ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋី​វៀតណាម​ត្រូវ​បាន​បន្ថយ​ទោ​ស​ពី​ជាប់​ពន្ធ​នា​គារ​​១​ជីវិត​មក​៣០​ឆ្នាំ

4 ម៉ោង មុន

ទី​ក្រុង​ហាណូយ៖ ថ្ងៃ​នេះ តុលាការ​វៀត​ណាម​សម្រេច​បន្ធូរ​បន្ថយ​ទោស​សេដ្ឋី​អចលន​ទ្រព្យ​ លោក​ស្រី​ជឿង​មីឡាន​​ដែល​ត្រូវ​សាលា​ដំបូង​កាត់​ទោស​ឱ្យ​ជាប់​ពន្ធ​នា​គារ​មួយ​ជីវិត​នោះ​មក​ជាប់​ពន្ធ​នាគារ​៣០​ឆ្នាំ​វិញ​។ ការ​សម្រេច​នេះ​ធ្វើ​ឡើ​ងបន្ទាប់​ពី​លោក​ស្រី​ជឿង​មីឡាន​ដាក់​ពាក្យ​ប្ដឹង​ទាស់​នឹង​សេចក្ដី​សម្រេច​ទៅ​សាលា​ឧទ្ធរណ៍​ និង​បន្ទាប់​ពី​លោ​កស្រី​ផ្ដល់​សក្ខី​កម្ម​បញ្ជាក់​ថា​​រឿង​រ៉ាវ​ដែល​បាន​កើត​ឡើង​កាល​ពី​ពេល​កន្លង​មក​វា​គ្រាន់​តែ​ជា​រឿង​ចៃ​ដន្យ​តែ​ប៉ុណ្ណោះ​។ ពោល​គឺ​មិន​មែន​ជា​ចេត​នា​របស់​លោក​ស្រី​ធ្វើ​ឱ្យ​ខាត​បង់​ប្រាក់​១៧​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​សំណុំ​រឿង​ចោទ​ប្រកាន់​សម្អាត​ប្រាក់​ (ឬ​លាង​លុយ​ក​ខ្វក់)​នោះ​ទេ​។​ សូម​រំលឹក​ថា​លោក​ស្រី​ជឿង​មីឡាន​ត្រូវ​តុលាការ​សាលា​ដំបូង​កាត់​ទោស​ប្រហារ​ជីវិត​នៅ​ក្នុង​សំណុំ​រឿង​ដាច់​ដោយ​ឡែក​មួយ​ទៀត​ពាក់​ព័ន្ធ​នឹង​អំពើ​​ឆ​បោក​ និង​លួច​លុយ​ពី​ធនា​គារ​ពាណិជ្ជ​សៃ​ហ្កន​អស់​ប្រាក់​២៧ពាន់​​លាន​ដុល្លារ​។…

ទី​ក្រុង​ហាណូយ៖ ថ្ងៃ​នេះ តុលាការ​វៀត​ណាម​សម្រេច​បន្ធូរ​បន្ថយ​ទោស​សេដ្ឋី​អចលន​ទ្រព្យ​ លោក​ស្រី​ជឿង​មីឡាន​​ដែល​ត្រូវ​សាលា​ដំបូង​កាត់​ទោស​ឱ្យ​ជាប់​ពន្ធ​នា​គារ​មួយ​ជីវិត​នោះ​មក​ជាប់​ពន្ធ​នាគារ​៣០​ឆ្នាំ​វិញ​។ ការ​សម្រេច​នេះ​ធ្វើ​ឡើ​ងបន្ទាប់​ពី​លោក​ស្រី​ជឿង​មីឡាន​ដាក់​ពាក្យ​ប្ដឹង​ទាស់​នឹង​សេចក្ដី​សម្រេច​ទៅ​សាលា​ឧទ្ធរណ៍​ និង​បន្ទាប់​ពី​លោ​កស្រី​ផ្ដល់​សក្ខី​កម្ម​បញ្ជាក់​ថា​​រឿង​រ៉ាវ​ដែល​បាន​កើត​ឡើង​កាល​ពី​ពេល​កន្លង​មក​វា​គ្រាន់​តែ​ជា​រឿង​ចៃ​ដន្យ​តែ​ប៉ុណ្ណោះ​។ ពោល​គឺ​មិន​មែន​ជា​ចេត​នា​របស់​លោក​ស្រី​ធ្វើ​ឱ្យ​ខាត​បង់​ប្រាក់​១៧​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​សំណុំ​រឿង​ចោទ​ប្រកាន់​សម្អាត​ប្រាក់​ (ឬ​លាង​លុយ​ក​ខ្វក់)​នោះ​ទេ​។​

សូម​រំលឹក​ថា​លោក​ស្រី​ជឿង​មីឡាន​ត្រូវ​តុលាការ​សាលា​ដំបូង​កាត់​ទោស​ប្រហារ​ជីវិត​នៅ​ក្នុង​សំណុំ​រឿង​ដាច់​ដោយ​ឡែក​មួយ​ទៀត​ពាក់​ព័ន្ធ​នឹង​អំពើ​​ឆ​បោក​ និង​លួច​លុយ​ពី​ធនា​គារ​ពាណិជ្ជ​សៃ​ហ្កន​អស់​ប្រាក់​២៧ពាន់​​លាន​ដុល្លារ​។ លោ​កស្រី​បាន​ប្ដឹង​ទាស់​ទៅ​សាលា​ឧទ្ធរណ៍​ដែរ។ ​ប៉ុន្តែ​សា​លា​ឧទ្ធរណ៍​នៅ​តែ​តម្កល់​ទុក​ការ​សម្រេច​របស់​សាលា​ដំបូង​ទុក​ជា​បាន​ការ​ដដែល​។​

មាន​ន័យ​ថា​លោក​ស្រី​ជាប់​ទោស​ប្រហារ​ជីវិត​ ហើយ​ថែម​ទោស​ជាប់​ពន្ធ​នា​គារ​៣០​ឆ្នាំ​ទៀត​។ នេះ​មិន​ទាន់​គិត​ទៅ​ដល់​សំណុំ​រឿង​ជា​ច្រើន​ករណី​ទៀត​ដែល​លោក​ស្រី​អាច​នឹង​ជាប់​ពន្ធ​នា​គារ​ជា​ច្រើន​ឆ្នាំ​។ ដូច្នេះ​សម្រេច​សម្រួច​នៅ​ទី​បញ្ចប់​​ទោស​ប្រហារ​ជីវិត​នៅ​តែ​គេច​មិន​ផុត​ដដែល​។ តុលាការ​ធ្លាប់​បង្ហើប​​ថា​បើ​ចង់​រួច​ទោស​ប្រហារ​ជីវិត​ (អាច​បន្ថយ​មក​នៅ​ត្រឹម​ជាប់​ពន្ធ​នា​គារ​១​ជីវិត​វិញ) ​លុះ​ត្រា​តែ​លោកស្រីរក​បាន​ប្រាក់​៣/៤​នៃ​ទឹក​ប្រាក់​ឆ​បោក​នេះ​ទៅ​ឱ្យ​តុលាការ​ដើម្បី​ចាត់​ចែង​សង​ការ​ខូច​ខាត​។​

លោក​ស្រី​ជឿង​មីឡាន​ជា​អ្នក​ដើរ​តួ​នាទី​សំខាន់​ណាស់​នៅ​ក្នុង​សំណុំ​រឿង​លាង​លុយ​ ប៉ុន្តែ​ចៅ​ក្រម​ក៏​យោគ​យល់​ចំពោះ​ការ​ខិត​ខំ​ប្រមូល​ប្រាក់​ដើម្បី​បន្ធូរ​បន្ថយ​ទោស​។ ហេតុ​នេះ​ហើយ​បាន​ជា​អង្គ​ជំនុំ​ជម្រះ​សម្រេច​បន្ថយ​ទោស​មក​នៅ​ត្រឹម​៣០​ឆ្នាំ​។ ខាង​លើ​នេះ​ជា​ការ​អះ​អាង​របស់​ចៅ​ក្រម​ជំនុំ​ជម្រះ​ដែល​ពិនិត្យ​ឃើញ​ថា​លោក​ស្រី​ជឿង​មីឡាន​បាន​ប្រមែ​ប្រមូល​ទ្រព្យ​សម្បត្តិ​លក់​ដើម្បី​យក​លុយ​សង​ជន​រង​គ្រោះ​នៅ​ក្នុង​អំពើ​ឆ​បោក​របស់​គាត់​។​

នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​​ចុង​ក្រោយ​​កាល​ពី​សប្ដាហ៍​មុន​ លោកស្រី​ជឿង​មីឡាន​​​ចាត់​ទុក​ព្រឹត្តិ​ការណ៍​ដែល​បាន​កើត​ឡើង​នោះ​ជា​រឿង​ចៃ​ដន្យ​តែ​ប៉ុណ្ណោះ​។ លោក​ស្រី​ថ្លែង​ថា​ចាប់​តាំង​ពី​ជាប់​ពន្ធ​នា​គារ​ លោក​ស្រី​​ខិត​ខំ​អស់​ពី​សមត្ថ​ភាព​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នៅ​ក្នុង​គម្រោង​អចលន​ទ្រព្យ​របស់​លោក​ស្រី​។ ដូច្នេះ លោក​ស្រី​ស្នើ​សុំ​ឱ្យ​អង្គ​ជំនុំ​ជម្រះ​ទទួល​ស្គាល់កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​លោក​ស្រី​ផង​។

នៅ​ក្នុង​សំណុំ​រឿង​ធនា​គារ​ពាណិជ្ជ​សៃ​ហ្កន​​ សមត្ថ​កិច្ច​រក​ឃើញ​ថា​លោក​​ស្រី​មាន​ភាគ​ហ៊ុន​ត្រឹម​តែ​៥%​ប៉ុណ្ណោះ​។ ប៉ុន្តែ​លោក​ស្រី​ហ៊ាន​បង្កើត​ក្រុម​ហ៊ុន​ខ្យល់​រាប់​ពាន់​ដើម្បី​ខ្ចី​លុយ​រហូត​ដល់​អស់​រលីង​ពី​ក្នុង​ធនា​គារ​ (១២,៥​ពាន់​លាន​ដុល្លារ​)។ ដោយ​សារ​ទង្វើ​របស់​លោក​ស្រី មនុស្ស​មិន​តិច​នាក់​ទេ​ដែល​រង​ទុក្ខ​វេទនា​ ទឹក​ភ្នែក​ជូត​ក្បាល​ជង្គង់​។ ប្រភព​ខ្លះ​ថា​ប្រជា​ជន​វៀតណាម​រាប់​ម៉ឺន​នាក់​ដែល​ខិត​ខំ​ដោយ​កម្លាំង​ញើស​ឈាម​ដើម្បី​យក​លុយ​បន្តិច​បន្តួច​របស់​ខ្លួន​ទៅ​ដាក់​ធនា​គារ​គ្រាន់​នឹង​ទទួល​បាន​ការ​ប្រាក់​ខ្លះ​។ ប៉ុន្តែ​ពួក​គេ​មិន​ត្រឹម​តែ​មិន​បាន​ការ​ប្រាក់​ទេ ថែម​ទាំង​អស់​លុយ​ដើម​ដែល​យក​ទៅ​ដាក់​ធនា​គារ​ទៀត​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ