជួយ​ផ្គត់ផ្គង់​អោយ​អ្នក​បាន​នូវ វីតាមីន និង សមាសធាតុ​ផ្សំ​តូច​ៗ ដែល​អ្នក​ត្រូវការ​បាន​ផង​ដែរ​។

៨.​ជម្រុញ​ដល់​ការ​រំលាយ​អាហារ
ទឹកតែ​ក៏​អាច ជួយ​ផង​ដែរ ក្នុង​ការ​ជម្រុញ​លើក​ស្ទួយ​ដល់ ការ​រំលាយ​អាហារ​នៅ​ក្នុង​ខ្លួន​អ្នក​។ ទឹកតែ បៃតង​អាច​ជួយ​អ្នក ក្នុង​ការ​ដុត​បំផ្លាញ​នូវ​កាឡូរី​។ នៅ​ពេល​ដែល​អ្នក​បាន​ផឹក​វា នោះ​អ្នក​ពិតជា​បាន​ដុ​ច បំផ្លាញ​នូវ​កាឡូរី ជាង​ការ​ដែល​អ្នក​ប្រើប្រាស់​វា​។ ជា​ម្តងទៀត អ្នក​ត្រូវ​ដាក់​ស្ករ​តិចតួច​បាន​ហើយ ទៅ​ក្នុង ទឹកតែ​បៃតង​របស់​អ្នក​។

៩.​ការពារ​នូវ​ភាព​ចាស់​មុន​វ័យ
ដូច​ដែរ​បាន​រៀបរាប់​មក​ពី​ខាងលើ​នេះ ទឹកតែ​គឺ​មាន​ផ្ទុក​នូវ​សមាសធាតុ​ប្រឆាំង នឹង​ប្រតិកម្ម​អុកស៊ីត ។ គឺថា សមាសធាតុ​ពី​ធម្មជាតិ​ទាំងនេះ អាច​ជួយ​ទប់ស្កាត់​បាន​នូវ ដំណើរការ​នៃ​ប្រតិកម្ម​អុកស៊ីត នៅ​ក្នុង​រាង​កាយ និង ការពារ​បាន​ផង​ដែរ​នូវ ភាព​ចាស់​មុន​វ័យ​។ នេះ​គឺជា​គុណសម្បត្តិ​ដ៏​អស្ចារ្យ​មួយ នៃ​ការ​ផឹក ទឹកតែ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ