ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្រស់​​ស្រវឹង​​បើក​​​​​​ឡាន​បុក​រ៉ឺ​ម៉ក​ ​​ស្លា.ប់មនុស្ស​និង​របួស​​​

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២៥ បាន​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​ចោទប្រកាន់​ទៅ​លើ​ស្ត្រី​អ្នកបើកបរ​រថយន្ត​ម្នាក់​ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​របួស​៥​នាក់​ផ្សេង​ទៀត​ នៅ​ខណ្ឌឫស្សីកែវ ។…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២៥ បាន​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​ចោទប្រកាន់​ទៅ​លើ​ស្ត្រី​អ្នកបើកបរ​រថយន្ត​ម្នាក់​ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​របួស​៥​នាក់​ផ្សេង​ទៀត​ នៅ​ខណ្ឌឫស្សីកែវ ។ តំណាង​អយ្យការ​បាន​ចោទប្រកាន់​ជា​ផ្លូវការ​ និង​បាន​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​ដើម្បី​សម្រេច​ឃុំខ្លួន​ជន​បង្ក​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន រង់ចាំ​បើក​សវនាការ​ផ្តន្ទាទោស​តាម​ច្បាប់​ជា​ធរមាន ។

អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ជម្រាប​ជូន​សាធារណជន​មេត្តា​ជ្រាប​ថា កាលពី​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២៥ វេលា​ម៉ោង​១៧ និង​០០​នាទី មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​នៅ​ចំណុច​មុខ​ក្រុមហ៊ុន​ខេ​ហ្វ័​រ លើ​ផ្លូវជាតិ​លេខ​៥ ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ បង្ក​ឡើង​ដោយ​ឈ្មោះ ថូ មក​រា ភេទ​ស្រី អាយុ​២៧​ឆ្នាំ បាន​បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក LEXUS ND 200t ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 2BS.3393 ក្នុង​ល្បឿន​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន និង​ស្ថិត​ក្នុង​ស្ថានភាព​ភាព​ស្រវឹង​មាន​កម្រិត​ជាតិ​អាល់កុល ០.៧៣Mg/L ខ្យល់ បាន​បុក​ពីក្រោយ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ម៉ាក YAMAHA SIRIUS ពណ៌​ខ្មៅ គ្មាន​ផ្លា​ក​លេខ ដែល​បើកបរ​ស្រប​ទិស​គ្នា បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ឈ្មោះ ឡេ​ង ប៊ុ​ន​ហេង ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ បាន​ស្លាប់​ក្រោយ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។

ចំណែក​អ្នក​រួម​ដំណើរ​លើ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ចំនួន​៥​នាក់​ទៀត​រង​របួស ។ ករណី​នេះ​សមត្ត​កិច្ច​បាន​ឃាត់ខ្លួន​ជន​បង្ក និង​កសាង​សំណុំរឿង​បញ្ជូន​មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី ។ ក្រោយ​ពី​សាកសួរ និង​ពិនិត្យ​លើ​ភស្តុ​តាង​នានា តំណាង​អយ្យការ​បាន​ស​ម្រ​ច​ធ្វើការ​ចោទប្រកាន់​អ្នកបើកបរ​រថយន្ត​ឈ្មោះ ថូ មក​រា ភេទ​ស្រី អាយុ​២៧​ឆ្នាំ (​ឃាត់ខ្លួន​) ពី​បទ​បើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​អ្នក​ដ​ទែ​ស្លាប់ របួស និង​បទ​បើកបរ​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង (​មាន​អត្រា​ជាតិ​អាល់កុល ០.៧៣Mg/L ខ្យល់​) ។

យោង​តាម​មាត្រា​៨៣ មាត្រា​៨៥ នៃ​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក និង​មាត្រា​៧៧​ថ្មី​នៃ​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក និង​បញ្ជូន​សំណុំរឿង​នេះ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ