ខេត្តកណ្តាល ៖ អាស្រមលោកតាសូស្ថិតនៅក្នុងភូមិពោធិ៍មៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលជាកន្លែងប្រជាពលរដ្ឋគោរពបូជានិងតែងលេងភ្លេងសៀមស្វាយធ្វើបុណ្យបួងសួងសូមសេចក្តីសុខសប្បាយជារៀងរាល់ឆ្នាំ ឥឡូវត្រូវបានជនមិនស្គាល់មុខយកវត្ថុរឹងវាយរូបចំលាក់លោកតាបណ្តាលអោយគ្ទេចអស់ទាំងស្រុងធ្វើអោយលោកតាលោកយាយនិងប្រជាពលរដ្ឋមានការសោកស្តាយជាខ្លាំង នឹងស្នើសុំអោយសមត្ថកិច្ចជាស្រាវជ្រាវស្វែងរកចាប់ខ្លួនជននេះមកផ្តន្ទាទោសតាមច្បាប់អោយខានតែបានផងចុះកុំអោយវារួចខ្លួន។
បើតាមប្រភពពីប្រជាពលរដ្ឋដែលមានផ្ទះនៅក្បែរអស្រមលោកតាសូសុំមិនបញ្ចេញឈ្មោះ បាននិយាយថា នៅវេលាម៉ោងប្រហែល១២ កណ្តាលអធ្រាត្រ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ពួកគាត់បានឮសំឡេងដែរតែដោយសារងងិតពេកមិនហ៊ានចេញមកមើល ព្រោះខ្លាចមានគ្រោះថ្នាក់ ដោយសារតំបន់នេះយប់ស្ងាត់បន្តិចសំបូរក្មេងៗស្ទាវភាគច្រើនជិះម៉ូតូតូច-ធំមកពពាក់ពពួនជួបជុំគ្នានៅទីនេះ សង្ស័យក្រុមមុខសញ្ញាចែកចាយថ្នាំញៀនអញ្ចឹង។
ប្រភពដដែលបន្តទៀតថា កាលពីមុនពួកគាត់ដាក់អំពូលបំភ្លឺដែរ តែត្រូវក្រុមក្មេងស្ទាវទាំងនោះវាយកម្ទេចចោលបែកទាំងអាំម៉ាតឺភ្លើងគាត់ខូចអស់ទៀត នៅពេលគាត់តេទូរស័ព្ទទៅប្តឹងសមត្ថកិច្ចតាំងពីជំនាន់នៅមេប៉ុសិ៍្តមុន តែប៉ូលិសមិនមកហើយនិយាយថា អោយទៅចាប់យ៉ាងម៉េចបើពួកវាបឺកថ្នាំហ្នឹង ធ្វើអោយពួកគាត់ហួសចិត្តលែងហ៊ាននិយាយរហូត សុខចិត្តចំណាយលុយផ្ទាល់ខ្លួនទិញអាំងម៉ាតឺអស់ជាង៣០មុឺនរៀលជួលជាងដាក់ថ្មីខ្លួនឯងទៅ។
ប្រភពបញ្ជាក់បន្ថែមថា អាស្រមលោកតាសូរនេះកាលពីដើមឡើយមានបារមីពូកែស័ក្តសិទ្ធធ្វើអោយប្រជាជនមានជំនឿជឿជាក់ ដោយពួកគាត់គោឬរបស់ទ្រព្យអ្វីមកដង្វាយបែបន់លោកតាសូរនេះធ្វើអោយពួកគាត់រកឃើញរបស់ទ្រព្យទងនោះវិញ ជាពិសេសពេលកូនចៅឈឺស្កាត់មកបែរបន់ធ្វើអោយកូនចៅបានធូស្រាលជាសះស្បើយ។ហើយពេលកសិករបង្កបង្កើនផលដំណាំជួបគ្រោះរាំងស្ងួតបែរបន់សុំទឹកភ្លៀងបានដូចបំណងប្រាថ្នា។ហេតុដូចនេះហើយទើបប្រជាពលរដ្ឋមានជំនឿជឿជាក់ តែងតែនាំគ្នារៃអង្គាស់ប្រាក់គ្នាដួលភ្លេងសៀមធ្វើបុណ្យដែលចាស់ៗតែងតែហៅថា បុណ្យថាលោកតាសូរ ដើម្បីសុំសេចក្តីសុខសប្បាយជារៀងរាល់ឆ្នាំ១ឆ្នាំម្តង។
សូមបញ្ជាក់ថា រោងតំបូកនិងរូបចម្លាក់របស់តាសូរនេះពីដើមឡើយគឺរូបចាស់ប្រក់រោងសង្ក័សីផ្ទាល់ជាប់ដី ប៉ុន្តែក្រោយមកមានបងប្អូនអ្នករកសុីជំនួយខ្លះគាត់បានមកបែរបន់សុំសេចក្តីសុខរកសុីបានជោគជ័យ ក៍គាត់ចូលរួមជាមួយប្រជាពលរដ្ឋសង់ធ្វើជាថ្មជូនលោកតាសូរនេះទៅ ឥឡូវមិនដឹងមូលហេតុអ្វី ទើបបានជាមានគេមកវាយរូបសំណាកលោកតាខ្ទេចអស់ ។
ទោះយ៉ាងណាលោកយាយលោកតាប្រជាពលរដ្ឋ ស្នើសុំអោយអាជ្ញាធរសមត្ថកិច្ចដែលមានលោក ជឿន សារុំ ជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរធំទើបឡើងកាន់តំណែងថ្មីដែលសកម្មក្នុងការបង្ក្រាបបទល្មើសផ្សេងៗជាពិសេសក្មេងទំនើងមេត្តាជួយស្រាវជ្រាវវែកមុខអ្នកដែលវាយរូបសំណាកលោកតាសូរនេះមកផ្តន្ទាទោសតាមផ្លូវច្បាប់ផង ៕



ចែករំលែកព័តមាននេះ